នេះគឺជាប្រធានបទនៃសិក្ខាសាលា អាស្រ័យដោយមជ្ឈមណ្ឌលអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងកឹងធើរៀបចំឡើងនៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា។

វាគ្មិននិងអ្នកវិទ្យាសាស្ត្រឆ្លើយសំណួររបស់អ្នកតំណាងចូលរួម។
វាគ្មិននិងអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានសាកលវិទ្យាល័យនិងអាជីវកម្ម បានធ្វើបទអន្តរាគមន៍ សិក្សាស្រាវជ្រាវ អនុវត្តបច្ចេកវិទ្យា ឆ្ពោះដល់រកផលិតបៃតងនិងចីរភាព។ តួយ៉ាងដូចជា៖ ការអនុវត្តបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងការផលិត កសិកម្ម; ការអនុវត្តបច្ចេកវិទ្យាក្នុងការវិនិច្ឆ័យ និងប្រើប្រាស់ឡើងវិញនូវដីល្បាប់ចិញ្ចឹមជលផល និងអនុផលកសិកម្ម; ការអនុវត្តបច្ចេកវិទ្យាឆ្ពោះទៅរកការផលិតវិលជុំ និងចីរភាពក្នុងការកែច្នៃ អាហារសមុទ្របង្កក; ដំណោះស្រាយ លើកកម្ពស់ប្រសិទ្ធភាពការប្រើប្រាស់ឡើងវិញនូវកាកសំណល់រឹងសំណង់... អ្នកតំណាងក៏បានដោះដូរនិងពិភាក្សាអំពីបញ្ហាជាច្រើនទាក់ទងនឹងការការពារបរិស្ថាន បញ្ហាលំបាកជាប់ជំពាក់។ល។
សិក្ខាសាលាបានផ្តល់ព័ត៌មានសំខាន់ៗជាច្រើន លទ្ធផលស្រាវជ្រាវនិងទម្រង់អនុវត្តបច្ចេកវិទ្យាទំនើបក្នុងការការពារធនធាន និងបរិស្ថាន; បង្កើតវេទិកាសម្រាប់អ្នកជំនាញ អ្នកស្រាវជ្រាវ និងអង្គការ បុគ្គលដែលសកម្មភាពក្នុងវិស័យពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ ទម្រង់និងបច្ចេកវិទ្យាថ្មីៗ ពិភាក្សានូវដំណោះស្រាយជាក់ស្តែងជួយឱ្យប្រជាជន អាជីវកម្ម និងសហករណ៍ផ្លាស់ប្តូរមកទម្រង់ផលិតបៃតងនិងចីរភាព៕
ឡេធូ - វ៉ាន់តឹន