(កឹងធើ) - ក្នុងខែតុលា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងកឹងធើ បានពិគ្រោះការងារ គោលនយោបាយអំពីការងារនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋជាង ២៧.១០០ លើកនាក់; ឧទ្ទេសនាមការងារធ្វើក្នុងនិងក្រៅប្រទេសដល់ពលករជាង ៨៤០ លើកនាក់; ផ្គត់ផ្គង់កម្លាំងកម្មករក្នុងនិងក្រៅប្រទេសជាង ៤០០ លើកនាក់។ មជ្ឈមណ្ឌលស្វែងរកទទួលកត់ត្រាមុខតំណែងការងារទំនេរជិត ១.៦០០ កន្លែង ពីសហគ្រាសដែលមានតម្រូវការជ្រើសរើសបុគ្គលិកតាមរយៈការស្ទង់មតិ ធ្វើបច្ចុប្បន្នភាពតាមរយៈបណ្តាញជ្រើសរើសបុគ្គលិករបស់សហគ្រាសនានា។ មជ្ឈមណ្ឌលសេវាកម្មការងារទទួលពលករជាង ១.២០០ នាក់ ដែលមានតម្រូវការស្វែងរកការងារ ដើម្បីបញ្ចូលក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យ បម្រើការងារធ្វើស្ថិតិ វាយតម្លៃស្ថានភាពទីផ្សារ ការងារលើភូមិឋានទីក្រុង។

ពលករចូលរួមក្នុងវេទិកាទំនាក់ទំនងការងារប្រចាំសប្ដាហ៍នៅទម្រង់ “កាហ្វេការងារ”។
ការធ្វើសន្និធិ ១០ ខែដំបូងនៃឆ្នាំ ២០២៥ មជ្ឈមណ្ឌលសេវាកម្មការងាររបស់ទីក្រុង បានពិគ្រោះការងារ គោលនយោបាយអំពីការងារនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ពលករ ២៤២.១៤០ លើកនាក់; បានឧទ្ទេសនាមការងារនៅក្នុង និងក្រៅប្រទេសដល់ពលករជិត ២២.៩៧០ លើកនាក់; ផ្គត់ផ្គង់កម្លាំងកម្មករក្នុងនិងក្រៅប្រទេសជាង ៣.៩០០ លើកនាក់។
ក្នុងប៉ុន្មានខែចុងឆ្នាំ មជ្ឈមណ្ឌលសេវាកម្ម ការងារទីក្រុងកឹងធើ បានបង្កើនការប្រមូលព័ត៌មានដែលតម្រូវការជ្រើសរើសបុគ្គលិករបស់សហគ្រាស និងតម្រូវការ ស្វែងរកការងាររបស់ពលករ; ទាន់ពេល ក្តាប់ទិន្នន័យព្យាករណ៍អំពីការផ្គត់ផ្គង់ និងតម្រូវការកម្លាំងពលកម្មប្រចាំខែ; ទទួលសេចក្តីជូនដំណឹង អំពីការប្រែប្រួលនៃកម្លាំងកម្មកររបស់សហគ្រាសនានា; ផ្សព្វផ្សាយគោលនយោបាយគាំទ្រពលករចេញទៅធ្វើការនៅបរទេសតាមរយៈរូបភាពជាច្រើន; ធ្វើការជ្រើសរើស អ្នកដាក់ពាក្យចេញទៅធ្វើការនៅប្រទេសជប៉ុន តាមកិច្ចសន្យាការងារ; និងរៀបចំកិច្ចពិគ្រោះអំពីព័ត៌មានការងារក្នុងនិងក្រៅ ប្រទេសប្រចាំថ្ងៃសម្រាប់កម្មករកំពុងទទួលប្រាក់ឧបត្ថម្ភគ្មានការងារធ្វើនៅមជ្ឈមណ្ឌល៕
កៀងក្វឹក-ពេជ្រសឿន