ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/11/2025 - 21:34

លោក​ ឡេ​ក្វាង​ទុង​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ចង្អុល​កា​របោះ​ឆ្នោត​ទី​ក្រុង​កឹង​ធើ៖

ធា​នា​ល្បឿន​និង​គុណ​ភាព​ការ​ងារ​ ត្រៀម​បម្រុង​ល្អ​បំផុត​រាល់​លក្ខណៈ​ដើម្បី​ចាត់​តាំង​ការ​បោះ​ឆ្នោត​បាន​ជោគ​ជ័យ​ 

- ថ្ងៃ​ទី​ ២៤-​១១​-២០២៥ គណៈ​កម្មា​ធិ​កា​របោះ​ឆ្នោត​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​អង្គ​សន្និ​បាត​ផ្សព្វ​ផ្សាយ​កា​រងារ​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ទី​ XVI និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២៦​-២០៣១។

លោក​ ឡេក្វាង​ទុង​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ចង្អុល​កា​របោះ​ឆ្នោត​ទី​ក្រុង​; លោក​ ដុង​វ៉ាំង​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​កា​របោះ​ឆ្នោត​ទី​ក្រុង​; គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង; សមា​ជិក​គណៈ​ចង្អុល​ការ​បោះ​ឆ្នោត​ សមា​ជិក​គណៈ​កម្មា​ធិ​កា​របោះ​ឆ្នោត​ទី​ក្រុង​; តំណាង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ការ​នយោ​បាយ​-សង្គម​នា​នា​ក្នុង​ទី​ក្រុង; ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ សង្កាត់​នា​នា​ក្នុង​ទី​ក្រុង​ បាន​អញ្ជើញ​ចូល​រួម​អង្គ​សន្និ​បាត។

អ្នក​តំណាង​ចូល​រួម​អង្គ​សន្និបាត។ 

អ្នក​តំ​ណាង​ដែល​ចូល​រួម​អង្គ​សន្និ​បាត​បាន​ស្តាប់​តំ​ណាង​ស្ថា​ប័ន​នា​នា​ធ្វើ​បទ​បង្ហាញ​នូវ​ឯក​សារ​អំ​ពី៖ បទ​បញ្ជា​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ស្តី​ពី​ការ​ដឹក​នាំ​ការ​បោះ​ឆ្នោត; បទ​បញ្ជា​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ស្តី​ពី​ការ​ចាត់​តាំង​ការ​បោះ​ឆ្នោត; ផែន​ការ​របស់​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ស្តី​ពី​ការ​ចូល​រួម​កា​រងា​របោះ​ឆ្នោត; ផែន​ការ​របស់​គណៈ​កម្មា​ធិ​កា​របោះ​ឆ្នោត​ទី​ក្រុង​ស្តី​ពី​ការ​ចាត់​តាំង​ការ​បោះ​ឆ្នោត។

លោក​ ដុង​វ៉ាំង​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​
បោះឆ្នោតទីក្រុង ថ្លែងយោបល់ក្នុងអង្គសន្និបាត។ 

ថ្លែង​យោ​បល់​ដឹក​នាំ​អង្គ​សន្និ​បាត​ លោក​ ឡេ​ក្វាង​ទុង​ បាន​បញ្ជាក់៖ ការ​បោះ​ឆ្នោត​លើក​នេះ​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ១៥ ខែ​មី​នា​ ឆ្នាំ​២០២៦ គឺ​ជា​ព្រឹត្តិ​ការណ៍​នយោ​បាយ​ដ៏​សំ​ខាន់​សម្រាប់​ទូ​ទាំង​ប្រ​ទេស។ ជោគ​ជ័យ​នៃ​ការ​បោះ​ឆ្នោត​លើក​នេះ​គឺ​ជា​ឱ​កាស​ដើម្បី​បន្ត​កសាង​ ពង្រឹង​និង​ធ្វើ​ឱ្យ​សុក្រឹត​បន្ថែម​ប្រ​ទេស​នីតិ​រដ្ឋ​សង្គម​និយម​របស់​ប្រ​ជា​ជន​ ដោយ​ប្រ​ជា​ជន​ ដើម្បី​ប្រ​ជា​ជន; បង្កើត​ជា​មូល​ដ្ឋាន​នយោបាយ​-សង្គម​រឹង​មាំ​ដើម្បី​អនុ​វត្ត​ជោគ​ជ័យ​សេចក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ អា​ណត្តិ​កាល​ ២០២៥​-២០៣០។ នេះ​ក៏​ជា​ឱ​កាស​ដើម្បី​បញ្ជាក់​ពី​សមត្ថ​ភាព​ដឹក​នាំ​របស់​បក្ស​ សុពល​ភាព​គ្រប់​គ្រង​របស់​រដ្ឋ​ និង​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​របស់​ប្រ​ព័ន្ធ​នយោ​បាយ​ក្នុង​បរិ​ការណ៍​ដែល​ទើប​តែ​សម្រេច​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ស្ថា​ប័នគ្រប់​គ្រង​រដ្ឋ​ រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ រៀប​ចំ​ឡើង​វិញ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​តាម​ទម្រង់​ពីរ​ថ្នាក់។ ហេតុ​នេះ​ ការ​ជ្រើស​រើស​ បោះ​ឆ្នោត​ជ្រើស​បាន​អ្នក​ដែល​ឆ្នើម​ខាង​សីល​ធម៌​ មាន​សមត្ថ​ភាព​ ស័ក្តិ​សម​តំ​ណាង​ឱ្យ​ឆន្ទៈ​ សេចក្តីប្រាថ្នា​ និង​សិទ្ធិ​ធ្វើ​ម្ចាស់​របស់​ប្រ​ជា​ជន​ក្នុង​រដ្ឋ​សភា​​ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ ក្នុង​អា​ណត្តិ​កាល​ថ្មី​ គឺ​ជា​ភារ​កិច្ច​នយោ​បាយ​ដ៏​សំ​ខាន់​របស់​ទូ​ទាំង​បក្ស​ ទូ​ទាំង​ប្រ​ជា​ជន​ ទូ​ទាំង​កង​ទ័ព​នៃ​ទី​ក្រុង​កឹង​ធើ​ក្នុង​ឆ្នាំ​ ២០២៦។

លោក​ ឡេក្វាង​ទុង​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ចង្អុល​ការ​បោះ​ឆ្នោត​ទី​ក្រុង​ ថ្លែង​ការណ៍​ក្នុង​អង្គ​សន្និ​បាត។ 

លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​សំ​ណូម​ពរ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​ចង្អុល​ការ​បោះ​ឆ្នោត​ គណៈ​កម្មា​ធិ​កា​រ​បោះ​ឆ្នោត​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ គ្រប់​ផ្នែក​ គ្រប់​ភូមិ​ភាគ​ផ្តុំ​កម្លាំង​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗ​មួយ​ចំ​នួន។ ជាក់​ស្តែង​ដូច​÷ ជ្រួត​ជ្រាប​យ៉ាង​ហ្មត់​ចត់​ និង​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទាន់​ពេល​នូវ​ឯក​សារ​ចង្អុល​ការ​ ណែ​នាំ​របស់​មជ្ឈិម​ ទី​ក្រុង​ស្តី​ពី​ការ​បោះ​ឆ្នោត​ សំ​ដៅ​ធា​នា​ឱ្យ​ការ​បោះ​ឆ្នោត​បាន​ប្រ​ព្រឹត្ត​ទៅ​ដោយ​ប្រ​ជា​ធិប​តេយ្យ​ ស្មើ​ភាព​ ត្រូវ​តាម​ច្បាប់​ សុវត្ថិ​ភាព​ សន្សំ​សំ​ចៃ​ និង​ក្លាយ​ជា​ថ្ងៃ​បុណ្យ​របស់​ប្រ​ជា​ជន​យ៉ាង​ពិត​ប្រា​កដ​។ គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​ងារ​បុគ្គ​លិក​តាម​ការ​ណែ​នាំ​ បើក​ចំ​ហរ​និង​តម្លា​ភាព។ អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​បោះ​ឆ្នោត​ ធានា​បោះ​ឆ្នោត​ជ្រើស​រើស​បាន​គ្រប់​ចំ​នួន​តំ​ណាង​រដ្ឋ​សភា​ តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​តាម​ការ​កំ​ណត់​ យក​ចិត្ត​ទុក​ដាក់​ដល់​គុណ​ភាព​របស់​អ្នក​តំ​ណាង; ធានា​រចនា​សម្ព័ន្ធ​សម​ស្រប​អំ​ពី​ចំ​នួន​អ្នក​តំ​ណាង​ និង​សមាស​ភាព​អ្នក​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្នុង​បណ្តា​ស្ថា​ប័ន អង្គ​ការ​នា​នា​តាម​ការ​ណែ​នាំ​របស់​មជ្ឈិម។ ចាត់​តាំង​បាន​ល្អ​អង្គ​ប្រ​ជុំ​ពិ​គ្រោះ​យោ​បល់​ជ្រើស​រើស​ ឧទ្ទេស​នាម​អ្នក​ឈរ​ឆ្នោត​ លើក​កម្ពស់​សិទ្ធិ​ធ្វើ​ម្ចាស់​របស់​ប្រ​ជា​ជន​ក្នុង​អំ​ឡុង​ពេល​បោះ​ឆ្នោត។ គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​នៃ​ទី​ក្រុង​ត្រូវ​ផ្តោត​សំ​ខាន់​លើ​ការ​ដឹក​នាំ​ ចង្អុល​ការ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ការ​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ពិ​គ្រោះ​យោ​បល់​គ្រប់​លំ​ដាប់​ថ្នាក់​ដើម្បី​បង្កើត​បញ្ជី​ឈ្មោះ​ផ្លូវ​ការ​អ្នក​ឈរ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​រដ្ឋ​សភា​ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ ស្រប​តាម​នីតិ​វិធី​ដែល​ច្បាប់​បាន​កំ​ណត់​។ ពង្រីក​តួ​នា​ទី​ដ៏​សំ​ខាន់​របស់​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​ ក្នុង​ដំ​ណើរ​ការ​ពិ​គ្រោះ​យោ​បល់​ ឧទ្ទេស​នាម​អ្នក​ឈរ​ឆ្នោត​ ក៏​ដូច​ជា​ការ​ត្រួត​ពិនិត្យ​ដំ​ណើរ​ការ​បោះ​ឆ្នោត។ បង្ក​លក្ខ​ណៈងាយ​ស្រួល​បំ​ផុត​ដើម្បី​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​គ្រប់​រូប​អនុ​វត្ត​បាន​ពេញ​លេញ​នូវ​សិទ្ធិ​ឈរ​ឆ្នោត​ សិទ្ធិ​បោះ​ឆ្នោត​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់។

លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​សំ​ណូម​ពរ​ឱ្យ​បង្កើន​ការ​ឃោស​នា​ ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូ​លំ​ទូ​លាយ​ក្នុង​ទូ​ទាំង​បក្ស​ ទូ​ទាំង​ប្រ​ជា​ជន​ និង​កង​ទ័ព​អំ​ពី​អត្ថ​ន័យ​ និង​សារៈ​សំ​ខាន់​នៃ​កា​របោះ​ឆ្នោត; បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​រដ្ឋ​សភា​ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន។ គ្រប់​ភូមិ​ភាគ​ ស្ថា​ប័ន អង្គ​ការ​មហា​ជន​នា​នា​ ស្រាវ​ជ្រាវ​បំផុស​ចលនា​ ចាត់​តាំង​ចលនា​ប្រឡង​ប្រ​ណាំង​ពិ​ធី​ប្រ​ឡង​ ដើម្បី​អប​អរ​សា​ទរ​ការ​បោះ​ឆ្នោត​ដោយ​រូប​ភាព​សម​ស្រប​ ជាក់​ស្តែង​ ផ្សារ​ភ្ជាប់​នឹង​ភារ​កិច្ច​នយោបាយ​របស់​ស្ថា​ប័ន អង្គ​ភាព​នីមួយៗ។ ការ​ងារ​ការ​ពារ​សន្តិ​សុខ​ សុវត្ថិ​ភាព​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ត្រៀម​ដោយ​ភាព​ម្ចាស់​ការ​ គ្រប់​ជ្រុង​ជ្រោយ​ ហ្មត់​ចត់; ម្ចាស់​ការ​ឡើង​ផែន​ការ​ទប់​ទល់​មាន​ប្រ​សិទ្ធ​ភាព​ចំ​ពោះ​ស្ថាន​ភាព​មិន​ប្រក្រ​តី​នា​នា​អំ​ពី​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​ ជំងឺ​រាត​ត្បាត​ អា​កាស​ធាតុ​មិន​ល្អ​។ល។ ធា​នា​សុវត្ថិ​​ភាព​ដាច់​ខាត​ដល់​ប្រ​ជា​ជន​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ និង​ដំ​ណើរ​ការបោះ​ឆ្នោត​ទាំង​ស្រុង។ រាល់​ការ​ត​វ៉ា​ បណ្តឹង​បរិហារ​ដែល​ទាក់​ទង​ដល់​ការ​បោះ​ឆ្នោត​ត្រូវ​តែ​បាន​ដោះ​ស្រាយ​ទាន់​ពេល​ ត្រូវ​តាម​ច្បាប់។ បង្កើន​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ដើម្បី​ចាត់​តាំង​ការ​បោះ​ឆ្នោត​បាន​ជោគ​ជ័យ។

ស្ថា​ប័ន អង្គ​ភាព​នា​នា​ក្នុង​ទី​ក្រុង​ត្រូវ​តែ​សហ​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ សកម្ម​ភាព​ចុះ​សម្រុង​គ្នា​ បង្កើន​ការ​ណែ​នាំ​ ត្រួត​ពិ​និត្យ​ ជំ​រុញ​ជំ​នួយ​ដល់​ភូមិ​ភាគ​នា​នា​ ធានា​ភាព​ស៊ី​សង្វាក់​ ឯក​ភាព​ក្នុង​ទូ​ទាំង​ទី​ក្រុង។ គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​ឃុំ​ សង្កាត់​ប្រ​ញាប់​សម្រេច​ការ​បង្កើត​ ធ្វើ​ឱ្យ​សុក្រឹត​គណៈ​ចង្អុល​ការ​ គណៈ​កម្មា​ធិ​កា​របោះ​ឆ្នោត​នៅ​ភូមិ​ភាគ​ ដើម្បី​ដឹក​នាំ​ការ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​លើ​ភូមិ​ឋាន​ មិន​ឱ្យ​បាត់​ភាព​ម្ចាស់​ការ​ ស្ទាក់​ស្ទើរ​នៅ​ត្រង់​ចំ​ណុច​ណា​មួយ​ឡើយ។

លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​បញ្ជាក់​ថា​ ក្រោយ​ពី​អង្គ​សន្និបាត​នេះ​ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ ត្រូវ​សកម្ម​ប្រ​ញាប់​ចាប់​ផ្តើ​មសកម្ម​ភាព​ភ្លាម​ ធ្វើ​ការ​ងារ​ជាក់​ស្តែង​ ច្បាស់​លាស់​ មាន​ប្រ​សិទ្ធ​ភាព​ មិន​មែន​ជា​រូប​ភាព​ឡើយ; ចាត់​តាំង​ច្បាស់​មនុស្ស​ ច្បាស់​ការ​ងារ​ ច្បាស់​អ្នក​ទទួល​ខុស​ត្រូវ​ ច្បាស់​ពេល​វេលា​ដែល​សម្រេច​; ត្រួត​ពិ​និត្យ​ ជំ​រុញ​ដោះ​ស្រាយ​ការ​លំ​បាក​ ភាព​ជាប់​គាំង​ជា​ប្រ​ចាំ​ ធា​នា​ល្បឿន​និង​គុណ​ភាព​ការ​ងារ​ ត្រៀម​បម្រុង​ឱ្យ​បាន​ល្អ​រាល់​លក្ខណៈ​ដើម្បី​ចាត់​តាំង​ការ​បោះ​ឆ្នោត​បាន​ជោគ​ជ័យ៕

ង៉ុក​ក្វៀង​ - សុផន

ចែករំលែកអត្ថបទ