(CTO) - មានឯកសារយ៉ាងច្រើនត្រូវបានសិក្សាស្រាវជ្រាវនៅខេត្ត ក្រុងទាំង ៧ តំបន់តីណាមបូ ជាមួយនឹងការអនុវត្តខ្ពស់ បធានបទ “ការវិវឌ្ឍនៃជីវភាពវប្បធម៌របស់ព្រះសង្ឃពុទ្ធសាសនាខ្មែរ នៅតំបន់តីណាមបូសព្វថ្ងៃ” បានជួយព្រះតេជព្រះគុណយ័ញអ៊ុក ការពារនិក្ខេបបទបណ្ឌិតបានជោគជ័យ។
សាស្រ្តាចារ្យរង បណ្ឌិតផាមតៀកខាញ ប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យត្រាវិញ អបអរសាទរ ព្រះតេជព្រះគុណយ័ញអ៊ុក ការពារនិក្ខេបបទបណ្ឌិតបានជោគជ័យ។
កន្លងហើយ នៅសាកលវិទ្យាល័យត្រាវិញ ព្រះតេជព្រះគុណយ័ញអ៊ុក អនុប្រធានប្រចាំការនៃគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងរ៉ាច់យ៉ា អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងរ៉ាច់យ៉ា ព្រះចៅអធិការវត្តកែវមុនីវង្សាជ្រុងយោង ខេត្តគៀងយ៉ាង បានការពារនិក្ខេបបទបណ្ឌិតជោគជ័យផ្នែកវប្បធម៌វិទ្យា ជាមួយនឹងបធានបទ “ការវិវឌ្ឍនៃជីវភាពវប្បធម៌របស់ព្រះសង្ឃពុទ្ធសាសនាខ្មែរនៅតំបន់តីណាមបូសព្វថ្ងៃ”។
ក្រុមប្រឹក្សាវាយតម្លៃនិក្ខេបបទរបស់ព្រះតេជព្រះគុណយ័ញអ៊ុក មានសាស្រ្តាចារ្យរង បណ្ឌិតផាមតៀកខាញ់ ប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យត្រាវិញ ប្រធានក្រុមប្រឹក្សា; ក្រុមអ្នកឯកទេសវាយតម្លៃនិក្ខេបបទ រួមមាន សាស្រ្តាចារ្យរង បណ្ឌិតឡឹមញ៉ឹង បណ្ឌិតផាងអាញទូ បណ្ឌិតម៉ាយមីយ្វៀង ព្រមជាមួយនឹងសមាជិកក្នុងក្រុមប្រឹក្សា។
និក្ខេបបទ “ការវិវឌ្ឍនៃជីវភាពវប្បធម៌របស់ព្រះសង្ឃពុទ្ធសាសនាខ្មែរនៅតំបន់តីណាមបូសព្វថ្ងៃ” មានរចនាសម្ព័ន្ធ ៤ ជំពូក ភស្ដុតាង វិទ្យាសាស្រ្តច្បាស់លាស់ មានអត្ថប្រយោជន៍ ក្នុងជីវភាពរបស់ព្រះសង្ឃពុទ្ធសាសនាខ្មែរ ជះឥទ្ធិពលយ៉ាងច្រើនទៅលើវប្បធម៌នៃព្រះសង្ឃពុទ្ធសាសនាខ្មែរនៅតំបន់តីណាមបូសព្វថ្ងៃ។
និក្ខេបបទបានបង្ហាញឱ្យឃើញច្បាស់ការវិវឌ្ឍនៃជីវភាពវប្បធម៌របស់ព្រះសង្ឃពុទ្ធសាសនាខ្មែរនៅតំបន់តីណាមបូ លើវិស័យជាច្រើន ក្នុងជីវភាពរស់នៅសកម្មភាព សមស្របជាមួយនឹងក្រឹត្យក្រមអភិវឌ្ឍន៍រួមរបស់សង្គម និងស្ថានភាពវិវឌ្ឍន៍រួមរបស់ប្រទេសជាតិ; ចំពោះតម្លៃដ៏ឧត្ដុង្គឧត្តម និងភាពខ្វះខាតក្នុងការប្រែប្រួលនៃជីវភាពរបស់ព្រះសង្ឃពុទ្ធសាសនាខ្មែរ ក្នុងស្ថានភាពជាក់ស្ដែង ព្រមជាមួយនោះ ដាក់ចេញដំណោះស្រាយរួមចំណែកលំនឹងជីវភាពសង្គមវៀតណាម។
សាស្រ្តាចារ្យរង បណ្ឌិតត្រឹងហុងលៀង អ្នកឯកទេសណែនាំនិក្ខេបបទ ឱ្យដឹង៖ កម្មសិក្សាការី យ័ញអ៊ុក បានខិតខំប្រឹងប្រែងក្នុងដំណើរការសិក្សាស្រាវជ្រាវ។ នេះជាបធានបទសិក្សាស្រាវជ្រាវដ៏មានអត្ថន័យ ព្រមជាមួយនឹងឯកសារយ៉ាងច្រើនត្រូវបានកម្មសិក្សាការីសិក្សាស្រាវជ្រាវនៅខេត្ត ក្រុងទាំង ៧ តំបន់តីណាមបូ។ ការអនុវត្តនៃបធានបទគឺខ្ពស់ ហើយមិនជាន់គ្នានឹងបធានបទស្រាវជ្រាវពីមុនណាមួយឡើយ។
ក្នុងពេលការពារនិក្ខេបបទ សមាជិកក្នុងក្រុមប្រឹក្សាវាយតម្លៃនិក្ខេបបទ បានធ្វើឱ្យលេចធ្លោ អត្ថន័យវិទ្យាសាស្រ្ត និងភាពជាក់ស្ដែងរបស់បធានបទក្នុងស្ថានភាពសង្គមវៀតណាម បច្ចុប្បន្ន។ សមាជិកទាំងអស់បានបោះឆ្នោតគាំទ្រកម្មសិក្សាការី យ័ញអ៊ុក ការពារនិក្ខេបបទបណ្ឌិត ជំនាញផ្នែកវប្បធម៌បានជោគជ័យ ជាមួយនឹងលទ្ធផលល្អ។ ព្រមជាមួយនោះ សំណូមពរឱ្យកម្មសិក្សាការីពិនិត្យឡើងវិញ កែសម្រួលផ្នែកសេចក្ដីផ្ដើម; រចនាសម្ព័ន្ធឡើងវិញខាងប្រព័ន្ធទ្រឹស្ដី គប្បីធ្វើឱ្យជាក់ច្បាស់ទ្រឹស្ដីវប្បធម៌។ ការពិនិត្យ វាយតម្លៃ ព្យាករណ៍ជីវភាព ព្រះសង្ឃ; បំពេញបន្ថែមផ្នែកសរុបសេចក្ដីនិងចំណុចខ្វះខាតមួយចំនួនក្នុងនិក្ខេបបទ៕
ប៊ិញង្វៀង-ដុងឡឹម-ធី