មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/05/2023 - 14:34

លោក​យ័ញ​បេ អ្នក​អភិ​រក្ស​សិល្បៈ​ជន​ជាតិ​ខ្មែរ​

មិន​ត្រឹម​តែ​ដក់​ចិត្ត​ដិត​អា​រម្មណ៍​នោះ​ទេ លោក​យ័ញ​បេ ថែម​ទាំង​បាន​រួម​ចំ​ណែក​ក្នុង​ការ​អភិរក្ស​សិល្បៈ​ប្រ​ពៃ​ណីរបស់​ជន​រួម​ជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​ត្រូវ​បាន​ផ្ដល់​ជូន​កិត្តិ​នាម​ជា​សិប្ប​ករ​ឆ្នើម។

សិប្ប​ករ​ឆ្នើម​យ័ញ​បេ តែង​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ឧប​ករណ៍​សម្ដែង​របស់​ក្រុម​សិល្បៈ។

សំ​ណេះ​សំ​ណាល​ជា​មួយ​សិប្ប​ករ​ឆ្នើម យ័ញ​បេ ក្នុង​ឱកាស​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ ឆ្នាំ​២០២៣ កន្លង​ហើយ​ ទើប​ឃើញ​ច្បាស់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ ចំ​ពោះ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។ សិប្ប​ករ​យ័ញ​បេ ឱ្យ​ដឹង៖ លោក​កើត​និង​ធំ​ដឹង​ក្ដី​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ប្រ​ពៃ​ណី​ស្រ​ឡាញ់​ចូល​ចិត្ត​វប្ប​ធម៌​ជន​ជាតិ​នៅ​ភូមិ​ហ្វា​ថៀង​ ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង។ តាំង​ពី​ជំ​នាន់​ជី​តា ឪពុក​ និង​ឥឡូវ​នេះ​មក​ដល់​រូប​លោក​ គឺ​បន្ត​ពង្រីក​និង​ថែ​រក្សា​វប្ប​ធម៌​សិល្បៈ​ជន​ជាតិ​ បង្រៀន​បន្ត​ដល់​កូន​ចៅ​ដើម្បី​ស្នង​បន្ដ។ “អា​យុ ១២ ឆ្នាំ​ ខ្ញុំ​ចូល​រួម​ក្នុង​ក្រុម​ល្ខោន​របស់​ឃុំ​ ដែល​មាន​លោក​យ័ញ​បៀង​ ជា​អ្នក​ដឹក​នាំ​សម្ដែង។ ក្រោយ​ពី​ប្រ​ទេស​ជាតិ​បាន​ឯក​រាជ្យ​ ឯក​ភាព​ទឹក​ដី​ ខ្ញុំ​ក៏​ចូល​ក្នុង​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​គៀង​យ៉ាង។ ឆ្នាំ​ ១៩៧៨ ខ្ញុំ​ក៏​វិល​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​ហើយ​បង្កើត​ក្រុម​សិល្បៈ​ក្នុង​ភូមិ​ និពន្ធ​ ចង​ក្រង​ និង​បង្ហាត់​ក្បាច់​របាំ​របស់​ជន​ជាតិ​ដល់​ក្មួយៗ និង​ចូល​រួម​ប្រ​ឡង​រាល់​ពិធី​សមោ​សរ សិល្បៈ​គ្រប់​កម្រិត​ ហើយ​ទទួល​បាន​ស្នា​ដៃ​ខ្ពស់​ៗ ជា​ច្រើន​” សិប្ប​ករ​ឆ្នើម​យ័ញ​បេ បាន​ឱ្យ​ដឹង​ដូច្នេះ។

សិប្ប​ករ​ឆ្នើម​យ័ញ​បេ កំ​ពុង​ហាត់​រាំ​របាំ​គោះ​ត្រ​ឡោក។

រៀង​រាល់​សប្ដាហ៍​ សិប្ប​ករ​ឆ្នើម​យ័ញ​បេ បាន​ជ្រើស​រើស​ពេល​វេលា​ដើម្បី​ប្រ​មែ​ប្រ​មូល​កូន​ក្មួយ និង​អ្នក​ដែល​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​ខាង​វិស័យ​សិល្បៈ​ក្នុង​ភូមិ​ ដើម្បី​មក​បង្ហាត់​របាំ រាំ ច្រៀង​នៅ​មុខ​ផ្ទះ​គាត់។ លោក​បាន​ណែ​នាំ​យ៉ាង​ហ្មត់​ចត់​រាល់​កាយ​វិការ​ក្បាច់​របាំ ដោយ​រំ​ពឹងថា គ្រប់​គ្នា​អាច​សម្ដែង​បាន​ល្អ​ ច្រៀង​បាន​ពី​រោះ។ ដើម្បី​បន្ត​រក្សា​ការ​ហាត់​សម​បាន​ទៀង​ទាត់​សម្រាប់​ក្រុម​សិល្បៈ​ និង​ការ​បង្រៀន​ដល់​កូន​ក្មួយ គ្រួសារ​លោក​បាន​ចំ​ណាយ​ថវិ​កា​រាប់​រយ​លាន​ដុង​ដើម្បី​ទិញ​ឧបករណ៍​បំ​ពង​សំ​ឡេង សម្លៀក​បំ​ពាក់​ ឧបករណ៍​តន្រ្តី ទាំង​បាយ​ទឹក​ ហូប​ចុក​ដល់​កូន​ក្មួយ​ក្រុង​ក្រុម​សិល្បៈ។ ពិ​សេស​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឬ​ពិធី​បុណ្យ​ផ្សេង​ៗ របស់​ជន​រួម​ជាតិ​ខ្មែរ​ ទិវា​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ ឬ​ក៏​ក្នុង​ពិធី​សមោស​រសិល្បៈ​ផ្សេង​ៗ ក្រុម​ល្ខោន​របស់​សិប្ប​ករ​ឆ្នើម​យ័ញ​បេ កាន់​តែ​ប្រឹង​ប្រែង​ធ្វើ​ការ​ហាត់​សម​ មិន​ត្រឹម​តែ​សម្ដែង​បម្រើ​ជូន​មា​មីង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្លាស់​ប្ដូរ​វប្ប​ធម៌​ សិល្បៈ​នៅ​តាម​វត្ត​អា​រាម​ និង​ភូមិ​ស្រុក​នានា​ក្នុង​ខេត្ត​ទៀត​ផង។ ប្អូន​ស្រី​យ័ញ​ធីហ្វិញ​ញឺ ចៅ​ស្រី​សិប្ប​ករ​យ័ញ​បេ ឱ្យ​ដឹងៈ “តាំង​ពី​តូច​ ក្នុង​ពេល​ដែល​លោក​តា​គាត់​បង្ហាត់​ដល់​ពូ​មីង​ក្នុង​ក្រុម​ ខ្ញុំ​តែង​ធ្វើ​ត្រាប់​តាម។ លុះ​ធំ​ឡើង​ លោក​តា​ក៏​បាន​​ណែ​នាំ​បង្ហាត់​បង្រៀន​ ឥឡូវ​នេះ​ខ្ញុំ​អាច​ចូល​រួម​សម្ដែង​ក្នុង​រាល់​ពិធី​សមោស​រសិល្បៈ​ផ្សេង​ៗបាន”។

ឆ្នាំ​ ២០១១ ក្រុម​ល្ខោន​របស់​សិប្ប​ករ​ឆ្នើម យ័ញ​បេ បាន​ឃុំ​ឌិញ​ហ្វា ជ្រើស​រើស​ទៅ​ចូល​រួម​ក្នុង​មហោ​ស្រព​សិល្បៈ​មហា​ជន​ទូទាំង​ប្រ​ទេស​ ដោយ​មាន​ឃុំ​ជន​បទ​ថ្មី​គំរូ​ចំ​នួន​ ១១ ចូល​រួម​ដែល​រៀប​ចំ​ឡើង​នៅ​ខេត្ត​ក្វាង​ណាម​ និង​ទទួល​បាន​ មេ​ដាយ​មាស​ ១ គ្រឿង​ មេ​ដាយ​ប្រាក់​ ១ គ្រឿង​ ឈរ​ចំ​ណាត់​ថ្នាក់​លេខ​ ៤ ក្នុង​ចំ​ណោម​ ១១ ឃុំ។ ឆ្លង​កាត់​ដំ​ណាក់​កាល​នៃ​ពេល​វេលា​ ឃើញ​ថា សមុច័្ចយ​មេ​ដាយ​ បណ្ណ​សរ​សើរ​ លិខិត​សរ​សើរ​របស់​ក្រុម​សិល្បៈ​នេះ​ និង​របស់​សិប្ប​ករ​ឆ្នើម យ័ញ​បេ​ផ្ទាល់​ផង​នោះ​ កាន់​តែ​ច្រើន​ឡើង​ៗ នៅ​ពេល​ចូល​រួម​ប្រ​ឡង​សម្ដែង​ក្នុង​សមោសរ​សិល្បៈ​មហោ​ស្រព​ក្នុង​និង​ក្រៅ​ខេត្ត។ សិប្ប​ករ​ឆ្នើម យ័ញ​បេ កំ​ពុង​ចិញ្ចឹមក្ដី​ស្រ​មៃ​ នឹង​ធ្វើ​ការ​ចង​ក្រង​និង​ស្ដារ​ឡើង​វិញ​នូវ​វណ្ណ​កម្ម​រឿង​បុរាណ​ៗ ដែល​រង​ការ​សាប​រលាប​ ដើម្បី​បង្ហាត់​បង្រៀន​ដល់​បច្ឆា​ជន​ជំ​នាន់​ក្រោយ។ លោក​ហូ​វ៉ាន់​ភឿក ភ្នាក់​ងារ​វប្ប​ធម៌​ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​ សាសនា​ឃុំ​ឌិញ​ហ្វា ឱ្យ​ដឹងៈ “លោក​ពូ​យ័ញ​បេ គាត់​ដក់​ចិត្ត​ដិត​អា​រម្មណ៍​ ហើយ​បាន​ខ្នះ​ខ្នែង​និង​កំ​ពុង​បន្ត​អភិរក្ស​ ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​; រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​ អភិវឌ្ឍ​ ចលនា​សិល្បៈ​មហា​ជន​ លើក​កម្ពស់​វប្ប​ធម៌​សា្មរតី​ដល់​ជន​រួម​ជាតិ​ខ្មែរ។ ជា​ពិសេស​ គាត់​បាន​បណ្ដុះ​បណ្ដាល​សិប្បករ-ការ​នី​ជា​ច្រើន​សម្រាប់​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​គៀង​យ៉ាង”។

សព្វ​ថ្ងៃ​ សិប្បករ​ឆ្នើម​យ័ញ​បេ គាត់​អាច​លេង​ឧប​ករណ៍​តន្ត្រី​បាន​ច្រើន​ប្រ​ភេទ​យ៉ាង​ស្ទាត់​ជំ​នាញ ទាំង​ការ​រាំ​របាំ​និង​ច្រៀងយ៉ាង​ល្អ​ឥត​ខ្ចោះ។ គាត់​បាន​បង្ហាត់​បង្រៀន​រាំ​របាំ​និង​ច្រៀងដល់​កូន​ចៅ​ក្នុង​គ្រួសារ​ កូន​ក្មួយនិង​អ្នក​ដែល​ស្រ​ឡាញ់​វិស័យ​សិល្បៈ​ខ្មែរ​ប្រ​មាណ​ ២០០ នាក់​។ ក្នុង​នោះ​ មាន​មួយ​ចំ​នួន​គឺ​ជា​សិល្បករ-ការិនី​ស្នូល​របស់​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​គៀង​យ៉ាង៕

អត្ថ​បទ​, រូប​ថតៈ ក្វឹកវី​-ប្រែ​សម្រួលៈ​ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ