មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/04/2023 - 14:41

ទឹក​ចិត្ត​លោក​យ័ញ​ផល​ ជា​មួយ​នឹង​ភូមិ​ស្រុក​

ការ​រួម​ចំ​ណែក​ធ្វើ​ផ្លូវ​ ជួស​ជុល​ផ្លូវ​ជន​បទ​ និង​ជួយ​អ្នក​ក្រខ្សត់ គឺ​ជា​ទង្វើ​ជា​ប្រចាំ​របស់​លោក​យ័ញ​ផល​ នៅ​ភូមិ​ទ្រុង​ញ៉ឹក ឃុំ​ឡឹម​តឹង​ ស្រុក​ថាញ់​ទ្រី ខេត្ត​សុក​ត្រាំង។

ទោះ​ជា​មាន​វ័យ​ចាស់​ ប៉ុន្តែ​លោក​យ័ញ​ផល​ នៅ​តែ​ជួយ​រៀប​ចំ​កិច្ច​ការ​ផ្ទះ​។

ទោះ​បី​មាន​អា​យុ ៦៨ ឆ្នាំ​ហើយ​ក្តី​ ប៉ុន្តែ​ពេល​ដឹង​ថា​ផ្លូវ​ជន​បទ​បែក​ក្រហេង​ក្រហូង គឺ​លោក​យ័ញ​ផល​ តែង​រួម​វិភាគ​ទាន​ថវិ​កា​ទិញ​ក្រួស ស៊ី​ម៉ងត៍ រួម​ជា​មួយ​នឹង​កម្មាភិ​បាល​ភូមិ​ទៅ​ជួស​ជុលផ្លូវ​។ លោក​យ័ញ​ផល​ ឱ្យ​ដឹង​៖ “ផ្លូវ​ជន​បទ​ធ្វើ​យូរ​ហើយ​ ម៉ូតូ រថ​យន្ត​បើក​បរ​ច្រើន​ ហេតុ​នោះ​មាន​ភាព​ទ្រុឌ​ទ្រោម​ខ្លាំង​ បំ​ផុត​គឺ​ដង​ផ្លូវ​នៅ​មុខ​ផ្ទះ​តភ្ជាប់​ឃុំ​ថាញ់​ទ្រី ត្វឹងតឹក និង​ថាញ់​ភូ។ល។ ម៉ូតូ រថ​យន្ត​ចេញ​ចូល​ជា​រឿយៗ មាន​កន្លែង​ខ្លះ​រង​ការ​ខូច​ខាត​ ដោយ​បែក​ក្រហេង​ក្រហូង​តម្លុក​តូច​ធំ​ជា​ច្រើន​ ម្ល៉ោះ​ហើយ​ ពេល​មាមីង​បើក​បរ​ម៉ូតូ​បើ​មិន​ប្រ​យ័ត្ន​ងាយ​នឹង​គ្រោះ​ថ្នាក់​ណាស់​។ ព្រោះ​ហេតុ​នោះ​ ខ្ញុំ​និង​កម្មា​ភិបាល​ភូមិ​រួម​គ្នា​ធ្វើ​ការ​ជួស​ជុល ដើម្បី​មាមីង​ធ្វើ​ដំណើរ​និង​បើក​បរ​បាន​ងាយ​ស្រួល ទាំង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍”។ ការ​ជួស​ជុល​ផ្លូវ​របស់​គាត់​បាន​អនុ​វត្ត​ជា​ហូរ​ហែ ក្នុង​អំ​ឡុង​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ហើយ​ប្រការ​នោះ​ ក៏​ជា​ក្តី​រីក​រាយ​ជា​ទង្វើ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ រួម​ចំ​ណែក​ដល់​ភូមិ​ភាគ​។ ទន្ទឹម​នឹង​នោះ​ គាត់​ចលនា​មាមីង​ខ្មែរ​នៅ​ភូមិ​ទ្រុង​ញ៉ឹក រួម​វិភាគ​ទាន​ទឹក​ប្រាក់​ដើម្បី​ដំឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺផ្លូវ​ កសាង​បង្គោល​ទង់​ ដាំ​ផ្កា​តាម​សង​ខាង​ផ្លូវ​ មាន​ប្រវែង​ជាង​ ១ គីឡូ​ម៉ែត្រ​ និង​រក្សា​អនា​ម័យ​ស្អាត​បាត​ រួម​ចំ​ណែក​កសាង​ផ្លូវ​គំរូ ភ្លឺ បៃ​តង ជ្រះ​ ស្អាត​ បាន​សម្រេច​ជា​ស្ថា​ពរ។ ក្រៅ​ពី​នោះ​ គាត់​នៅ​ទាំង​ឧបត្ថម្ភ​ដល់​អ្នក​ដែល​មាន​ជីវ​ភាព​ក្រីក្រ​នៅ​ភូមិ​ភាគ​ ដើម្បី​ពួក​គាត់​ឆ្លង​កាត់​ការ​លំ​បាក​ក្នុង​ជីវ​ភាព​ទៀត​ផង​។ លោក​លី​សុខា​ នៅ​ភូមិ​ទ្រុង​ញ៉ឹក ឱ្យ​ដឹង​៖ “ទឹក​ចិត្ត​ជួយ​ឧបត្ថម្ភ​គាំ​ពារ​របស់​លោក​យ័ញ​ផល​ចំ​ពោះ​គ្រួសារ​ខ្ញុំ​ ខ្ញុំ​មិន​អាច​បំ​ភ្លេច​បាន​ឡើយ​។ ជា​ច្រើន​ឆ្នាំ​កន្លង​ ប្រពន្ធ​ខ្ញុំ​ឈឺ ចំ​ណែក​ខ្ញុំ​មាន​វ័យ​ចាស់​មិន​អាច​ទៅ​ធ្វើ​ការ​ងារ​អី​បាន​ ដោយ​សារ​បាន​លោក​យ័ញ​ផល​ ជូន​ជា​អង្ករ សាច់​ បន្លែ​បង្ការ មី ទឹក​ស៊ី​អ៊ីវ។ល។ និង​ប្រាក់​សម្រាប់​ទិញ​ថ្នាំ​ពេទ្យ​ថែម​ទៀត។ ប្រ​ពន្ធ​ខ្ញុំ​ស្លាប់​ទៅ​ ខ្ញុំ​គ្មាន​កូន​ចៅ​ ហេតុ​នោះ​ខែ​ណា​ក៏​គាត់​មក​ដល់​ផ្ទះ​ផ្ដល់​ជូន​អង្ករ និង​គ្រឿប​ឧបភោគ​បរិភោគ​ផ្សេង​ៗទៀត​។ ក្រុម​គ្រួសារ​លោក​យ័ញ​ផល​ ជា​អ្នក​មាន​ចិត្ត​ធម៌​ ស្លូត​បូត​និង​ប្រកប​ដោយ​មនុស្ស​ធម៌​ ហេតុ​នោះ​មាមីង​ក្នុង​ភូមិ​ស្រុក​អ្នក​ណា​ក៏​គោ​រព​ស្រ​ឡាញ់​រាប់​អាន”។

លោក​យ័ញ​ផល​ (ខាង​ស្តាំ) តែង​មក​ដល់​ផ្ទះ​ចលនា​មា​មីង​ខ្មែរ​ឱ្យ​ខ្នះ​ខ្នែង​ធ្វើ​ការ
រកស៊ីដើម្បីជីវភាពបានធូរធារ។

លោក​ស្រី​តាធី​ហុង​មី អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ឃុំ​ឡឹម​តឹង​ ឱ្យ​ដឹង​៖ “លោក​យ័ញ​ផល​ ជា​អ្នក​មាន​ប្រជា​ប្រិយ​នៅ​ភូមិ​ភាគ​ តែង​ត្រៀម​លក្ខ​ណៈ​ជួយ​អ្នក​ក្រ​ខ្សត់​នៅ​ក្នុង​ភូមិ​ស្រុក​ និង​រួម​វិភាគ​ទាន​យ៉ាង​សកម្ម​ដល់​ភូមិ​ភាគ​។ ពេល​ភូមិ​ភាគ​ចលនា​ទឹក​ប្រាក់​ អំ​ណោយ ឬអង្ករ ដើម្បី​ឧបត្ថម្ភ​ដល់​អ្នក​ក្រ​ខ្សត់​ក្នុង​ឱកាស​បុណ្យទាន​ម្តងៗ លោក​យ័ញ​ផល​ តែង​ត្រៀម​លក្ខណៈ​រួម​វិភាគ​ទាន​ជា​និច្ច។ ក្រៅ​ពី​នោះ​ គាត់​នៅ​ទាំង​សកម្ម​ឃោស​នា ចលនា​មា​មីង​ខ្មែរ​គោ​រព​បាន​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​។ រាល់​ការ​សម្រុះ​សម្រួល​ទំ​នាស់​ក្នុង​គ្រួសារ​ ឬវិវាទ​ដី​ធ្លី​នៅ​ក្នុង​ភូមិ​ ពេល​ដែល​គាត់​ចូល​រួម​តែង​ទទួល​បាន​ជោគ​ជ័យ​ជា​និច្ច”៕

  យ្វី​អាញ-វិមាន

ចែករំលែកអត្ថបទ