អនុសេនីយ៍ឯក ហ្វិញលីតឿង ស្នងការនយោបាយរងប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ទីរួមខេត្តវិញចូវ ត្រូវបានកងទ័ពប៉ុស្តិ៍ការពារព្រំដែនខេត្តសុកត្រាំង ស្ងើចសរសើរជាគំរូឆ្នើមអំពីការរៀនសូត្រនិងធ្វើតាមឧត្ដមគតិ សីលធម៌ ឥរិយាបថហូជីមិញ។
អនុសេនីយ៍ឯក ហ្វិញលីតឿង (ឈរទី ៣ ពីខាងស្តាំ) ទទួលលិខិតសរសើររបស់
គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង អំពីការរៀនសូត្រ
និងធ្វើតាមឧត្ដមគតិ សីលធម៌ ឥរិយាបថហូជីមិញ។
ក្រោយពីបញ្ចប់ការសិក្សាវិទ្យាស្ថានការពារព្រំដែនកាលពីឆ្នាំ ២០១៥ ហ្វិញលីតឿង បានបញ្ជូនមកបម្រើការងារនៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ហើយត្រូវបានចាត់ឱ្យធ្វើជាប្រធានកងសើុបការណ៍; ជំនួយការកម្មាភិបាល ការិយាល័យ ស្នងការនយោបាយកងទ័ពការពារព្រំដែនខេត្ត; ស្នងការនយោបាយរងប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា។ ម្យ៉ាងទៀត អនុសេនីយ៍ឯក ហ្វិញលីតឿង តែងកំណត់ច្បាស់ការរៀនសូត្រនិងធ្វើតាមឧត្ដមគតិ សីលធម៌ ឥរិយាបថហូជីមិញ គឺជាត្រីវិស័យគ្រប់សកម្មភាព ម្ល៉ោះហើយ បងតែងពង្រីកស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងសហគមន៍។ អនុសេនីយ៍ឯក ហ្វិញលីតឿង ឱ្យដឹង៖ “ពង្រីកគុណសម្បត្តិ “កងទ័ពអ៊ំហូ” ឆ្នាំ ២០២១ ខណៈឃើញមាមីងរងផលប៉ះនៃជំងឺ COVID-១៩ ក្រៅពីផ្សព្វផ្សាយគោលម៌ាគា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ខ្ញុំផ្តុំកម្លាំងជំរុញការងារផ្សព្វផ្សាយបង្ការ បង្ក្រាបជំងឺ COVID-១៩ ដល់ប្រជាជនជានិច្ច។ ទន្ទឹមនឹងនោះ ត្រូវធានាប្រជាជនគ្រប់ហូប នោះទើបស្ងប់ចិត្តបង្ក្រាបជំងឺបាន។ ផ្តើមពីនោះ ខ្ញុំស្នើអនុវត្តទម្រង់ “ឧគ្ឃោសនស័ព្ទការពារព្រំដែន” ផ្សព្វផ្សាយចល័តគ្រប់ច្រកល្ហក គ្រប់មណ្ឌលតាំងទីលំនៅ និងគ្រួសារប្រជាជន។ល។ ព្រមជាមួយនោះ ចលនាសប្បុរសជនរួមវិភាគទានឧបត្ថម្ភជាអង្ករបានជាង ៧ តោន សម្ភារៈប្រើប្រាស់ចាំបាច់ បានជិត ៥០០ ចំណែក ដើម្បីជួយមាមីងឆ្លងកាត់ការលំបាកក្នុងដំណាក់កាលនៃជំងឺរាតត្បាត”។
អនុសេនីយ៍ឯក ហ្វិញលីតឿង ជូនអំណោយដល់អ្នកក្រលើភូមិសាស្រ្ត។
ក្នុងនាមជាលេខាសាខាសម្ព័ន្ធយុវជន អនុសេនីយ៍ឯក ចង្អុលការដល់សមាជិកសម្ព័ន្ធយុវជនសហការនឹងកម្មាភិបាលភូមិភាគចូលរួមយុទ្ធនាការកម្ចាត់ដង្កូវទឹក ចុះទៅតាមផ្ទះដើម្បីធ្វើការផ្សព្វផ្សាយជូនខិត្តបណ្ណបង្ការបង្ក្រាបជំងឺគ្រុនឈាម និងជូនត្រីជាង ៧.០០០ ក្បាលដល់ប្រជាជន ដើម្បីកម្ចាត់ដង្កូវទឹក ជួយប្រជាជនលើកកម្ពស់ស្មារតីភ្ញាក់រលឹកក្នុងការបង្ការបង្ក្រាបជំងឺគ្រុនឈាមលើភូមិសាស្រ្ត។ ទន្ទឹមនឹងនោះ អនុសេនីយ៍ឯក បានសហការជាមួយព្រះសង្ឃវត្តព្រែកជាប់ បើកថ្នាក់បង្រៀនអក្សរខ្មែរដោយមានសិស្សានុសិស្សខ្មែរចូលរៀន ៣២ នាក់នៅនឹងអង្គភាព; ទទួលគាំពារមនុស្សចាស់គ្មានទីពឹងម្នាក់លើភូមិសាស្រ្ត ជាមួយទឹកប្រាក់ ៣០០.០០០ ដុង/ខែ ផ្តើមពីប្រភពបង្កបង្កើនផលរបស់សាខាសម្ព័ន្ធយុវជន។
វរសេនីយ៍ឯក ង្វៀងត្រេវម៉េន ស្នងការនយោបាយកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ឱ្យដឹង៖ “ទង្វើរបស់អនុសេនីយ៍ឯក ហ្វិញលីតឿង មានអត្ថន័យជាក់ស្តែងក្នុងសហគមន៍និងកសាងទំនាក់ទំនងល្អរវាងកងទ័ពនិងប្រជាជនតំបន់សមុទ្រ។ ឆ្នាំ ២០២២ អនុសេនីយ៍ឯក ហ្វិញលីតឿង បានបញ្ជាការដ្ឋានផ្តល់ជូនកិត្តិនាមជាយុទ្ធជនជឿនលឿន; ស្ងើចសរសើរគំរូវ័យក្មេង ក៏បានសម្ព័ន្ធយុវជនខេត្តនិងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនជូនបណ្ណសរសើរ។ ឆ្នាំ ២០២៣ អនុសេនីយ៍ឯក ត្រូវបានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង ជូនលិខិតសរសើរនិងចូលរួមកម្មវិធីសំណេះសំណាល ដោះដូរ កិច្ចសន្ទនា ស្ងើចសរសើរ ជូនរង្វាន់ដល់បុគ្គលគំរូ អំពីការរៀនសូត្រនិងធ្វើតាមឧត្ដមគតិ សីលធម៌ ឥរិយាបថហូជីមិញ។ អនុសេនីយ៍ឯក ហ្វិញលីតឿង គឺជាគំរូឆ្នើមក្នុងអង្គភាពដើម្បីបក្ខជនគ្រប់រូបរៀនសូត្រតាម”៕
យ្វីអាញ់-លីសៀ