ជាមួយនឹងទង្វើជាក់ស្ដែង មានអត្ថន័យក្នុងសហគមន៍ លោកសើុងសាវិត នៅភូមិកេតឡឹប A ឃុំឡឹមតឹង ស្រុកថាញទ្រី ខេត្តសុកត្រាំង ជាគំរូលេចធ្លោក្នុងការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ ហើយបានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តស្ងើចសរសើរ។
លោកសើុងសាវិត កំពុងស្រោបផ្លែមៀន។
ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ បានជាលោក សើុងសាវិត តែងតែជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ចិញ្ចឹមកូនៗរៀនសូត្របានត្រឹមត្រូវ និងអស់ពីចិត្តពីថ្លើមដើម្បីសហគមន៍។ តាមប្រសាសន៍លោក សាវិត ពីមុននេះ គ្រួសារលោកមានដីស្រែតែពីរបីកុងប៉ុណ្ណោះ ប្ដីប្រពន្ធលោករស់នៅប្រិតសំចៃនិងដាំដំណាំរួមផ្សំ ចិញ្ចឹមជ្រូក បិតស្រា។ល។ សន្សែសន្សំបន្តិចម្ដងៗទុកសម្រាប់ទិញដីផលិតកម្ម។ មកទល់សព្វថ្ងៃ គ្រួសារលោកមានដីចំនួន ៦០ កុង។ លោកសើុងសាវិត ផលិតពូជស្រូវ ST អនុវត្តវិទ្យាសាស្រ្តបច្ចេកទេស បានចុះកិច្ចសន្សាជាមួយនឹងអាជីវកម្ម ធានាទិញផលិតផល។ ចំណែកដីចម្ការជុំវិញផ្ទះ លោកដាំឈើហូបផ្លែ ដំណាំរួមផ្សំរកប្រាក់ចំណូលបន្ថែម។
ពេលជីវភាពធូរធារ លោកសាវិត រួមជាមួយនឹងរដ្ឋអំណាចភូមិភាគគិតគូរអភិវឌ្ឍន៍តំបន់ជនបទ។ រយៈពេលជាង ៤ ឆ្នាំមកនេះ លោកសើុងសាវិត បានកៀរគរប្រជាជននិងសប្បុរសជនរួមវិភាគទានកសាងបានស្ពានជនបទ ៤ ខ្សែ ស្ពានមួយខ្សែ មានតម្លៃជិត ២០០ លានដុង។ ទន្ទឹមនឹងនោះ កៀរគរសប្បុរសជនជូនអង្ករ និងអំណោយដល់គ្រួសារក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាដើម។ លោក ត្រឿងវ៉ាន់ថើយ នៅភូមិកេតឡឹប A ឱ្យដឹង៖ “ស្ពានឆ្លងប្រឡាយនៅមុខផ្ទះខ្ញុំ ទើបកសាងសម្រេចរួចរាល់ ម្ល៉ោះហើយ មាមីងអ្នកណាក៏រីករាយដែរ ពីព្រោះ លែងមានស្ពានស្នួរដូចមុន ប្អូនៗកុមារទៅរៀនក៏ងាយស្រួល។ លោកសាវិត តែងរួមចំណែកអស់ពីចិត្តដើម្បីភូមិស្រុក គាត់ធ្វើការប្រកដប្រជាណាស់ ម្ល៉ោះហើយអ្នកណាក៏គោរពរាប់អាន ជឿទុកចិត្តដែរ”។
ទង្វើរបស់លោកសើុងសាវិត សុទ្ធតែមានអត្ថន័យជាក់ស្ដែងក្នុងសង្គម ម្ល៉ោះហើយតែងបានមាមីងគោរពរាប់អាននិងជឿទុកចិត្ត។ លោកសាវិត ឱ្យដឹង៖ “ខ្ញុំទៅទស្សនារៀនសូត្របទពិសោធន៍អំពីខេត្តនានា ម្ល៉ោះហើយខ្ញុំបានស្ដាប់អំពីរឿងរ៉ាវរបស់អ៊ំ។ អ៊ំហូរស់នៅសាមញ្ញ ទង្វើរបស់អ៊ំ គឺគ្រប់យ៉ាងដើម្បីប្រជាជន។ ខ្ញុំកៀរគរសប្បុរសជនរួមវិភាគទានកសាងស្ពានជនបទពីព្រោះមានអត្ថន័យជាក់ស្ដែងក្នុងសហគមន៍ បម្រើការធ្វើដំណើរទៅមក ដឹកជញ្ជូនទំនិញ។ ខ្លួនខ្ញុំផ្ទាល់ក៏មោទនភាពអំពីទង្វើនេះ និងអស់ពីចិត្តពីថ្លើមក្នុងការងារ; ក្នុងការកសាង ខ្ញុំតែងប្រកាសជាសាធារណៈខ្ទង់ចំណូលចំណាយដើម្បីសប្បុរសជនលំនឹងចិត្តបន្តការរួមចំណែក”។
លោកស្រីតាធីហុងមី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡឹមតឹង បញ្ជាក់៖ “លោកសើុងសាវិត គឺអ្នកមានប្រជាប្រិយគំរូលេចធ្លោរបស់ភូមិភាគ គាត់អស់ពីចិត្តជួយដល់អ្នកក្រ និងឈានមុខក្នុងរាល់សកម្មភាពរបស់ភូមិភាគ។ ក្រៅពីនោះ លោកនៅទាំងចូលរួមសម្រុះសម្រួលករណីវិវាទដីធ្លី អាពាហ៍ពិពាហ៍ និងគ្រួសារ បញ្ហាពាក់ព័ន្ធគ្រោះថ្នាក់ចរាចរបានសម្រេចជោគជ័យជាច្រើនករណី។ល។ រួមចំណែករក្សាចំណងសាមគ្គីកាន់តែល្អរវាងអ្នកភូមិផងរបងជាមួយ។ ឆ្នាំនេះលោកសើុងសាវិត បានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង ស្ងើចសរសើរជាគំរូលេចធ្លោក្នុងការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ”៕
យ្វីអាញ-ថាច់ធី