មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/03/2023 - 17:00

យុវតី​ជក់​ចិត្ត​នឹង​កីឡា​ប៉េ​តង់​

អ្នក​លេង​កីឡា​ប៉េតង់​ ថាច់​ធីយ៉េម នៅ​សង្កាត់​៥ ក្រុង​សុក​ត្រាំង​ ខេត្ត​សុក​ត្រាំង​ គឺ​ជា​កីឡា​ការិនី ប៉េតង់​វ័យ​ក្មេង​ដ៏​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​ ត្រៀម​ទៅ​ប្រ​កួត​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ SEAGames នា​ពេល​ខាង​មុខ​។​

ថា​ច់​ធីយ៉េម កំ​ពុង​ហ្វឹក​ហាត់​ប៉េង​តង់។​

កាល​នៅ​ជាសិស្ស​សាលា​បឋម​សិក្សា​ ដោយ​សារ​តែ​ចូល​ចិត្ត​វិញ្ញា​សាកី​ឡា​ប៉េតង់​ ហេតុ​នោះ​ពេល​ត្រឡប់​មក​ពី​រៀន​ ប្អូន​យ៉េម តែង​មក​លេង​ប៉េតង់​នៅ​ទីលាន​ជិត​ផ្ទះ​។​ ឆ្នាំ​ ២០១៤ ពេល​ចូល​រួម​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​ប៉េតង់​នៅ​សម​យុទ្ធ​កីឡា​ភូវ​ដុង​ខេត្ត​ ប្អូន​យ៉េម មាន​បច្ចេក​ទេស​បោះ​ប៊ូល​និង​វាយ​ប៊ូល ចំ​គោល​ដៅ​បាន​ល្អ​ បើ​ប្រៀប​ជា​មួយ​នឹង​កីឡា​ការិនី​ដទៃ​ទៀត​ ម្ល៉ោះ​ហើយ​បាន​មជ្ឈ​ដ្ឋាន​អ្នក​ឯក​ទេស​ចាប់​អា​រម្មណ៍។​ នៅ​ក្នុង​សម​យុទ្ធ​កីឡា​ភូវ​ដុង​ ប្អូន​យ៉េម ដណ្តើម​បាន​ពាន​រង្វាន់​លេខ​ ១ ចំ​នួន​ ២ គ្រឿង​ នៅ​ខ្លឹម​សារ​ឯកត្ត​ជន​នារី និង​គូបុរស​-នារី។​ បន្ទាប់​ពី​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​ប្អូន​យ៉េម បាន​គ្រូ​បង្វឹក​ឡេ​ធីអាញ់​ថឿក ជ្រើស​ចូល​ហ្វឹក​ហាត់​នៅ​មជ្ឈ​មណ្ឌល​បង្វឹក​ប្រកួត​កីឡា​ អប់រំ​កាយ​ខេត្ត​សុក​ត្រាំង​។​ ដោយ​សារ​មាន​ទេព​កោ​សល្យ​ ខ្នះ​ខ្នែង​ហ្វឹក​ហាត់ ម្ល៉ោះ​ហើយ​យ៉េម បាន​ពង្រីក​សមត្ថ​ភាព​លេង​ប៉េតង់​របស់​ខ្លួន។​ ឆ្នាំ​ ២០១៥ ប្អូន​បាន​ចូល​រួម​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​ប៉េតង់​ជើង​ឯក​យុវ​វ័យ​ថ្នាក់​ជាតិ​ និង​ឈ្នះ​បាន​មេដាយ​ប្រាក់​ នៅ​ខ្លឹម​សារ​ឯកត្ត​ជន​នារី និង​មេដាយ​មាស​ នៅ​ខ្លឹម​សារ​គូបុរស​-នារី។​ ប្អូន​យ៉េម ឱ្យ​ដឹង​៖ “មុន​ពេល​ចូល​មជ្ឈ​មណ្ឌល​ហ្វឹក​ហាត់ ប្អូន​ធ្លាប់​លេង​នៅ​ក្នុង​សាលា​ដែរ​លេង​ នៅ​សាលា​អា​រម្មណ៍​យើង​ធម្មតា​ បើ​ប្រ​កួត​ចាញ់​លើក​នេះ​ លើក​ក្រោយ​នឹង​ប្រ​កួត​បន្ត​ទៀត។​ ចំ​ណែក​ក្នុង​ការ​ប្រ​កួត​ប្រ​ណាំង​វាផ្សេង​ បើ​ចាញ់​ ២ លើក​គឺវិល​មក​ស្រុក​ហើយ​ ម្ល៉ោះ​ហើយ​ត្រូវ​ប្រ​មូល​អា​រម្មណ៍​និង​ការ​តាំង​ចិត្ត​ខ្ពស់​ សង្កេត​មើល​ផ្លូវ​ប៊ូល​យ៉ាង​ប្រ​យ័ត្ន​ប្រ​យែងនិង​ដៃ​ត្រូវ​តែ​មាន​ភាព​ទន់​ភ្លន់​ ទើប​អាច​យក​ជ័យ​ជម្នះ​បាន​។​ ហេតុ​នោះ​ កាល​ទើប​ប្រ​កួត​លើក​ដំ​បូង​ ទទួល​បាន​មេដាយ​ ២ គ្រឿង​ គឺជា​ក្តី​មោទនៈ​ដ៏​ធំ​ធេង​ ដើម្បី​ប្អូន​បន្ត​ហ្វឹក​ហាត់​ឱ្យ​កាន់​តែល្អ​ជាង​ទៀត​ក្នុង​ការ​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​លើក​ក្រោយ​ៗ​ ទៀត​”។​

ថា​ច់​ធីយ៉េម (ឈរ​ទី៤ពី​ខាង​ស្តាំ​) ឡើង​ទទួល​មេដាស​មាស​ជា​មួយ​នឹង​មិត្ត​រួម​ក្រុម​នៅ​ក្នុង​មហា​សន្និ​បាត​កីឡា​ទូទាំង​ប្រ​ទេស​ឆ្នាំ​ ២០២២ ។​

ចាប់​ពី​ឆ្នាំ​ ២០១៥ មក​ទល់​ពេល​នេះ​ ប្អូន​យ៉េម បាន​ចូល​រួម​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​ មាន​ដូច​៖ ពាន​រង្វាន់​ប៉េតង់​ជើង​ឯក​មិត្ត​រួម​ក្រុម​ថ្នាក់​ជាតិ​ ពាន​រង្វាន់​ប៉េតង់​ជើង​ឯក​យុវ​វ័យ​ថ្នាក់​ជាតិ​ ហើយ​សុទ្ធ​តែ​ឈ្នះ​បាន​មេដាយ​មាស​ មេដាយ​ប្រាក់​ និង​មេដាយ​សំ​រិទ្ធ។​ ពិសេស​ នៅ​ក្នុង​មហា​សន្និ​បាត​កីឡា​ ទូទាំង​ប្រ​ទេស​ឆ្នាំ​ ២០២២ ប្អូន​យ៉េម ដណ្តើម​បាន​មេដាយ​មាស​ ២ គ្រឿង​ នៅ​ខ្លឹម​សារ​គូបុរស​-នា​រី និង​ក្រុម​ ៣ នាក់ នារី-បុរស​។​ ផ្តើម​ពី​លទ្ធ​ផល​នោះ​ ប្អូន​យ៉េម បាន​ជ្រើស​ចូល​ហ្វឹក​ហាត់ ក្នុង​ក្រុម​ជម្រើស​នៅ​ហា​ណូយ​ ដើម្បី​បម្រុង​ចូល​រួម​ព្រឹត្តិ​ការណ៍​ SEA Games ក្នុង​ពេល​ខាង​មុខ​។​ ប្អូន​យ៉េម ឱ្យ​ដឹង​៖ “ក្តី​ប្រាថ្នា​បាន​ចូល​ក្នុង​ក្រុម​ជម្រើស​ ដើម្បី​ប្រ​កួត​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ SEA Games របស់​ខ្ញុំ​ ជិត​ក្លាយ​ជា​ការ​ពិត​ហើយ។​ ចំ​ពោះ​មុខ​ ប្អូន​នឹង​ខិត​ខំ​ហ្វឹក​ហាត់ឱ្យ​បាន​ល្អ​ ដើម្បី​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​បំ​ផុត​”។​

គ្រូ​បង្វឹក​ ឡេធីអាញ់​ថឿក បញ្ជាក់​ឱ្យ​ដឹង​៖ “ប្អូន​ៗ​ដែល​បាន​ជម្រើស​ចូល​ហ្វឹក​ហាត់​ដំ​ណាល​គ្នា​ ឃើញ​ថា​ប្អូន​ថាច់​ធីយ៉េម ជាកីឡា​ការិនី​លេច​ធ្លោ​បំ​ផុត​។​ យ៉េម មាន​ការ​ខ្នះ​ខ្នែង​ហ្វឹក​ហាត់​និង​ប្រ​មូល​អា​រម្មណ៍​បាន​ល្អ​ពេល​ប្រ​កួត​។​ ដោយ​ការ​ខ្នះ​ខ្នែង​ហ្វឹក​ហាត់ ព្រម​ទាំង​មាន​ជំ​នាញ​ក្នុង​ការ​បោះ​ប៊ូល​និង​វាយ​ប៊ូល​បាន​ល្អ​ ខ្ញុំ​ជឿ​ជាក់​ថា​ប្អូន​នឹង​ទទួល​បាន​ស្នា​ដៃ​ខ្ពស់​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ SEA Games ក្នុង​ពេល​ខាង​មុខ​ជា​មិន​ខាន​”៕​

                                   លីធាន​-វិមាន​

ចែករំលែកអត្ថបទ