មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/05/2023 - 15:01

ព្រះ​តេជ​ព្រះ​គុណ​ គឹម​ហ៊ឺវ​ង៉ី រៀន​សូត្រ​តាម​អ៊ំ​ដោយ​ឥត​ឈប់ឈរ​

រយៈ​ពេល​ជាង​ ១៤ ឆ្នាំ​ សាង​ផ្នួស​បួស​រៀន​ ព្រះ​តេជ​ព្រះ​គុណ​គឹម​ហ៊ឺវ​ង៉ី ព្រះ​ចៅ​អធិការ​វត្ត​ចុង​ព្រៃ ឃុំ​ភឿក​ហ៊ឹង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ​ តែង​អស់​ពី​ព្រះ​ទ័យ​ដើម្បី​សាសនា​ និង​សង្គម​។ មិន​ត្រឹម​តែ​គិត​គូរ​បាន​ល្អ​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​ កូន​ចៅ​ជន​ជាតិ​ខ្មែរ​ ជួយ​គ្រួសារ​ក្រីក្រ​ជា​ច្រើន​ឆ្លង​កាត់​ការ​លំ​បាក​ក្នុង​ជីវ​ភាព​ប៉ុណ្ណោះ​ទេ សូម្បី​ព្រះ​អង្គ​ផ្ទាល់​ក៏​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍​ សីល​ធម៌​ ឥរិយាបថ ហូជី​មិញ​ ដោយ​ឥត​ឈប់​ឈរ​ផង​ដែរ។

ព្រះ​តេជ​ព្រះ​គុណ​ គឹម​ហ៊ឺវ​ង៉ី កំ​ពុង​ពិភាក្សា​យោ​បល់​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​ចុង​ព្រៃ
 និងថ្នាក់ដឹកនាំឃុំភឿកហ៊ឹង។

ក៏​ដូច​ជា​យុវ​ជន​ជន​ជាតិ​ខ្មែរ​ឯទៀត​ដែរ​ ឆ្នាំ​ ២០០៩ គឹម​ហ៊ឺវ​ង៉ី ត្រូវ​បាន​ឪពុក​ម្តាយ​បញ្ជូន​ទៅ​វត្ត​ចុង​ព្រៃ​សាង​ផ្នួស​បួស​រៀន​។ ក្នុង​រយៈ​ពេល​បួស​រៀន​ ព្រះ​តេជ​ព្រះ​គុណ​គឹម​ហ៊ឺវ​ង៉ី ព្យា​យាម​រៀន​សូត្រ​ធម៌​អាថ៌​វិន័យ​ រៀន​អក្សរ​សាស្ត្រ​រួម​ជា​មួយ​ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​ គិត​គូរ​កសាង​វត្ត​អា​រាម​ ឃោសនា​ចលនា​មា​មីង​ អនុវត្ត​ល្អ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ។ ឆ្នាំ​ ២០១៧ ព្រះ​អង្គ​បាន​គណៈ​កម្ម​ការ​វត្ត​និង​ពុទ្ធ​បរិ​ស័ទ​ទំ​នុក​ចិត្ត​តែង​តាំង​ធ្វើ​ជា​ព្រះ​ចៅ​អធិការ​វត្ត​ចុង​ព្រៃ រហូត​មក​ដល់​សព្វ​ថ្ងៃ។

ក្នុង​តំ​ណែង​ជា​ព្រះ​ចៅ​អធិការ​វត្ត​ ព្រះ​តេជ​ព្រះ​គុណ​គឹម​ហ៊ឺវង៉ី បាន​ឃោស​នា​ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ​កសាង​ឧបដ្ឋាន​សា​លា​ ក្លោង​ទ្វារ​ជួស​ជុល​ព្រះ​វិហារ​និង​ឈា​បនដ្ឋាន៘ ក្រៅ​ពី​នេះ​ ព្រះ​អង្គ​ថែម​ទាំង​ចលនា​សប្បុ​រស​ជន​ក្នុង​និង​ក្រៅ​ខេត្ត​ កសាង​ផ្លូវ​បេតុង​ប្រ​វែង ​៥០០ ម៉ែត្រ​ ជូន​អំ​ណោយ​ដល់​អ្នក​ក្រ សិស្ស​ក្រីក្រ​សង្វាត​រៀន​សូត្រ។ ថ្មី្មៗនេះ​ ព្រះ​តេជ​ព្រះ​គុណ​គឹម​ហ៊ឺវ​ង៉ី បាន​ផ្តល់​ជូន​ផ្ទះ​មហា​សាមគ្គី​មួយ​ខ្នង​ឱ្យ​គ្រួ​សារ​ ពូគឹម​ថាញ់​ស្វឹង ជា​គ្រួសារ​ក្រីក្រ​នៅ​ភូមិ​ត្រាម តម្លៃ​ ១៥០លាន​ដុង។ ព្រះ​តេជ​ព្រះ​គុណ​ គឹម​ហ៊ឺវ​ង៉ី មាន​ថេរ​ដី​កា៖ “ចំ​ពោះ​អា​ត្មា​ភាព​ ការ​ធ្វើ​ប្រយោជន៍​ដល់​សង្គម​ ជួយ​មាមីង​ពុទ្ធ​បរិ​ស័ទ​រស់​នៅ​មាន​សេចក្តី​សុខ​គឺ​ជា​កិច្ច​ធុរៈ​របស់​អ្នក​បួស​ ហើយ​ក៏​ជា​ភារ​កិច្ច​របស់​អា​ត្មា​ភាព​ចំ​ពោះ​ភូមិ​ស្រុក​ផង​ដែរ។ ក្នុង​រយៈ​ពេល​ខាង​មុខ​ អា​ត្មា​ភាព​បន្ត​ការ​ពង្រីក​នូវ​ស្នា​ដៃ​ដែល​សម្រេច​បាន​ដើម្បី​រក្សា​ចលនា “រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​ថែម​ទៀត”។

លោក​លីវ៉ាន់​ហ្វា ប្រធាន​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ភឿក​ហ៊ឹង ឱ្យ​ដឹង​៖ “ ព្រះ​តេជ​ព្រះ​គុណ​គឹម​ហ៊ឺវ​ង៉ី គឺ​ជា​អង្គ​គំ​រូ​ក្នុង​ចំ​ណោម​គំ​រូឆ្នើម រួម​ចំ​ណែក​កសាង​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ។ ជា​ពិសេស​ ព្រះ​អង្គ​តែង​សកម្ម​ចូល​រួម​កសាង​ឃុំ​វប្ប​ធម៌​-ជន​បទ​ថ្មី​ ផ្សារ​ភ្ជាប់​នឹង​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​ផង”៕

                         សើុង​ម៉ា​ល័យ​-លីសៀ

ចែករំលែកអត្ថបទ