|
យ័ញជុង។ |
យ័ញជុង អាយុ ២០ ឆ្នាំ នៅទីប្រជុំជនមិញលឿង ស្រុកចូវថាញ់ ខេត្តគៀងយ៉ាង ស្រឡាញ់ជក់ចិត្តភ្លេងពិណពាទ្យតាំងពីកុមារ ដូច្នេះ យ័ញជុងបេ្តជ្ញាចិត្តព្យាយាមហាត់រៀនភ្លេងឱ្យបានស្ទាត់ ដើម្បីបានជ្រើសរើសចូលជាសមាជិកក្រុមភ្លេងពិណពាទ្យ។
ប្លែកពីមិត្តភក្តិដទៃ ពេលរង់ចាំដល់ឈុតប្រឡងរបស់ក្រុម មិត្តភក្តិច្រើនតែទៅអង្គុយនៅឯតៀមកាហ្វេ ប៉ុន្តែចំពោះយ័ញជុង មិនដើរពាសពេញ បែរជាអង្គុយក្បែរឆាកតន្ត្រី ទោះបីការប្រគំសម្តែងរបស់ក្រុមចូវថាញ់ នៅវគ្គចុងក្រោយ។ យ័ញជុង បានបង្ហើបឱ្យដឹង៖ “អង្គុយក្បែរឆាកតន្ត្រី ដើម្បីជួយសែង ឧបករណ៍ជាមួយនឹងបងៗ។ ម្យ៉ាងតាំងពីមុនមក ខ្ញុំមិនធ្លាប់បានអង្គុយក្បែរឆាក ដូច្នេះ ខ្ញុំពេញចិត្តណាស់”។
យ័ញជុង ប្រគំភ្លេងពិណពាទ្យជាមួយសមាជិកក្រុមភ្លេងពិណពាទ្យស្រុកចូវថាញ់។
ជុង កំពុងសិក្សាឆ្នាំទី ២ នៃអនុមហាវិទ្យាល័យ វិជ្ជាជីវៈអន្តេវាសិកខេត្តគៀងយ៉ាង។ ហេតុនេះ ថ្ងៃចុងសប្តាហ៍ទើបជុងបានមកផ្ទះនៅទីប្រជុំជនមិញលឿង ដើម្បីហាត់រៀនភ្លេងពិណពាទ្យ ជាមួយសមាជិកក្រុមភ្លេង។ និយាយពីការខិតខំប្រឹងប្រែង ដើម្បីបានចូលជាសមាជិកក្រុមភ្លេង យ័ញជុង រៀបរាប់៖ “ផ្ទះខ្ញុំនៅឆ្ងាយពីវត្ត គ្រាន់តែស្តាប់ឮសូរសំឡេងពិណពាទ្យធ្វើឱ្យខ្ញុំជក់ចិត្តដិតអារម្មណ៍។ ព្រោះហេតុនេះ កាលពីកុមារ ពេលមានបុណ្យទានម្តងៗទៅវត្តលេង ខ្ញុំចូលចិត្តទៅស្តាប់ការប្រគំភ្លេងពិណពាទ្យ។ ពេលភ្លេងពិណពាទ្យប្រគំឡើង ខ្ញុំហាក់ជាមានអារម្មណ៍រំភើបចិត្ត រសាប់រសល់ ចង់បានប៉ះឧបករណ៍ភ្លេងពិណពាទ្យ”។
ទឹកចិត្តយ័ញជុង ចំពោះភ្លេងពិណពាទ្យ ត្រូវបានរៀមច្បងនៃក្រុមភ្លេងពិណពាទ្យសង្កេតឃើញនិងយល់ព្រមជួយណែនាំហាត់ភ្លេង។ បានចូលជាសមាជិកក្រុមភ្លេងពិណពាទ្យដោយការស្រឡាញ់ជក់ចិត្ត ដូច្នេះ ជុងហាត់រៀនឆាប់ចាំនិងបានជ្រើសរើសចូលសមាជិកក្រុមភ្លេង ពេលមានបុណ្យទានម្តងៗ ទៅសម្តែងបម្រើនៅតាមភូមិស្រុកនិងវត្តអារាម។ ជុង ផ្តោតទៅលើការសិក្សាវិជ្ជាជីវៈ ដូច្នេះ ពេលវេលាសម្រាប់ការ លេងភ្លេងមានតិចតួច។ បន្ទាប់ពីបានឮដំណឹងថា បានជ្រើសរើសចូលក្រុមភ្លេងពិណពាទ្យ ស្រុកចូវថាញ់ទៅប្រឡងនៅទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍របស់ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង ជុងសប្បាយចិត្តណាស់។ តាមប្រសាសន៍បងស្រី ង្វៀងធីហាញ់ កម្មាភិបាលមជ្ឈមណ្ឌលវប្បធម៌ កីឡាស្រុកចូវថាញ់ យ័ញជុងព្យាយាមហាត់ភ្លេងទៀងទាត់។ ប្អូនហាក់ដូចជាពុំដែលរំលងការហាត់ភ្លេង សូម្បីតែមួយពេល។ យ័ញជុង យកចិត្តទុកដាក់ចំពោះការផ្តល់យោបល់ពីសំណាក់រៀមច្បង ដើម្បីសម្រួលការប្រគំភ្លេងពិណពាទ្យកាន់តែពិរោះរណ្តំ។ បន្ទាប់ពីសួរថាមកហាត់ទៀងទាត់ ដូច្នេះ តើមានបោះបង់ការសិក្សាទេ ជុង ឱ្យដឹង៖ “ខ្ញុំស្នើសូមក្រុមរៀបពេលហាត់ និងកាលបរិច្ឆេទស្របគ្នា ដើម្បីបានមកហាត់។ អាស្រ័យបានក្រុមភ្លេងអាណិតស្រឡាញ់ ដូច្នេះច្រើនហាត់ចន្លោះ ម៉ោងរៀននិងថ្ងៃដែលខ្ញុំបានសម្រាក”។
យ័ញជុង មានគោលបំណងបន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកវិជ្ជាជីវៈសីតអគ្គិសនី ប្អូននឹងដាក់ពាក្យសុំការងារនៅក្នុងស្រុក ដើម្បីមានឱកាសច្រើនបានទៅសម្តែងភ្លេងពិណពាទ្យ។ ចំពោះយ័ញជុង បានទៅសម្តែងគឺជាមោទនភាពនិងរឹតតែមានអត្ថន័យជាងទៀត ពេលបានរួមចំណែកក្នុងការអភិរក្សវប្បធម៌របស់ជនរួមជាតិខ្មែរ៕
ហាថាញ-មុនី