លោកថាច់គឹមហាន់ ប្រធានគណៈកម្មការការងាររណសិរ្សភូមិចុងព្រៃ ឃុំភឿកហ៊ឹង ស្រុកថ្កូវ ខេត្តត្រាវិញ តែងជាគំរូ ខ្នះខ្នែងកៀរគរប្រជាជនចូលរួមចលនានៅភូមិភាគ។ គាត់បានប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនប័ណ្ណសរសើរ ដោយមានស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំង “ប្រជាចលនាប៉ិនប្រសប់”។
លោកថាច់គឹមហាន់(ខាងស្ដាំ) បានកៀរគរមាមីងកសាងផ្លូវជនបទនៅភូមិចុងព្រៃ។
លោកថាច់គឹមហាន់ ឱ្យដឹង៖ “តាមខ្ញុំ ការធ្វើជាគំរូ គឺនិយាយត្រូវដើរទន្ទឹមនឹងការធ្វើនោះគឺជាកត្តាសំខាន់សម្រាប់អនុវត្តជោគជ័យក្នុងការងារ “ប្រជាចលនា” ។ នៅពេលផ្សព្វផ្សាយ កៀរគរមាមីងចូលរួមសកម្មភាពផ្សេងៗរបស់ភូមិភាគ ខ្ញុំតែងអនុវត្តជាគំរូនិងខ្នះខ្នែងក្នុងការងារដែលខ្លួនកៀរគរ។ តួយ៉ាង ដូចគ្រួសារខ្ញុំ បានបរិច្ចាគដីជាង ៥០០ ម២សម្រាប់ធ្វើផ្លូវនិងកម្លាំងពលកម្ម ព្រមទាំងកៀរគរប្រជាជនសម្អាតបរិស្ថាន កាប់ឆ្ការព្រៃស៊ុបទ្រុបតាមផ្លូវជនបទ។ ខ្ញុំបានម្ចាស់ការកៀរគរមាមីងហើយ ក៏បានមាមីងស្រុះស្រួលចូលរួមយ៉ាងកុះករ”។
លោកថាច់គឹមហាន់ (ខាងឆ្វេង) បានកៀរគរសប្បុរសជនកសាងស្ពានជនបទនៅភូមិចុងព្រៃ។
ទន្ទឹមនឹងការអនុវត្តល្អការងារកៀរគរទូទាំងប្រជាជន ចូលរួមការពារអនាម័យបរិស្ថាន លោកថាច់គឹមហាន់ នៅទាំងខ្នះខ្នែងកៀរគរអង្គការសប្បុរសជនជំនួយកសាងស្ពានជនបទនិងសំណង់សុខុមាលភាពសង្គមនៅភូមិភាគជាដើម។ គិតដោយឡែកក្នុងឆ្នាំ ២០២២ លោកបានកៀរគរសប្បុរសជនក្នុងនិងក្រៅឃុំ ជំនួយទឹកប្រាក់និងរួមចំណែកកម្លាំងពលកម្មកសាងស្ពានជនបទលើភូមិសាស្រ្តភូមិបាន ៤ ខ្សែ សរុបថវិកាជិត ៣៤០ លានដុង។
លោកថាច់សាណាត់ ប្រធានគណៈកម្មការប្រជាជនភូមិចុងព្រៃ ឱ្យដឹង៖ “ក្នុងការងារផ្សព្វផ្សាយ សមមិត្តថាច់គឹមហាន់ តែងម្ចាស់ការធ្វើសេនាធិការជាមួយនឹងសាខាបក្ស សហការជាមួយនឹងរដ្ឋអំណាច អង្គការមហាជនភូមិ ខ្នះខ្នែង ផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ជូនប្រជាជន។ ទន្ទឹមនឹងនោះ សមមិត្តតែងជាគំរូឈានមុខក្នុងរាល់ចលនានៅភូមិភាគ ពិសេសគឺក្នុងការកៀរគរមាមីងចូលរួមវិភាគទានជាទឹកប្រាក់ និងកម្លាំងពលកម្មសម្រាប់កសាងសំណង់សុខុមាលភាពសង្គម។ ទន្ទឹមនឹងនោះ គៀរគរប្រជាជនឧស្សាហ៍ចូលរួមអនាម័យផ្លូវក្នុងភូមិឱ្យមានភាពបៃតង-ជ្រះ-ស្អាត។ រៀងរាល់សប្ដាហ៍ សមមិត្តបានកៀរគរមធ្យមភាគ ៣០ លើកនាក់ក្នុងភូមិធ្វើការសម្អាតអនាម័យបរិស្ថាន ដាំដើមឈើ។ល។ ជាមួយនឹងតួនាទីជាប្រធានគណៈកម្មការការងាររណសិរ្សភូមិ សមមិត្តតែងអនុវត្តសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ឱ្យ”។
ជាមួយនឹងកិត្តិយសនិងភារកិច្ចរបស់ខ្លួន លោកថាច់គឹមហាន់ តែងជាស្ពានតភ្ជាប់រវាងប្រជាជនជាមួយនឹងបក្សនិងរដ្ឋអំណាច។ លោក គឺជាកម្មាភិបាលរណសិរ្សលេចធ្លោមួយរូបក្នុងចំណោមកម្មាភិបាលរណសិរ្សជាច្រើនទៀត តែងកៀរគរប្រជាជនក្នុងភូមិពង្រីកស្មារតីសាមគ្គី ចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិនៅភូមិភាគ៕
សើុងម៉ាល័យ-ថាច់ធី