មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/04/2023 - 09:32

កសិករ​គឹម​បែហាយ ពូកែ​ខាង​ដាំ​អំ​ពៅ​

បង​គឹម​បែ​ហាយ នៅ​ភូមិ​ស្វាយ​លើ​ ឃុំ​លឺវ​ង៉ីប​អាញ់ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ ជា​កសិករ​គំរូ​ម្នាក់​ក្នុង​ចំ​ណោម​កសិករ​គំរូ​ឧស្សាហ៍​ព្យា​យាម​ ស៊ូ​ទ្រាំ​លំ​បាក។​ ដោយ​ការ​ដាំ​អំ​ពៅ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ បង​បែ​ហាយ​ក៏​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​ដាំ​អំ​ពៅ​ផ្តល់​ទិន្ន​ផល​ខ្ពស់។​

បង​គឹម​បែ​ហាយ បាន​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ស្ករ​អំ​ពៅ​ត្រា​វិញ​វិនិ​យោគ
ឧបត្ថម្ភជីចំនួន ១.៤០០ គីឡូក្រាម។

បង​បែ​ហាយ ឱ្យ​ដឹង​៖ “ឃុំ​លឺវ​ង៉ីប​អាញ់ ជា​តំ​បន់​ដាំ​អំ​ពៅ​ច្រើន​បំ​ផុត​របស់​ខេត្ត​ត្រា​វិញ។​ រាប់​សិប​ឆ្នាំ​មុន​ ដំ​ណាំ​អំ​ពៅ​បាន​នាំ​មក​ជីវ​ភាព​ “សម្បូរ​សប្បាយ” ដល់​កសិករ​រាប់​ពាន់​គ្រួ​សារ​។​ ប៉ុន្តែ​ ដោយ​សារ​ការ​ផលិត​គ្មាន​ការ​ចង​សម្ព័ន្ធ​ទើប​ច្រក​ចេញ​មិន​លំ​នឹង​ ការ​ផ្គត់​ផ្គង់​លើស​តម្រូវ​ការ​ កសិករ​ខាត​ទុន​ច្រើន​ ម៉្លោះ​ហើយ​ប្រ​ជា​ជន​រាប់​ពាន់​គ្រួ​សារ​បោះ​បង់​ចោល​អំ​ពៅ​ ងាក​មក​ដាំ​ដំ​ណាំ​ផ្សេង​និង​ចិញ្ចឹម​សត្វ​វិញ​។​ ដាំ​អំ​ពៅ​ ២ រដូវ​កន្លង​ហើយ​ អា​ស្រ័យ​បាន​រោង​ចក្រ​ស្ករ​អំ​ពៅ​ធានា​ច្រក​ចេញ​លំ​នឹង​ ប្រ​មូល​ទិញ​តម្លៃ​សម​ល្មម​ ដូច្នេះ​ កសិករ​ងាក​មក​ដាំ​អំ​ពៅ​វិញ។​ ដោយ​ឡែក​គ្រួ​សារ​ខ្ញុំ​ ឆ្នាំ​ ២០២១-២០២២ ដាំ​អំ​ពៅ​ ៤០ កុង​ ( ៤ ហិក​តា)។​ ក្រោយ​ពី​ដាំ​ប្រ​មាណ​ជា ៨ ខែ​ អំ​ពៅ​ផ្តល់​ទិន្ន​ផល​មធ្យម​ភាគ​ជិត​ ៩០ តោន​/ហិក​តា​ ទូទាត់​រួច​រាល់​នៅ​ចំ​ណេញ​ជាង​ ១៥០ លាន​ដុង​ ចំ​ណេញ​ជា​មធ្យម​ភាគ​ជាង​ ៣៧,៥ លាន​ដុង​/ហិក​តា។​ នេះ​ជា​រដូវ​ដាំ​អំ​ពៅ​ដែល​ផ្តល់​ប្រាក់​ចំ​ណេញ​ខ្ពស់​ បន្ទាប់​ពី​ខាត​អស់​រយៈ​កាល​ជា​ច្រើន​ឆ្នាំ”។​

បង​គឹម​បែ​ហា​យ កំ​ពុង​ថែទាំ​អំ​ពៅ​ទុក​គល់​លើ​ផ្ទៃ​ដី​ ៤ ហិក​តា។​

ផ្តើម​ពី​អំ​ពៅ​ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ក្នុង​ឆ្នាំ ​២០២២ រដូវ​កាល​ឆ្នាំ ​២០២២-២០២៣ បង​បែ​ហាយ បន្ត​ការ​វិនិ​យោគ​ដាំ​អំ​ពៅ​ទុក​គល់​ដោយ​ផ្ទៃ​ដី​ចំ​នួន​ ៤ ហិក​តា​និង​ដាំ​ថ្មី​បន្ថែម​ ១ ហិក​តា​ ដូច្នេះ​ បង្កើន​ផ្ទៃ​ដី​ដាំ​អំ​ពៅ​ឡើង​ ៥ ហិក​តា។​ ការ​ដាំ​អំ​ពៅ​នៅ​រដូវ​ថ្មី​នេះ​ បង​បែ​ហាយ​និង​មាមីង​កសិករ​ជាច្រើន​បាន​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ស្ករ​អំ​ពៅ​ ត្រា​វិញ​ ឧបត្ថម្ភ​ទុន​ពី​ ៣៥-៧៥ លាន​ដុង​/ហិក​តា​ ទៅ​តាម​រូប​ភាព​ផលិត មាន​ដូច​៖ ដាំ​ថ្មី​ ដាំ​ឡើង​វិញ​ឬ​ដាំ​ទុក​គល់។​ តម្លៃ​អំ​ពៅ​វត្ថុ​ធាតុ​ដើម​ត្រូវ​បាន​ក្រុម​ហ៊ុន​ធានា​ទិញ​គឺ ១.០០០ ដុង​/គីឡូ​ក្រាម​ អំ​ពៅ​ជ្រះ​ស្អាត​  ១០ CCS (កម្រិត​ជាតិ​ស្ករ)។​

លោក​ត្រឹង​វ៉ាន់​ដុង​ អនុប្រ​ធាន​ការិ​យាល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​ថ្កូវ​ ឱ្យ​ដឹង​៖ “ដោយ​ឡែក​ករណី​កសិករ​គឹម​បែ​ហាយ នៅ​ឃុំ​លឺវ​ង៉ីប​អាញ់ ពូកែ​ខាង​ដាំ​អំ​ពៅ​ ផ្តល់​ទិន្ន​ផល​ខ្ពស់​ សម្រេច​ជិត​ ១០០តោន/ហិក​តា​ ការ​ដាំ​អំ​ពៅ​ ២ រដូវ​កន្លង​ហើយ​ មាមីង​កសិករ​ដាំ​អំ​ពៅ​ច្រើន​បំ​ផុត​ប្រ​មូល​ផ្តុំ​នៅ​ឃុំ​លឺវង៉ីប​អាញ់ គីម​សើុង​អាង​ក្វាង​ហឺវ អា​ស្រ័យ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត ទិន្ន​ផល​សម្រេច​ពី​ ៩០-១០០ តោន​/ហិក​តា។​ ជាក់​ស្តែង​ ដំ​ណាំ​អំ​ពៅ​ឆ្នាំ ​២០២១-២០២២ កសិករ​ស្រុក​ថ្កូវ​ដាំ​ថ្មី​និង​ដាំ​ទុក​គល់​លើ​ផ្ទៃ​ដី​ដាំ​ប្រ​មាណ​ ៨០០ហិក​តា។​ ដំ​ណាំ​អំ​ពៅ​ឆ្នាំ​ ២០២២-២០២៣ ស្រុក​ថ្កូវ​ដាំ​ពូជ​អំ​ពៅ​ Roc16, Roc13, Roc11, Roc22… ត្រូវ​បាន​ផ្នែក​ឯក​ទេស​ផ្តល់​អនុសាសន៍​ដល់​កសិករ​គប្បី​ពង្រីក​ផ្ទៃ​ដី​ដាំ​អំ​ពៅ”៕​

សឺន​ម៉ាល័យ​-ប្រែសម្រួល​៖ មុនី​

ចែករំលែកអត្ថបទ