បងថាច់សម័យ អនុលេខាសាខាសម្ព័ន្ធយុវជនភូមិមេពាំង ឃុំផុងភូ ស្រុកកូវកែ ខេត្តត្រាវិញ ជាបក្ខជនគំរូ។ បងសម័យ តែងឈានមុខក្នុងការចលនាប្រជាជននិងសមាជិកសម្ព័ន្ធយុវជនជាជនជាតិខ្មែរ ចូលរួមធានារ៉ាប់រងសុខាភិបាល កសាងជនបទថ្មីរៀបចំទេសភាពបរិស្ថាន កាប់ឆ្ការគុម្ពោតព្រៃលើភូមិសាស្ត្រភូមិ។
សមមិត្តថាច់សម័យ អនុលេខាសខាសម្ព័ន្ធយុវជនភូមិមេពាំង ឃុំផុងភូ។
បងសម័យ រួមនឹងសមាគមសម្ព័ន្ធយុវជនឃុំ ច្បាមកិច្ចចង្អុលការរបស់សម្ព័ន្ធយុវជនឃុំ រៀបចំអនុវត្តចលនា និងមានសកម្មភាពជាច្រើនគួរឱ្យចាប់អារម្មណ៍ ផុសផុល ទាក់ទាញសមាជិកសម្ព័ន្ធយុវជនជាជនជាតិខ្មែរចូលរួមកុះករ។ បងថាច់សម័យ ឱ្យដឹង៖ “ក្នុងនាមជាអនុលេខាសាខាសម្ព័ន្ធជនភូមិមេពាំង ខ្ញុំតែងធ្វើជាគំរូក្នុងការអនុវត្តនូវសកម្មភាព និងការចលនានៅភូមិភាគ; រួមជាមួយគណៈប្រតិបត្តិការសម្ព័ន្ធយុវជនឃុំធ្វើយ៉ាងណា ដើម្បីសកម្មភាពសម្ព័ន្ធយុវជន ចលនាយុវជននិងកុមារក្នុងភូមិឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ ជិតស្និទ្ធ ក្តាប់ពីបំណងប្រាថ្នារបស់សមាជិកសម្ព័ន្ធយុវជន; ខ្នះខ្នែងក្នុងការសិក្សា ស្វែងយល់ច្នៃប្រតិដ្ឋ និងរកដំណោះស្រាយប្រកបដោយភាពជាក់ស្តែង។ល។ ឆ្លងតាមរយៈនោះ ទាក់ទាញសមាជិកសម្ព័ន្ធយុវជនជាជនជាតិខ្មែរចូលរួមច្រើន”។
បងថាច់សម័យ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ គោលនយោបាយ
ច្បាប់សម្រាប់សមាជិកសម្ព័ន្ធយុវជន។
ប៉ុន្មានឆ្នាំកន្លង បងសម័យជានិច្ចកាលតែងជួយគ្រួសារក្រីក្រ ក្មេងៗដែលមានជីវភាពក្រលំបាក រួមជាមួយនឹងលេខាសម្ព័ន្ធយុវជនឃុំ រៀបចំជួសជុលនិងសាងសង់ផ្ទះឱ្យគ្រួសារគោលនយោបាយ; រៀបចំអនាម័យបរិស្ថាននៅតាមតំបន់ សហគមន៍ ចលនាសមាជិកសម្ព័ន្ធយុវជនចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត; រៀបចំរាល់សកម្មភាពវប្បធម៌ សិល្បៈ កីឡាអប់រំកាយ ទាក់ទាញសមាជិកសម្ព័ន្ធយុវជនចូលរួមច្រើន៘ ដោយការខិតខំរួមចំណែករបស់បងថាច់សម័យ ក្នុង ៣ ឆ្នាំបន្តបន្ទាប់ សមាគមសម្ព័ន្ធយុវជន ឃុំផុងភូ ជាអង្គភាពសម្រេចភារកិច្ចឆ្នើម នាំមុខការងារសមាគមនិងចលនាយុវជនលើភូមិសាស្ត្រស្រុកកូវកែ។
សមមិត្តឡឹមឌី លេខាសម្ព័ន្ធយុវជនឃុំផុងភូ ឱ្យដឹង៖ “សមមិត្តថាច់សម័យ គឺជាអនុលេខាសាខាសម្ព័ន្ធភូមិសកម្ម គឺជាបុគ្គលឆ្នើមមួយរូបក្នុងចំណោមបុគ្គលឆ្នើមទាំងឡាយ។ សមមិត្ត ជានិច្ចកាលចូលរួមចលនាសមាជិកសម្ព័ន្ធយុវជន និងប្រជាជនអនុវត្តបទបញ្ជា ១៥ និងបទបញ្ជា ៤៨ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្តីពីអនាម័យទេសភាពបរិស្ថាន រួមចំណែកកសាងជនបទថ្មីនៅភូមិស្រុក។ ឆ្លងតាមរយៈនោះ សមមិត្តថាច់សម័យ ក៏បានគណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនឃុំ ជូនលិខិតសរសើរអំពីស្នាដៃសម្រេចភារកិច្ចឆ្នើមការងារសម្ព័ន្ធយុវជន និងចលនាយុវវ័យឃុំផុងភូ ឆ្នាំ ២០២២” ៕
សើុងម៉ាល័យ-លីសៀ