មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/03/2023 - 08:52

កម្មាភិ​បាល​សម្ព័ន្ធ​យុវ​ជន​ឈាន​មុខ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​

បង​ង្វៀង​ថាញ​ផុង លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ថាញ​ភូ ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង ជា​កម្មាភិ​បាល​ សម្ព័ន្ធ​យុវ​ជន​គំ​រូក្នុង​ចលនា​បរិ​ច្ចាគឈាម​ស្ម័គ្រ​ចិត្ត​។

ង្វៀង​ថាញ់​ផុង លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ថាញ​ភូ ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​។

កាល​នៅ​ជា​សិស្ស​អង្គុយ​ក្នុង​សាលា​​ថាញ់​ផុង បាន​សកម្ម​ចូល​រួម​នឹង​សកម្ម​ភាព​សម្ព័ន្ធ​យុវ​ជន​ ក្រោយ​ប្រឡង​បញ្ចប់​សញ្ញា​ប័ត្រ​មធ្យមសិក្សា​លេខា​ការិយា​ល័យ​ បង​បាន​ចូល​បម្រើ​ការ​ងារ​នៅ​ឃុំ​ថាញ​ភូ ជា​មួយ​នឹង​ភ្នាក់​ងារ​នគរ​បាល​។ ឆ្នាំ​ ២០១២ បង​ផុង បាន​ទំ​នុក​ចិត្ត​បោះ​ឆ្នោត​ជា​អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ថាញ​ភូ ហើយ​ឆ្នាំ​ ២០២១ ធ្វើ​ជា​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ថាញ​ភូ​រហូត​មក​ទល់​សព្វ​ថ្ងៃ​។

ជា​មួយ​នឹង​ភាព​រវៀស​រវៃ​នៃ​យុវ​វ័យ​ បង​ផុង​បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​មាន​ភាព​វិវឌ្ឍ​ជាក់​ស្ដែង​ក្នុង​គុណ​ភាព​សកម្ម​ភាព​សម្ព័ន្ធ​យុវ​ជន​នៅ​ភូមិ​ភាគ​។ ជា​ពិសេស​ គឺ​បង​តែង​អស់​ពី​ចិត្ត​ពី​ថ្លើម កៀរ​គរ​សម្ព័ន្ធ​យុវ​ជន​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​។ ដើម្បី​ធ្វើ​ជា​គំ​រូ បង​បាន​បរិ​ច្ចាគ​ឈាម​ចំ​នួន​ ២៦ លើក​។ ជា​មួយ​នឹង​ការ​ឈាន​មុខ​ដូច្នេះ​ និង​រួម​ជា​មួយ​ការ​កៀរ​គរ ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​របស់​បង​ មាន​សម្ព័ន្ធ​យុវ​ជន​ឃុំ​ជា​ច្រើន​បាន​ឃើញ​ច្បាស់​ពី​ទង្វើ​ថ្លៃ​ថ្នូរ​នៃ​ការ​បរិច្ចាគ​ឈាម​ជួយ​សង្រ្គោះ​មនុស្ស​។ រៀង​រាល់​ឆ្នាំ​ សម្ព័ន្ធ​យុវ​ជន​ឃុំ​ថាញ​ភូ មាន​សម្ព័ន្ធ​យុវ​ជន​ចូល​រួម​បរិច្ចាគ​ឈាម​ជាង​ ៦០ នាក់​ ក្នុង​នោះ​ មាន​សម្ព័ន្ធ​យុវ​ជន​ប្រ​មាណ​ ១០ នាក់​ដែល​ធ្លាប់​ចូល​រួម​បរិច្ចាគ​ឈាម​ជាង​ ១០ លើក​ឡើង​។ បង​ផុង ឱ្យ​ដឹង​៖ “ខ្ញុំ​ដឹង​ដែរ​ថា “តំ​ណក់​ឈាម​ដែល​បាន​បរិ​ច្ចាគ​ជីវិត​មនុស្ស​ម្នាក់​បាន​រស់​ឡើង​វិញ​” ម្ល៉ោះ​ហើយ​សង្ឃឹម​ថា តំ​ណក់​ឈាម​របស់​ខ្ញុំ​អាច​ជួយ​សង្រ្គោះ​ដល់​អ្នក​ជំងឺ​ ដែល​កំ​ពុង​ត្រូវ​ការ​ឈាម​ដើម្បី​ជួយ​ឱ្យ​គាត់​ឆាប់​ជា​សះ​ស្បើយ វិល​ត្រឡប់​មក​ជា​មួយ​គ្រួសារ​។ ពេល​បរិច្ចាគ​ឈាម​រួច​ ខ្ញុំ​ពិនិត្យ​ឃើញ​សុខ​ភាព​ដូច​ជា​ធម្ម​តា ហើយ​ថែម​ទាំង​សង្រ្គោះ​បាន​មនុស្ស​ ព្រោះ​ហេតុ​នោះ​ ខ្ញុំ​តែង​តែ​ចូល​រួម​បរិច្ចាគ​ឈាម​ និង​គៀរ​គរ​សាច់​ញាតិ​ សម្ព័ន្ធ​យុវ​ជន​សកម្ម​ចូល​រួម​”។

ទន្ទឹម​នឹង​នោះ​ បង​ផុង​នៅ​ទាំង​ជំរុញ​ការ​អប់រំ​ នយោ​បាយ​និង​សីល​ធម៌​រស់​នៅ​ដល់​សម្ព័ន្ធ​យុវ​ជន​ទៀត​ផង​។ ទន្ទឹម​នឹង​នោះ​ សកម្ម​ផ្សព្វ​ផ្សាយ​ ប្រជុំ​ជីវ​ភាព​បធាន​បទ​ ស្ដីពី​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​; រៀប​ចំ​ប្រឡង​និទាន​រឿង​អំ​ពី​អ៊ំហូ ច្រៀង​បទ​ចម្រៀង​អំ​ពី​អ៊ំហូ ប្រឡង​ស្វែង​យល់​អំ​ពី​ជីវិត​ បុព្វ​ហេតុ​របស់​អ៊ំហូ។ល។  ឆ្លង​តាម​រយៈ​នោះ​ ធ្វើ​ឱ្យ​មាន​ការ​យល់​ដឹង​និង​ភ្ញាក់​រលឹក​ក្នុង​ការ​បំ​ពាក់​បំ​ប៉ន លត់ដំ​របស់​សម្ព័ន្ធ​យុវ​ជន​។ ក្រៅ​ពី​នោះ​ បង​ផុង សកម្ម​កៀរ​គរ​សប្បុ​រស​ជន​ឧបត្ថម្ភ​ប្រាក់​ព្យា​បាល​ជំងឺ​ដល់​សម្ព័ន្ធ​យុវ​ជន​ក្រីក្រ​ ជូន​អំ​ណោយ ជូន​អង្ករ។ល។ ដល់​គ្រួសារ​សម្ព័ន្ធ​យុវ​ជន​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។ ទន្ទឹម​នឹង​នោះ​ សកម្ម​ឧបត្ថម្ភ​បុល​ទុន​ ពូជ​សត្វ​ចិញ្ចឹម​ ពូជ​ដំ​ណាំ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​។ល។ ដល់​សម្ព័ន្ធ​យុវ​ជន​ខ្មែរ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។

ឆ្នាំ​ ២០២២ បង​ផុង ទទួល​បាន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​ និង​លិខិត​សរ​សើរ​ជា​ច្រើន​ទៀត​របស់​សម្ព័ន្ធ​យុវ​ជន​ស្រុក​មីស្វៀង សមា​គម​កាក​បាទ​ក្រហម​ខេត្ត​សុក​ត្រាំង ដោយ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​។ បង​ផុង រ៉ាយ​រ៉ាប់៖ “បរិ​ច្ចាគ​ឈាម​ គឺ​ដើម្បី​សង្រ្គោះ​មនុស្ស​ ម្ល៉ោះ​ហើយ​ ខ្ញុំ​នឹង​បន្ត​បរិច្ចាគ​ឈាម​រហូត​ដល់​ពេល​ណា​សុខ​ភាព​មិន​អនុញ្ញាត​ទើប​ឈប់។ ក្រៅ​ពី​កៀរ​គរ​សម្ព័ន្ធ​យុវ​ជន​បរិច្ចាគ​ឈាម​ ខ្ញុំ​នឹង​បន្ត​កៀរ​គរ​សាច់​ញាតិ​ មិត្ត​ភ័ក្ដិ​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​”៕

                               យ្វី​អាញ់-ថាច់ធី

ចែករំលែកអត្ថបទ