មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/03/2023 - 09:20

បង​ស្រី​ឡឹម​ធីផល​ ជម្នះ​លំ​បាក​ ចាក​ភាព​ក្រី​ក្រ

ការ​រស់​នៅ​ប្រិត​សំ​ចៃ​ ស៊ូ​ទ្រាំ​លំ​បាក​ប្រកប​ការ​ងារ​រក​ស៊ី​ បង​ស្រី​ឡឹម​ធីផល​ នៅ​ភូមិ​បៀង​ដុង​ B ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ​ បាន​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ មាន​ជីវ​ភាព​លំ​នឹង។​

បង​ស្រី​ឡឹម​ធីផល​ ត្រៀម​ប្រ​មូល​ផល​សាឡាត់។​

ក្រោយ​ពី​រៀប​ការ​ បង​ស្រី​ឡឹម​ធីផល​ បាន​ឪ​ពុក​ម្តាយ​ចែក​ដី​ ១ កុង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ប្ដី​ប្រ​ពន្ធ​បង​ក៏​សង់​ខ្ទម​នៅ​បណ្ដោះ​អា​សន្ន​។​ ក្រៅ​ពី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ប្ដី​ប្រ​ពន្ធ​គាត់​ទៅ​ធ្វើ​ការ​ឈ្នួល​រក​ប្រាក់​បន្ថែម​សម្រាប់​គិត​គូរ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។​ ពិនិត្យ​ឃើញ​ប្ដី​ប្រ​ពន្ធ​បង​ស្រី​ស៊ូ​ទ្រាំ​ប្រ​កប​ការ​ងារ​រក​ស៊ី​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី​ ផ្សំ​ជា​មួយ​នឹង​ប្រាក់​សន្សំ​សំ​ចៃ​ពី​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ធ្វើ​ការ​ឈ្នួល​ ប្ដី​ប្រ​ពន្ធ​បង​សង់​បាន​ផ្ទះ​ឥដ្ឋ​មួយ​ខ្នង​យ៉ាង​សម​រម្យ​។​ បង​ស្រី​ផល​ ឱ្យ​ដឹង​៖ “មាន​ផ្ទះ​នៅ​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ត្រេក​អរ​ណាស់​ ! តាំង​ពី​ពេល​នេះ​ទៅ​ គ្មាន​នៅ​បារម្ភ​ខ្លាច​ផ្ទះ​រលំ​ ភ្លៀង​ស្រក់​ទៀត​។​ ហេតុ​នោះ​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ លំ​នឹង​ជីវ​ភាព”។​ ទន្ទឹម​នឹង​នោះ​ បង​ស្រី​ផល​នៅ​ទាំង​បាន​អង្គ​ការ​មហា​ជន​ជំ​នួយ​បុល​ទុន​ ៤០ លាន​ដុង​ សម្រាប់​ដាំ​ដំ​ណាំ​រួម​ផ្សំ។​ ផ្ដើម​ពី​នោះ​ បង​ស្រី​ជួល​ដី​ ១ កុង​បន្ថែម​ទៀត​សម្រាប់​ពង្រីក​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ​។​ បច្ចុប្បន្ន​ នៅ​លើ​ផ្ទៃ​ដី​ ២ កុង​ បង​ស្រី​បាន​រៀប​ចំ​ដាំ​បន្លែ​ជា​ច្រើន​ប្រ​ភេទ​ មាន​ដូច​៖ សា​ឡាត់ ស្ពៃ​ចង្កឹះ​ ស្ពៃ​ក្រ​ញាញ់​ ត្រ​សក់។ល។​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល។​

តាម​សម្ដី​បង​ស្រី​ផល​ ក្នុង​ផ្ទៃ​ដី​មួយ​កុង​គឺ បែង​ចែក​ធ្វើ​ជា​ច្រើន​រង​ដាំ​បន្លែ​ច្រើន​ប្រ​ភេទ​ ដើម្បី​ងាយ​ស្រួល​ប្រ​មូល​ផល​ ហើយ​មាន​បន្លែ​លក់​ជា​ប្រ​ចាំ​ ដើម្បី​កែ​លម្អ​ជីវ​ភាព​។​ បង​ស្រី​ផល​ ឱ្យ​ដឹង​៖ “កូន​ខ្ញុំ​ពីរ​នាក់​នៅ​តូច ម្ល៉ោះ​ហើយ​ ការ​រៀប​ចំ​ដី​ ថែទាំ​និង​ប្រ​មូល​ផល​ គឺអា​ស្រ័យ​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ធ្វើ​ដោយ​ផ្ទាល់​។​ បន្លែ​ក្រោយ​ពី​ប្រ​មូល​ផល​រួច​ ក៏​ដឹក​ទៅ​ផ្សារ​ក្រុង​បាក​លីវ​បោះ​ឱ្យ​ម៉ូយ ម្ល៉ោះ​ហើយ​ការ​ងារ​នេះ​ហត់​នឿយ​ខ្លាំង​ណាស់​ ស៊ូ​ទ្រាំ​លំ​បាក​ទើប​ធ្វើ​បាន។​ ចាប់​តាំង​ពី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ គឺប្ដី​ប្រ​ពន្ធ​ខ្ញុំ​ធ្វើ​ការ​គ្មាន​ពេល​ទំ​នេរ។​ ខ្ញុំ​ទើប​ប្រ​មូល​ផល​ស្ពៃ​ចង្កឹះ​ ស្ពៃ​ក្រញាញ់​ អំ​បើស លក់​បាន​ជាង​ ៣០ លាន​ដុង។​ សព្វ​ថ្ងៃ​កំ​ពុង​ប្រ​មូល​ផល​សា​ឡាត់​លក់​ក្នុង​តម្លៃ​ ៧.០០០ ដុង​/គីឡូ​ក្រាម​ ប្រ​សិន​បើ​លក់​អស់​ប៉ុន្មាន​រង​នេះ​ទៀត​អាច​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​ ១០ លាន​ដុង”។​ បន្ទាប់​ពី​ប្រ​មូល​ផល​ហើយ​ភ្លាម​ ប្ដី​ប្រ​ពន្ធ​បង​បន្ត​ចុះ​ពូជ​ស្ពៃ​ក្រញាញ់​ ខាត់​ណា​ សាឡាត់។ល។​ ដើម្បី​ត្រៀម​ដាំ​រដូវ​បន្ទាប់​ទៀត​។​ ពេញ​មួយ​ឆ្នាំ​វិល​វល់​នឹង​ការ​ដាំ​ដុះ​ រក​បានប្រាក់​ចំ​ណូល​លំ​នឹង​ ម្ល៉ោះ​ហើយ​ គ្រួ​សារ​បង​ស្រី​ចុះ​ឈ្មោះ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​

តាម​ប្រ​សាសន៍​លោក​ស្រី​ យឿង​ធីអាង​ទីល ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វិញ​ត្រាច់​ដុង​ ឃុំ​បាន​ពិនិត្យ​អា​ទិភាព​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​សម្រាប់​បង្ក​បង្កើន​ផល​; ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ដើម្បី​ជួយ​ប្រ​ជា​ជន​ឆាប់​លំ​នឹង​ជីវ​ភាព។​ ទន្ទឹម​នឹង​នោះ​ បើក​វគ្គ​ហ្វឹក​ហ្វឺន​បច្ចេក​ទេសក្នុង​ការ​ផលិត​កម្ម​ ដាំ​បន្លែ​ បង្ការ​ ចិញ្ចឹម​សត្វ​ដល់​ប្រ​ជា​ជន។​ ផ្ដើម​ពី​នោះ​ ប្រ​ជា​ជន​ចេះ​ប្រើ​ប្រាស់​បច្ចេក​ទេស បង្កើន​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវ​ភាព​។​ ក្នុង​នោះ​ បង​ស្រី​ឡឹម​ធីផល​ គឺជា​បុគ្គល​គំរូ​ ជាមួយ​នឹង​ស្មារតី​ជម្នះ​លំ​បាក​ប្រកប​ការ​ងារ​រក​ស៊ី​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​កម្លាំង​របស់​ខ្លួន។​ គំ​រូ​ជម្នះ​លំ​បាក​របស់​បង​ស្រី​ឡឹម​ធីផល​ ពិត​គួរ​ឱ្យ​សរ​សើរ៕​               

                              យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ