ង្វៀងវ៉ាន់លឹង (ជនជាតិខ្មែរ) ជាសមាជិកសម្ព័ន្ធយុវជននៅភូមិហ្វៀងឌឹក ឃុំឡុងសើុង ស្រុកកូវង៉ាង ខេត្តត្រាវិញ ឈានឡើងចាកភាពក្រីក្រ អាស្រ័យដោយការជួយឧបត្ថម្ភរបស់ភូមិភាគ។
អាស្រ័យសាខាសម្ព័ន្ធយុវជនភូមិហ្វៀងឌឹក ឱ្យខ្ចីដីដាំឪឡឹក ទើបបងង្វៀងវ៉ាន់លឹង
ចាកផុតពីភាពក្រីក្រ។
កាលពីមុន គ្រួសារង្វៀងវ៉ាន់លឹង គឺគ្រួសារក្រីក្រលំបាកដោយសារគ្មានដី និងដើមទុន។ ដោយឃើញពីជីវភាពរបស់បង សាខាសម្ព័ន្ធយុវជនបានឱ្យបងលឹងខ្ចីដី ៣ កុង ដើម្បីដាំដំណាំ។ អាស្រ័យហេតុនេះ គ្រួសារបងលឹងក៏បានឈានឡើងចាកភាពក្រីក្រ។ បងលឹង ចែករំលែក៖ “តាំងពីបានសាខាសម្ព័ន្ធយុវជនភូមិឱ្យខ្ចីដីដាំដំណាំ និងបានសមាគមកសិករឃុំឡុងសើុង ឧទ្ទេសនាមចូលរួមវគ្គហ្វឹកហ្វឺន បច្ចេកទេសដាំដុះនិងចិញ្ចឹមសត្វ ខ្ញុំដាំដំណាំពី ៣ ដល់ ៤ រដូវក្នុងមួយឆ្នាំ រកបានប្រាក់ចំណូលលំនឹង ទើបចាកផុតពីភាពក្រីក្រ។ ខ្ញុំនៅទាំងបានសម្ព័ន្ធយុវជនឃុំឧទ្ទេសនាមបុលទុនពីធនាគារគោលនយោបាយសង្គមស្រុកចំនួន ២០ លានដុង ដើម្បីវិនិយោគដាំដុះនិងចិញ្ចឹមគោ។ ទន្ទឹមនឹងនោះ ដើម្បីចាកផុតភាពក្រីក្រដោយចីរភាព ភូមិភាគក៏បានឧបត្ថម្ភបុល ៥០ លានដុងបន្ថែមទៀតសម្រាប់សាងសង់ផ្ទះ”។
បងហ្វិញវ៉ាន់ឡឹម លេខាសម្ព័ន្ធយុវជនភូមិហ្វៀងឌឹក និងសមាជិកសម្ព័ន្ធយុវជនង្វៀងវ៉ាន់លឹង ចុះទៅរវាំងដំណាំល្ពៅដែលសាខាសម្ព័ន្ធភូមិឱ្យខ្ចីដីដាំដំណាំ។
បងហ្វិញវ៉ាន់ឡឹម លេខាសាខាសម្ព័ន្ធយុវជនភូមិហ្វៀងឌឹក ឱ្យដឹង៖ “សាខាសម្ព័ន្ធយុវជនភូមិ ចលនាសម្ព័ន្ធយុវជនដែលមានជីវភាពគ្រាន់បើ ឱ្យសម្ព័ន្ធយុវជនដែលខ្វះខាតខ្ចីដីផលិត។ ដំបូងឡើយ សាខាសម្ព័ន្ធយុវជនចលនាគ្រួសារគ្រាន់បើឱ្យទៅសមាជិកសម្ព័ន្ធយុវជនឱ្យគ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រ ១៥ នាក់ ខ្ចីដីផលិតជាមួយផ្ទៃដីជាង ២០.០០០ ម៉ែត្រការ៉េ បច្ចុប្បន្ន សម្ព័ន្ធយុវជនបានកើនឡើងដល់ ២០ នាក់ហើយ។ ទម្រង់ឧបត្ថម្ភសមាជិកសម្ព័ន្ធយុវជន និងយុវជនក្រីក្រឱ្យខ្ចីដីផលិតរយៈពេលកន្លង បាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជាក់ស្តែង និងកាន់តែរីកសាយភាយក្នុងសហគមន៍ រួមចំណែកកាត់បន្ថយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រដែលមានចំនួន ១០ គ្រួសារ សព្វថ្ងៃនៅសល់តែ ៤ គ្រួសារប៉ុណ្ណោះ។ ចលនាឱ្យខ្ចីដីផលិតបានរួមចំណែកជួយដល់សមាជិកសម្ព័ន្ធយុវជន និងយុវជនអភិវឌ្ឍសេដ្ឋកិច្ច និងសាងអាជីពថ្មី។ ជាពិសេស បើកទូលាយទម្រង់គំរូព្យាយាមជម្នះការលំបាក ចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការដាំដុះ និងចិញ្ចឹមសត្វ ឈានឡើងចាកផុតភាពក្រីក្រ”៕
សើុងមាល័យ-លេងមី