អ្នកមីងនាងស្អាត ប្រធានសាខាសមាគមនារីភូមិវិញហា ឃុំវិញទ្រុង ទីរួមខេត្តទិញបៀង ខេត្តអាងយ៉ាង តែងផ្តល់នូវក្តីស្រឡាញ់ និងត្រៀមជួយគ្រួសារ បងប្អូននារីខ្មែរអភិវឌ្ឍកសាងគ្រួសារសុភមង្គល និងជឿនលឿន។
អ្នកមីងនាងស្អាត (ខាងស្តាំ) តែងអស់ពីចិត្តជាមួយនឹងការងារ។
ជាង ១៥ ឆ្នាំផ្សារភ្ជាប់ជាមួយនឹងការងារសមាគម អ្នកមីងតែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក និងប្រជាជននៅភូមិភាគស្រឡាញ់ទុកចិត្ត គោរពរាប់អាន។ ក្នុងវ័យអាយុ ៧៣ ឆ្នាំ គួរណាស់តែបានសម្រាក ប៉ុន្តែអ្នកមីងនៅតែមានចិត្តប្តូរផ្តាច់ ចូលចិត្តផ្សារភ្ជាប់ជាមួយនឹងការងារសមាគមនិងចលនានារីនៅភូមិភាគ។ “ខ្ញុំមិននឹកស្មានថា ខ្ញុំអាចផ្សារភ្ជាប់ជាមួយនឹងបងប្អូននារីបានយូរដូច្នេះសោះ។ ពីមុន ក្រោយពីគិតគូរកិច្ចការគ្រួសារស្រេច មានពេលទំនេរ ខ្ញុំតែងយកចិត្តទុកដាក់ដល់ អ្នកភូមិផងរបងជាមួយនិងប្រជុំជីវភាពនារី។ សន្សឹមៗ ខ្ញុំបានជឿទុកចិត្តតែងតាំងជាប្រធានសាខាសមាគមនារីភូមិវិញហា។ បានប្រជុំជីវភាពក្នុងសមាគមសហព័ន្ធនារីឃុំ និងរៀបចំប្រជុំជីវភាពជូនបងប្អូននារីក្នុងភូមិស្រុក ម្ល៉ោះហើយ ខ្ញុំមានលក្ខណៈយកចិត្តទុកដាក់ ជួយពួកគាត់បានច្រើនជាង” -អ្នកមីងស្អាត ឱ្យដឹងដូច្នេះ។
អ្នកមីងតែងឃោសនា ជំរុញចលនាប្រឡងប្រណាំងរបស់សមាគមផ្សារភ្ជាប់ជាមួយនឹងការអនុវត្តបទបញ្ជាលេខ ០៥-CT/TW របស់ការិយាល័យនយោបាយ ស្តីពី “ជំរុញការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ” ការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ” ការចលនាកសាងគ្រួសារ “៥គ្មាន ៣ជ្រះ” និងកសាងគ្រួសារសុភមង្គល ថែទាំកូន អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ល។ ឆ្លងតាមរយៈការប្រជុំជីវភាពសាខាសមាគម។ អ្នកមីងចលនាបងប្អូននារីអនុវត្តបានល្អនូវទម្រង់ “ប្រិតសំចៃបៃតង”, “គ្រួសារសមាជិកនារីអប់រំកូនចៅអនុវត្តតាមដំបូន្មាន អ៊ំហូ ៥ ប្រការ”។
ប្រធានសមាគមសហព័ន្ធនារីឃុំវិញទ្រុង ប៊ូយធីត្វៀក ឱ្យដឹង៖ “អ្នកមីងនាងស្អាត តែងខ្នះខ្នែងអស់ពីចិត្តពីថ្លើម មានប្រជាប្រិយភាព បានជនរួមជាតិខ្មែរជឿកទុកចិត្ត ស្រឡាញ់រាប់អាន។ ជាមួយនឹងរបៀបរស់នៅសាមញ្ញ ជិតស្និទ្ធ វិធីសាស្រ្តផ្សព្វផ្សាយងាយយល់ អ្នកមីង អូសទាញ និងប្រមូលផ្តុំបានសមាជិកនារីជាច្រើនចូលរួមប្រជុំជីវភាពនៅសាខាសមាគម។ បច្ចុប្បន្ន អ្នកមីងក៏ជាប្រធានក្រុមប្រិតសំចៃ ចិញ្ចឹមជ្រូកដី សន្សំប្រាក់សម្រាប់ទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនសមាជិកនារីដែលលំបាក ប្រធានក្រុមសាខាសមាគមម្ចាស់ការ (ស្ដាប់មតិ គោលបំណង មនោសញ្ចេតនាបងប្អូននារី ធ្វើសេនាធិការឧបត្ថម្ភនារីលំបាក ទន់ខ្សោយ) រួមចំណែកជាមួយនឹងសមាគមនារី ឃុំយកចិត្តទុកដាក់ ជួយបងប្អូននារីឱ្យកាន់តែល្អប្រសើរជាង។ អ្នកមីងស្អាត ស័ក្តិសមជាគំរូរៀនសូត្រតាមអ៊ំសម្រាប់មនុស្សគ្រប់រូបយកតម្រាប់តាម។ ជាមួយនឹងការខ្នះខ្នែងដោយឥតឈប់ឈរនោះ ច្រើនឆ្នាំកន្លង អ្នកមីងបានទទួលលិខិតសរសើរ បណ្ណសរសើររបស់ភូមិភាគនិងមជ្ឈិមជាបន្តបន្ទាប់”៕
យោង៖ កាសែតអាងយ៉ាង-វិមាន