(កឹងធើ) - នៅរសៀលថ្ងៃទី១៩ ខែកញ្ញា លោកដុងវ៉ាំងថាញ អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ដឹកនាំកិច្ចប្រជុំជាមួយអនុគណៈកម្មការ និងក្រុមបម្រើការងារសម្រាប់មហាសន្និបាត ដើម្បីត្រួតពិនិត្យការងារត្រៀមបម្រុងសម្រាប់មហាសន្និបាត តំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិឆ្នាំ ២០២៥-២០៣០។
បរិយាកាសសប្បាយរីករាយនៃពិធីបុណ្យសែនដូនតា ឆ្នាំ ២០២៥ នៅគ្រប់ភូមិស្រុក មាមីងខ្មែរនៅទីក្រុងកឹងធើ បានទទួលអំណរបុណ្យប្រពៃណីប្រកបដោយភាពកក់ក្តៅ សម្បូរសប្បាយនិងសុភមង្គល។
ក្រុមប្រតិភូកម្មាភិបាលនៃគណៈកម្មាធិការបក្សក្រុង ដឹកនាំដោយលោក តុងហ្វាងខូយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ លេខាបក្សសង្កាត់ង៉ាបៃ បានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតានៅតាមវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរនៅកេសាច់ (ខ្សាច់), ថើយអាងហូយ និងញ៉ើងមី រួមមាន៖ វត្តពោធិ៍ខ្សាច់ វត្តពោធិ៍ផ្តោក (ឃុំកេសាច់); វត្តពោធិ៍ថ្លឹង (ឃុំថើយអាងហូយ); វត្តកំពង់ជុំ (ឃុំញ៉ើងមី)។
-នាឱកាសបុណ្យសែនដូនតាឆ្នាំ២០២៥ លោកឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងនិងជាលេខាគណៈកម្មាធិការបក្សយោធាទីក្រុងកឹងធើ បានដឹកនាំក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរពិធីបុណ្យសែនដូនតារបស់ជនជាតិខ្មែរនៅសង្កាត់សុកត្រាំង។
គណៈប្រតិភូនៃគណកម្មាធិការបក្ស-ក្រុមប្រឹក្សាប្រជាជន-គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងប្រសិទ្ធពរក្នុងឱកាសពិធីបុណ្យសែនដូនតាឆ្នាំ២០២៥ នៅវត្តអារាម សាលារៀន និងគ្រួសារអតីតកម្មាភិបាលខ្មែរ នៅតាមឃុំ សង្កាត់នានា។
នៅការិយាល័យនយោបាយ និងគណៈលេខាបានរៀបចំសន្និបាតទូទាំងប្រទេស ដើម្បីជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តចំនួន៤របស់ការិយាល័យនយោបាយ។
ថ្លែងសុន្ទរកថាបើកសម័យប្រជុំ នាយករដ្ឋមន្ត្រី ផាមមិញជិញ បានសង្កត់ធ្ងន់៖ សេចក្តីសម្រេចលេខ៦៦-NQ/TW របស់ការិយាល័យនយោបាយបានកំណត់ទិសដៅឆ្នាំ២០២៥ ជាមូលដ្ឋាន ដោះស្រាយបានបញ្ហានៅរាំងស្ទះ ជាប់ជំពាក់ បម្រើដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ អភិវឌ្ឍឆាប់រហ័សនិងចីរភាព ខិតខំកំណើន GDP ឆ្នាំនេះ សម្រេច៨,៥-៨% ឆ្នាំបន្តបន្ទាប់ កំណើនតួលេខ ២ខ្ទង់ សម្រេច២ទិសដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំ។
ជាមួយនឹងការយកចិត្តទុកដាក់របស់រដ្ឋអំណាច គណៈ ផ្នែក និងអង្គការមហាជននានា ប្រសិទ្ធភាពនៃការឃោសនា ផ្សព្វផ្សាយនិងការអប់រំច្បាប់ ជូនជនជាតិភាគតិច ក្នុងនោះមានជនរួមជាតិខ្មែរ មានការលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ចូលរួមគាំទ្រចលនាប្រឡងប្រណាំង “រួមគ្នាបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម” លើទូទាំងប្រទេសក្នុងឆ្នាំ ២០២៥ ដែលលោកនាយករដ្ឋមន្ត្រី បានបំផុសចលនាទូទាំងប្រព័ន្ធនយោបាយនៃទីក្រុងកឹងធើ បានយកចិត្តទុកដាក់ចូលរួមនិងកៀរគរប្រភពធនធាន ដើម្បីផ្សព្វផ្សាយអនុវត្ត។
(កឹងធើ) - នៅថ្ងៃទី១១ ខែកញ្ញា គណៈចាត់តាំងរៀបចំមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទីក្រុង បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យស្ថានភាពអនុវត្តន៍ និងពិភាក្សាអំពីការងារដែលត្រូវអនុវត្តក្នុងការរៀបចំមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទីក្រុងកឹងធើ លើកទី១ (២០២៥-២០២៣០)។
រសៀលថ្ងៃទី ១០ ខែកញ្ញា លោកង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ចង្អុលការអង្គប្រជុំដើម្បីពិនិត្យការចុះឈ្មោះនិងការរៀបចំបញ្ជីសំណង់ និងគម្រោងដែលត្រូវចាប់ផ្ដើមសាងសង់និងសម្ពោធ ដើម្បីអបអរសាទរមហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥-២០៣០។
លោកត្រឹងវុាំងឡូវ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានធ្វើការជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យណាមកឹងធើ (DNC) អំពីស្ថានភាពសកម្មភាពរបស់សាលាក្នុងរយៈពេលកន្លង។ អញ្ជើញចូលរួមមានលោក ង្វៀង វុាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងតំណាងមន្ទីរ ផ្នែកនានារបស់ទីក្រុង។
ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា បញ្ជាការដ្ឋានកងទ័ពការពាព្រំដែនទីក្រុងកឹងធើ ទើបរៀបចំកម្មវិធី “ផ្សារណាត់ពិសេស” លើកទី៨ ដើម្បីជូនអំណោយដល់អ្នកក្រនិងមនុស្សចាស់គ្មានទីពឹងនៅតំបន់ព្រំដែនសមុទ្រ។
នារសៀលថ្ងៃទី៤ ខែកញ្ញា នៅការិយាល័យមជ្ឈិមបក្ស ការិយាល័យនយោបាយបានធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ស្តីពីការត្រៀមរៀបចំមហាសន្និបាតតំណាងបក្ខភាគទីក្រុង អាណត្តិកាល ២០២៥- ២០៣០។
ក្នុងឱកាសបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងបរិយាកាសរីករាយដែលទូទាំងប្រទេសអបអរសាទរខួប ៨០ ឆ្នាំនៃបដិវត្តន៍ខែសីហា ទិវាបុណ្យជាតិ ២/៩ និងខួប ៨០ ឆ្នាំនៃប្រពៃណីផ្នែកអប់រំ លោកប្រធានរដ្ឋ លឿងកឿង បានផ្ញើលិខិតជូនដល់ផ្នែកអប់រំទាំងមូល។
(កឹងធើ) - ក្នុងបរិយាកាសសប្បាយរីករាយនៃទិវាបុណ្យឯករាជ្យជាតិ រសៀលទី២ ខែកញ្ញា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ
ព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ លោកអគ្គលេខាបក្ស តូឡឹម បានថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំនៃទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥ - ២/៩/២០២៥)។ កាសែតកឹងធើអេឡិចត្រូនិក សូមគោរពឧទ្ទេសនាមសុន្ទរកថាទាំងស្រុង។
នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទើបរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំបក្ស រដ្ឋ ជាមួយអ្នកតំណាងឆ្នើម តំណាងឱ្យប្រជាជនគ្រប់ជាន់ស្រទាប់ ក្នុងទូទាំងប្រទេស នាឱកាសខួបអនុស្សាវរីយ៍ ៨០ ឆ្នាំ បដិវត្តន៍ខែសីហា និងបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥ - ២/៩/២០២៥)។
ក្នុងបរិយាកាសជំរុញការប្រឡងប្រណាំងក្នុងទូទាំងបក្ស ទូទាំងប្រជាជន និងទូទាំងកងទ័ព បញ្ចេញកម្លាំងប្រឡងប្រណាំងបង្កើតស្នាដៃអំណរ៨០ឆ្នាំ បដិវត្តន៍ខែសីហាបានជោគជ័យ និងទិវាបុណ្យជាតិ ២ កញ្ញា គណៈកម្មាធិការប្រជាជន ខេត្តកាម៉ាវ បានរៀបចំសម្ពោធគម្រោងមណ្ឌលកីឡាអប់រំកាយចម្រុះនៅសង្កាត់បាកលីវ។
ដោយបានការឯកភាពរបស់ប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ កាសែតនិងវិទ្យុ – ទូរទស្សន៍កឹងធើ នឹងអនុវត្តការផ្លាស់ប្តូរអត្តសញ្ញាណសម្គាល់លើគ្រប់វេទិកា និងឧបករណ៍ផ្សព្វផ្សាយរបស់អង្គភាព រួមមាន៖