ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/09/2025 - 10:05

ផ្តុំ​កម្លាំង​ដោះ​ស្រាយ​ការ​លំ​បាក​ ដើម្បី​នាំ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ​អភិវឌ្ឍន៍ 

លោក​ត្រឹង​វុាំងឡូវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីក្រុង​កឹង​ធើ បាន​ធ្វើ​ការ​ជា​មួយ​ថ្នាក់​ដឹក​នាំ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ (DNC) អំ​ពី​ស្ថាន​ភាព​សកម្ម​ភាព​របស់​សា​លា​ក្នុង​រយៈ​ពេល​កន្លង។​ អញ្ជើញ​ចូល​រួម​មាន​លោក​ ង្វៀង​វុាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​តំ​ណាង​មន្ទីរ​ ផ្នែក​នា​នា​របស់​ទី​ក្រុង។​

លោក​ត្រឹង​វុាំង​ឡូវ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ធ្វើ​ការ​ជា​មួយ​ថ្នាក់​ដឹក​នាំ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ។​ រូប​ថត​៖ ប៊ិច​ង៉ុក​

ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ បណ្ឌិត​មេ​ធា​វី​ ង្វៀង​តៀង​យុង ប្រ​ធាន​ក្រុម​ប្រឹក្សា​សា​កលវិទ្យា​ល័យ​ណាម​កឹង​ធើ បាន​លើក​ឡើង​ពី​ការ​លំ​បាក​៦​យ៉ាង​ ក្នុង​ដំ​ណើរ​ការ​សកម្ម​ភាព​និង​សង្ឃឹម​ថា​ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ រួម​ដំ​ណើរ​ឧបត្ថម្ភ​បង្ក​លក្ខណៈ​ពី​សំ​ណាក់​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ មន្ទីរ​ ផ្នែក​នា​នា​របស់​ទី​ក្រុង​ដើម្បី​អង្គ​ភាព​អភិ​វឌ្ឍន៍។​ នោះ​គឺ៖ លំ​បាក​អំ​ពី​ផ្លូវ​ដើរ​មុខ​មន្ទីរ​ពេទ្យ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ; ការ​ងារ​រំដោះ​ផ្ទៃ​ដី​ចំ​ពោះ​ចំ​ណែក​ ដែល​នៅ​សល់​ក្នុង​ចំ​ណែក​ដី​គម្រោង​សាង​សង់​សា​លា; អនុ​វត្ត​ការ​ដេញ​ថ្លៃ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​ លើ​ចំ​ណែក​ដី​ដែល​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ​កំ​ពុង​ជួល​ប្រើ​ប្រាស់​ នៅ​សង្កាត់​អាង​ប៊ិញ ទីក្រុង​កឹង​ធើ មាន​ទំ​ហំ​ផ្ទៃ​ដី​១០​.៩៦០,៣​ម៉ែត្រ​កា​រ៉េ; លំ​បាក​អំ​ពី​លិ​ខិត​អនុញ្ញាត​សាង​សង់​អន្តេ​វា​សិកដ្ឋាន​ដំ​ណាក់​កាល​ទី​២; ផ្សព្វ​ផ្សាយ​សាង​សង់​មន្ទីរ​ពេទ្យ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ ដំ​ណាក់​កាល​២; និង​សូម​គោល​ការណ៍​រៀប​ចំ​ គម្រោង​ផែន​ការ​តំ​បន់​ទី​ក្រុង​ថ្មី - ផ្ទះ​សម្រាប់​គ្រូ​ឧទ្ទេស​ តំ​បន់​អេ​កូ​ទេស​ចរ​ណ៍ និង​មណ្ឌល​ថែ​ទាំ​មនុស្ស​ចាស់​ នៅ​ឃុំ​ញើង​អាយ ទីក្រុង​កឹង​ធើ។​

ថ្នាក់​ដឹក​នាំ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ បាន​លើក​ឡើង​ពី​ការ​លំ​បាក​និង​
សំណើមួយចំនួនក្នុងពេលធ្វើការ។ រូប​ថត​៖ ប៊ិច​ង៉ុក​

កត់​សម្គាល់​នូវ​មតិ​យោ​បល់​ក្នុង​ពេល​ធ្វើ​ការ​ លោក​ត្រឹង​វុាំង​ឡូវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​ បាន​បញ្ជាក់៖ ទី​ក្រុង​តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​មុត​មាំ​ដល់​វិស័យ​អប់រំ-បណ្តុះ​បណ្តាល​ ក្នុង​នោះ​មាន​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ; ទន្ទឹម​នឹង​នោះ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់​សម្រាប់​ទី​ក្រុង​ និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​ ចំ​ណែក​ការ​លំ​បាក​ និង​សំ​ណើ​ទាំង​៦​ចំ​ណុច​របស់​សា​លា​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទីក្រុង​ បាន​កត់​សម្គាល់​នឹង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​មុត​មាំ ព្រម​ទាំង​ដោះ​ស្រាយ​ការ​លំ​បាក​ដើម្បី​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ​អភិវឌ្ឍន៍ ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​សេចក្តី​កំ​ណត់​របស់​ច្បាប់។​ អា​ស្រ័យ​ហេតុ​នោះ​ បញ្ហា​លំ​បាក​អំ​ពី​ផ្លូវ​ធ្វើ​ដំ​ណើរ​នៅ​មុខ​មន្ទីរ​ពេទ្យ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ ទី​ក្រុង​ប្រ​គល់​ឱ្យ​មន្ទីរ​សំ​ណង់​សង្កាត់​កៃ​រុាំង និង​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ ធ្វើ​ការ​ពិនិត្យ​ ផ្ទៀង​ផ្ទាត់​ឡើង​វិញ​នូវ​ផ្លូវ​តភ្ជាប់​ពី​ផ្លូវ​ជាតិ​ចូល​មន្ទីរ​ពេទ្យ​ ដើម្បី​បម្រើ​ប្រ​ជា​ជន​ និស្សិត​ផង​និង​ធា​នា​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ផង។​ ក្រោយ​មក​ ធ្វើ​សេ​នា​ធិ​ការ​ជូន​ទី​ក្រុង​ដើម្បី​មាន​លិ​ខិត​ស្នើ​សូម​គោល​ការណ៍​ពី​ក្រ​សួង​ឱ្យ​បាន​ឆាប់​រហ័ស។​

ថ្នាក់​ដឹក​នាំ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ ជូន​វត្ថុ​អនុស្សាវ​រីយ៍​ដល់​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីក្រុង​កឹង​ធើ ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​អ្នក​តំ​ណាង។​ រូប​ថត​៖ ប៊ិច​ង៉ុក​

ចំ​ពោះ​បញ្ហា​ជាប់​ទាក់​ទង​នឹង​ការ​ដេញ​ថ្លៃ​លើ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​ ត្រង់​ចំ​ណែក​ដី​ដែល​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ កំ​ពុង​ជួល​ប្រើ​ប្រាស់​១០​.៩៦០,៣ ម៉ែត្រ​កា​រ៉េ​ នៅ​សង្កាត់​អាង​ប៊ិញ; អំ​ពី​លិ​ខិត​អនុញ្ញាត​សាង​សង់​អន្តេ​វា​សិក​ដ្ឋាន​ដំ​ណាក់​កាល​ទី​២; គោល​ការណ៍​រៀប​ចំ​គម្រោង​ផែន​ការ​តំ​បន់​ទី​ក្រុង​ថ្មី​-ផ្ទះ​សម្រាប់​គ្រូ​ឧទ្ទេស​ តំ​បន់​អេ​កូ​ទេស​ចរណ៍ និង​មណ្ឌល​ថែ​ទាំ​មនុស្ស​ចាស់​នៅ​ឃុំ​ញើង​អាយ លោក​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ សំ​ណូម​ពរ​មន្ទីរ​ ផ្នែក​នា​នា​ដែល​ពាក់​ព័ន្ធ​សហ​ការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​ ពន្លឿន​ដំ​ណើរ​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​សេច​ក្តី​កំ​ណត់; បន្ត​យក​ចិត្ត​ទុក​ដាក់​ ស្រាវ​ជ្រាវ​ដើម្បី​ធ្វើ​ឱ្យ​គម្រោង​ផែន​ការ​តំ​បន់​ទី​ក្រុង​ថ្មី​- ផ្ទះ​សម្រាប់​គ្រូ​ឧទ្ទេស​ តំ​បន់​អេកូ​ទេស​ចរណ៍ និង​មណ្ឌល​ថែ​ទាំ​មនុស្ស​ចាស់​ ចូល​ក្នុង​គម្រោង​ផែន​ការ​រួម​របស់​ទីក្រុង​នា​ពេល​ខាង​មុខ។​ ដោយ​ឡែក​ការ​ងារ​ឈូស​ឆាយ​ពង្រាប​ផ្ទៃ​ដី​លើ​ចំ​ណែក​ដី​ដែល​នៅ​សល់​ក្នុង​ផែន​ការ​សាង​សង់​សា​លា​ និង​ដំ​ណើរ​ការ​សាង​សង់​មន្ទីរ​ពេទ្យ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ ដំ​ណាក់​កាល​ទី​២ ក្រុង​សំ​ណូម​ពរ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ គប្បី​ពន្យា​ការ​អនុវត្ត​យឺត​បន្តិច​ រង់​ចាំ​ច្បាប់​ដី​ធ្លី​ថ្មី​មាន​សុពល​ភាព​នៅ​ដើម​ឆ្នាំ​ ២០២៦៕​

                                     ប៊ិច​ង៉ុក​-វិមាន​

ចែករំលែកអត្ថបទ