រសៀលថ្ងៃទី ១០ ខែកញ្ញា លោកង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ចង្អុលការអង្គប្រជុំដើម្បីពិនិត្យការចុះឈ្មោះនិងការរៀបចំបញ្ជីសំណង់ និងគម្រោងដែលត្រូវចាប់ផ្ដើមសាងសង់និងសម្ពោធ ដើម្បីអបអរសាទរមហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥-២០៣០។

លោកង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ចង្អុលការអង្គប្រជុំ។
តាមរយៈការត្រួតពិនិត្យរបស់មន្ទីរនិងផ្នែកនានាក្នុងទីក្រុង មានគម្រោងនិងសំណង់ជាច្រើនដែលគ្រប់លក្ខខណ្ឌដើម្បីចាប់ផ្តើមសាងសង់និងសម្ពោធ ដើម្បីអបអរសាទរមហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ។
តាមនោះ គម្រោងនិងសំណង់ដែលគ្រប់លក្ខខណ្ឌដើម្បីចាប់ផ្តើមសាងសង់រួមមាន៖ គម្រោងបង្កើនកម្រិតនិងពង្រីកផ្លូវជាតិលេខ ៩១ (កំណាត់ផ្លូវពីគីឡូម៉ែត្រ ០ ដល់គីឡូម៉ែត្រទី៧), ទីក្រុងកឹងធើ; គម្រោងវិនិយោគកសាងស្ពានជំនួសឱ្យស្ពានដែលទ្រុឌទ្រោមមួយចំនួននៅលើដងផ្លូវខេត្ត ខេត្តសុកត្រាំង (ចាស់); ខ្សែផ្លូវនិងស្ពានបាឡាង តភ្ជាប់តំបន់ឧស្សាហកម្មតឹងភូថាញ់; អភិវឌ្ឍក្រុងបៃតងសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុនៅក្រុងង៉ាបៃ ខេត្តហូវយ៉ាង (ចាស់); តំបន់តាំងទីលំនៅថ្មីសង្កាត់ទី៤ ក្រុងវ៉ីថាញ; តំបន់តាំងទីលំនៅថ្មីដុងភូ ៤; តំបន់តាំងទីលំនៅថ្មីទីប្រជុំជនកៃតាក់ ស្រុកចូវថាញ់ A; ផ្លូវពីស្ពានអក្សរ Y ទៅផ្លូវវ៉វ៉ាំងកៀក សង្កាត់ទី២ ក្រុងសុកត្រាំង ខេត្តសុកត្រាំង (ចាស់)...។
គម្រោងនិងសំណង់ទាំងឡាយដែលគ្រប់លក្ខណៈដើម្បីសម្ពោធរួមមាន៖ កសាងទម្រង់ផ្គត់ផ្គង់សេវាកម្មយន្តូបនីយកម្មក្នុងវិស័យកសិកម្ម; កសាងទំនប់បង្ការបាក់ច្រាំងបន្ទាន់នៅប្រឡាយកៃសាំង (ច្រាំងខាងជើងប្រឡាយកៃសាំង កំណាត់ពីព្រំប្រទល់ខេត្តអាងយ៉ាងដល់ប្រឡាយដឿងសួង), ឃុំវិញទ្រិញ ស្រុកវិញថាញ់; កសាងមជ្ឈមណ្ឌលសន្និបាតសង្កាត់អូរម៉ូង; តំបន់តាំងទីលំនៅថ្មីសម្រាប់បម្រើតំបន់ឧស្សាហកម្មស្រុកវិញថាញ់ (ដំណាក់កាលទី១); តំបន់តាំងទីលំនៅថ្មីម៉ាយយ៉ឹម; តំបន់តាំងទីលំនៅថ្មីតឹងហ្វា; តំបន់តាំងទីលំនៅថ្មីតឹងភូថាញ់ ឃុំតឹងភូថាញ់; កសាងថ្មីមជ្ឈមណ្ឌលសុខាភិបាលស្រុកមីស្វៀង ខេត្តសុកត្រាំង (ចាស់); គម្រោងវិនិយោគក្រៅថវិការបស់ក្រុមហ៊ុនភាគហ៊ុន Westfood ហូវយ៉ាង...។
ថ្លែងក្នុងអង្គប្រជុំ លោកង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានឯកភាពចាត់តាំងព្រមៗគ្នាបើកការដ្ឋានសាងសង់និងសម្ពោធសំណង់ដែលគ្រប់លក្ខណៈនៅថ្ងៃទី ២២ ខែកញ្ញា ដើម្បីអបអរសាទរមហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥-២០៣០។ ក្នុងនោះ សំណង់ចំនួន ១៣ ដែលមានទ្រង់ទ្រាយវិនិយោគលើសពី១០០ពាន់លានដុង នឹងចាត់តាំងពិធីបើកការដ្ឋានសាងសង់និងសម្ពោធដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ។ ចំណែកសំណង់ចំនួន ៥ ដែលមានទ្រង់ទ្រាយវិនិយោគក្រោម ១០០ ពាន់លានដុង នឹងធ្វើពិធីបើកការដ្ឋានសាងសង់និងសម្ពោធដោយផ្ទាល់។ មន្ទីរហិរញ្ញវត្ថុត្រូវធ្វើការបូកសរុបនិងបំពេញបញ្ជីគម្រោង និងសំណង់ឱ្យបានឆាប់ដើម្បីដាក់ជូនគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងសម្រេច។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ លោកង្វៀងវ៉ាំងហ្វា ក៏បានសំណូមពរឱ្យបណ្តាមន្ទីរនិងស្ថាប័ននានាត្រៀមសំណង់ចំនួន ២ ដែលបានចុះឈ្មោះដើម្បីអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស៕
អត្ថបទនិងរូប÷ អាញខ្វា - បកប្រែ÷ សុផន