ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/09/2025 - 15:32

មហា​សន្និ​បាត​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ ទី​ក្រុង​កឹង​ធើ លើក​ទី​១ គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ១៩ ខែ​កញ្ញា ឆ្នាំ​២០២៥ 

(កឹង​ធើ) - នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា គណៈ​ចាត់​តាំង​រៀប​ចំ​មហា​សន្និ​បាត​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ទី​ក្រុង បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ដើម្បី​ពិ​និត្យ​ស្ថាន​ភាព​អនុវត្តន៍ និង​ពិ​ភាក្សា​អំ​ពី​ការ​ងារ​ដែល​ត្រូវ​អនុវត្ត​ក្នុង​ការ​រៀប​ចំ​មហា​សន្និ​បាត​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ទី​ក្រុង​កឹង​ធើ លើក​ទី​១ (២០២៥​-២០២៣០)។ លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង អនុ​ប្រ​ធាន​ទី​១ នៃ​ក្រុម​ប្រឹក្សា​ប្រ​ឡង​ប្រ​ណាំង - សរ​សើរ​និង​ជូន​រង្វាន់​ទី​ក្រុង​កឹង​ធើ បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ។

លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង អនុ​ប្រ​ធាន​ទី១​នៃ​ក្រុម​ប្រឹក្សា​ប្រ​ឡង​ប្រ​ណាំង
- សរ​សើរ​និង​ជូន​រង្វាន់​ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ។

ក្នុង​កិច្ច​ប្រ​ជុំ ថ្នាក់​ដឹក​នាំ​មន្ទីរ ផ្នែក​នា​នា​បាន​រាយ​ការណ៍​អំ​ពី​ការ​រៀប​ចំ​សម្រាប់​ការ​រៀប​ចំ​មហា​សន្និ​បាត​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ; សុំ​យោ​បល់​អំ​ពី​កម្ម​វិធី​សិល្បៈ ការ​តុប​តែង​សាល​ប្រ​ជុំ ការ​តាំង​ពិ​ព័រណ៍​រូប​ភាព​នៅ​ទី​តាំង​រៀប​ចំ​មហា​សន្និ​បាត; ការ​បង្ហាញ​វីដេ​អូ​នៃ​បទ​យក​ការណ៍​អំ​ពី​ឯក​សារ​និង​លទ្ធ​ផល​អនុវត្ត​ចលនា​ប្រ​ឡង​ប្រ​ណាំងនៅ​ក្រុង​កឹង​ធើ និង​ការ​ងារ​សរ​សើរ​និង​ជូន​រង្វាន់ ដំ​ណាក់​កាល ៥ ឆ្នាំ ២០២០​-២០២៥ រួម​ទាំង​ខ្លឹម​សារ​ផ្សេងៗ​មួយ​ចំ​នួន​។

មហា​សន្និ​បាត​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ទី​ក្រុង​កឹង​ធើ លើក​ទី​១ (២០២៥​-២០២៣០) ក្រោម​ប្រ​ធាន​បទ៖ “សាម​គ្គី - ប្រ​ជា​ធិប​តេយ្យ - ក្រឹត្យ​ក្រម - ភាព​លោត​ផ្លោះ​ - អភិ​វឌ្ឍន៍”។ មហា​សន្និ​បាត គ្រោង​នឹង​រៀប​ចំ​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៥ ដោយ​មាន​អ្នក​តំ​ណាង​ចូល​រួម​៧៥០​នាក់។ មហា​សន្និ​បាត​បាន​រៀប​ចំ​ឡើង​ដើម្បី​វាយ​តម្លៃ​លទ្ធ​ផល​នៃ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ នៅ​ទី​ក្រុង​កឹង​ធើ ដំ​ណាក់​កាល ២០២០​-២០២៥; កំ​ណត់​ទិស​ដៅ​និង​ភារ​កិច្ច ដើម្បី​ជំ​រុញ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ និង​អនុវត្ត​ការ​ងារ​សរ​សើរ​និង​ជូន​រង្វាន់ ដំ​ណាក់​កាល ២០២៥​- ២០២៣០។ នេះ​ក៏​ជា​ឱ​កាស​ដើម្បី​សរ​សើរ​និង​ផ្ដល់​កិត្តិ​យស​ដល់​សមូ​ហភាព​និង​បុគ្គល​គំរូ​ឆ្នើម ដែល​មាន​សមិទ្ធ​ផល​លេច​ធ្លោ​នៅ​គ្រប់​កម្រិត ​គ្រប់​ផ្នែក គ្រប់​វិស័យ។ ផ្ដើម​ពី​នោះ បំ​ផុស​ស្មារតី​និង​ពង្រីក​ឧត្តម​ភាព​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ បង្ក​ជា​កម្លាំង​ជំ​រុញ​ប្រ​ឡង​ប្រ​ណាំង​បង្កើត​ស្នា​ដៃ ដើម្បី​អប​អរ​សា​ទរ​មហា​សន្និ​បាត​បក្ខ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ មហា​សន្និ​បាត​បក្ស​ទី​ក្រុង​កឹង​ធើ លើក​ទី​១ អា​ណត្តិ​កាល (២០២៥​-២០៣០) និង​ឈាន​ដល់​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស លើក​ទី​១៤ របស់​បក្ស។

មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប បញ្ជាក់​ថា មហា​សន្និ​បាត​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ទី​ក្រុង គឺ​ជា​ព្រឹត្តិ​ការណ៍​នយោ​បាយ​ដ៏​សំ​ខាន់។ ដូច្នេះ ​ការ​ងារ​ត្រៀម​បម្រុង​ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ត់​ចត់ ចាប់​ពី​ការ​ផ្សព្វ​ផ្សាយ ការ​រៀប​ចំ​ខ្លឹម​សារ កម្ម​វិធី​និង​ការ​ជ្រើស​រើស​គំរូ​ឈាន​មុខ។ មន្ទីរ​មហា​ផ្ទៃ ដឹក​នាំ​និង​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​កា​សែត​និង​វិទ្យុ​-ទូរ​ទស្សន៍​កឹង​ធើ បន្ត​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​បទ​យក​ការណ៍​អំ​ពី​ឯក​សារ​និង​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ចលនា​ប្រ​ឡង​ប្រ​ណាំង​លើ​ភូមិ​សាស្ត្រ​ទី​ក្រុង​កឹង​ធើ។ ខ្លឹម​សារ​នៃ​បទ​យក​ការណ៍ គប្បី​ឆ្លុះ​បញ្ចាំង​ឱ្យ​បាន​ត្រឹម​ត្រូវ​នូវ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ជា​មួយ​នឹង​សមិទ្ធ​ផល​ជាក់​ស្ដែង។ លោក​ស្រី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង បាន​ស្នើ​ឱ្យ​មន្ទីរ​និង​ផ្នែក​នានា​ដែល​ពាក់​ព័ន្ធ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ និង​រួស​រាន់​សហ​ការ​អនុវត្ត​ភារ​កិច្ច​ដែល​បាន​ផ្ដល់ ដើម្បី​រៀប​ចំ​មហា​សន្និ​បាត​ឱ្យ​បាន​ជោគ​ជ័យ​ល្អ​ប្រ​សើរ៕

អត្ថ​បទ​និង​រូប​ថត៖ ហុង​វ៉ឹង - ប្រែ​សម្រួល៖  ពេជ្រ​សឿន

 

ចែករំលែកអត្ថបទ