ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/09/2025 - 09:33

សន្និ​បាត​ទូទាំង​ប្រ​ទេស​ ជ្រូត​ជ្រាប​ផ្សព្វ​ផ្សាយ​អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​ចំ​នួន​ ៤ របស់​ការិ​យា​ល័យ​នយោ​បាយ៖

ស្មារ​តី​ជា​ប្រ​ចាំ​គឺ​ផ្លាស់​ប្តូរ​ឆាប់​រហ័ស​ពី​ "ការ​ចេញ​គោល​ការណ៍ " ទៅ​ជា "ការ​គ្រប់​គ្រង​អនុវត្ត​" 

នៅ​កា​រិយា​ល័យ​នយោ​បាយ​ និង​គណៈ​លេខា​បាន​រៀប​ចំ​សន្និ​បាត​ទូទាំង​ប្រ​ទេស​ ដើម្បី​ជ្រួត​ជ្រាប​ ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​ចំ​នួន​៤​របស់​ការិ​យា​ល័យ​នយោ​បាយ។​

សន្និ​បាត​បាន​រៀប​ចំ​ឡើង​ដោយ​ផ្ទាល់​ពី​សាល​ប្រ​ជុំ​ យៀង​ហុង​ អា​គារ​រដ្ឋ​សភា​ (រដ្ឋ​ធានី​ហា​ណូយ​) និង​តភ្ជាប់​បណ្តាញ​ក្នុង​ទូទាំង​ប្រ​ទេស​ ដោយ​មាន​បក្ខ​ជន​ជាង​១.២ លាន​នាក់​ចូល​រួម។​ សន្និ​បាត​បាន​បន្ត​ផ្ទាល់​តាម​បណ្តាញ​ទូរ​ទស្សន៍​វៀត​ណាម និង​ប៉ុស្តិ៍​វិទ្យុ​វៀត​ណាម។​

ចូល​រួម​អង្គ​សន្និ​បាត​នៅ​សាល​ប្រ​ជុំ​ យៀង​ហុង​ មាន​អគ្គ​លេខា​បក្ស​ តូឡឹម​; ប្រ​ធាន​រដ្ឋ​ លឿង​កឿង​; នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ; ប្រ​ធាន​រដ្ឋ​សភា​ ត្រឹង​ថាញ​ម៉ឹង; ប្រ​ចាំ​ការ​នៃ​គណៈ​លេខា​ ត្រឹង​កឹម​ទូ; និង​សម​មិត្ត​ទាំង​ឡាយ​ដែល​ជា​សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ​ លេខា​មជ្ឈិម​បក្ស​ អតីត​សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ​ អតីត​លេខា​មជ្ឈិម​បក្ស​; ថ្នាក់​ដឹក​នៃ​គណៈ​ ក្រសួង​ ផ្នែក​ ស្ថា​ប័ន​ អង្គ​ភាព...។

សម​មិត្ត​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ និង​អ្នក​តំ​ណាង​ចូល​រួម​អង្គសន្និ​បាត​នៅ​
ទី​បន្តរ​ផ្ទាល់​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ។​

នៅ​គណៈ​កម្មា​ធិការ​បក្ស​ទីក្រុង​កឹង​ធើ ចូល​រួម​អង្គ​សន្និ​បាត​មាន​សម​មិត្ត​ ឌោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ; និង​សម​មិត្ត​ទាំង​ឡាយ​ដែល​ជា​អតីត​ថ្នាក់​ដឹក​នាំ​នៃ​ស្ថា​ប័ន​មជ្ឈិម​និង​ទីក្រុង; សម​មិត្ត​ដែល​ជា​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ក្រុង។​

ក្នុង​អង្គ​សន្និ​បាត​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​ធ្វើ​បទ​បង្ហាញ​អំ​ពី​ខ្លឹម​សារ​សំ​ខាន់​ៗ​នៃ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៧១​-NQ/TW ចុះ​ថ្ងៃ​ទី​២២ ខែ​សី​ហា​ ឆ្នាំ​២០២៥ របស់​ការិ​យា​ល័យ​នយោ​បាយ​ ស្តីពី​ការ​អភិ​វឌ្ឍ​អប់រំ​និង​បណ្តុះ​បណ្តាល​ និង​កម្ម​វិធី​សកម្ម​ភាព​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ​ ៧១​-NQ/TW។​

ឧបនា​យក​រដ្ឋ​មន្ត្រី​ ឡេ​ថាញ់​ឡុង​ បាន​ធ្វើ​បទ​បង្ហាញ​អំ​ពី​ខ្លឹម​សារ​សំ​ខាន់​ៗ​នៃ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៧២-​NQ/TW ចុះ​ថ្ងៃ​ទី៩ ខែ​កញ្ញា​ ឆ្នាំ​២០២៥ របស់​កា​រិ​យា​ល័យ​នយោ​បាយ​ ស្តី​ពី​ដំ​ណោះ​ស្រាយ​មួយ​ចំ​នួន​ក្នុង​ការ​បង្កើន​ការ​ការ​ពារ​ ថែ​ទាំ​និង​លើក​កម្ពស់​សុខ​ភាព​ប្រ​ជា​ជន​និង​កម្ម​វិធី​សកម្ម​ភាព​អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៧២​-NQ/TW។​

បណ្តា​សម​មិត្ត​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ អតីត​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ និង​អ្នក​តំ​ណាង​ចូល​រួម​អង្គ​សន្និ​បាត​នៅ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ។​

ប្រ​ធាន​បទ​ “ខ្លឹម​សារ​សំ​ខាន់​ៗ​នៃ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៥៩​-NQ/TW ចុះ​ថ្ងៃ​ទី​២៤ ខែ​មក​រា ឆ្នាំ​២០២៥ របស់​ការិ​យា​ល័យ​នយោ​បាយ​ស្តី​ពី​សមា​ហរណ​កម្ម​អន្តរ​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​ និង​កម្ម​វិធី​សកម្ម​ភាព​អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៥៩​-NQ/TW” ដោយ​រដ្ឋ​មន្ត្រី​ស្តី​ទី​នៃ​ក្រ​សួង​ការ​បរ​ទេស​ ឡេ​ហ្វាយ​ទ្រុង​ ធ្វើ​បទ​បង្ហាញ។​

សម​មិត្ត​ ង្វៀង​ថាញ​ងី ប្រ​ធាន​គណៈ​គោល​នយោ​បាយ​​យុទ្ធ​សាស្ត្រ​មជ្ឈិម​ ធ្វើ​បទ​បង្ហាញ​អំ​ពី​ប្រ​ធាន​បទ​ “ខ្លឹម​សារ​សំ​ខាន់​ៗ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៧០​-NQ/TW ចុះ​ថ្ងៃ​ទី​២០ ខែ​សី​ហា​ ឆ្នាំ​២០២៥ របស់​ការិ​យា​ល័យ​នយោ​បាយ​ស្តី​ពី​ការ​ធា​នា​សន្តិ​សុខ​ថាម​ពល​ជាតិ​ដល់​ឆ្នាំ​ ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥ និង​កម្ម​វិធី​សកម្ម​ភាព​អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៧០​-NQ/TW”។​

ថ្លែង​ចង្អុល​ការ​ក្នុង​អង្គ​សន្និ​បាត​ អគ្គ​លេខា​បក្ស​ តូ​ឡឹម​ មាន​ប្រ​សាសន៍៖ ស្មារតី​ជា​ប្រ​ចាំ​នៃ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៥៩ និង​សេច​ក្តី​សម្រេច​ចិត្ត​ទាំង​បី​គឺ​លេខ​ ៧០, ៧១, ៧២ គឺ​ត្រូវ​ផ្លាស់​ប្តូរ​ឆាប់​រហ័ស​ពី​ “ការ​ចេញ​គោល​នយោ​បាយ​” ទៅ​ជា “ការ​គ្រប់​គ្រង​អនុវត្ត​” ដោយ​យក​មនុស្ស​និង​អា​ជីវ​កម្ម​ធ្វើ​ជា​មជ្ឈ​មណ្ឌល​ យក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ជាបន្ទាត់​វាស់។​ រាល់​ស្ថា​ប័ន អង្គ​ការ​ និង​បុគ្គល​នីមួយ​ៗ​មាន​តួនា​ទី​បញ្ចូល​ខ្លឹម​សារ​នៃ​សេចក្តី​សម្រេច​ចិត្ត​ឱ្យ​ទៅ​ជា​ការ​ងារ​ប្រ​ចាំ​ថ្ងៃ​ និង​កម្ម​វិធី​សកម្ម​ភាព​ជាក់​ស្តែង​ ត្រូវ​មាន​ធន​ធាន​ មាន​កាល​កំ​ណត់​ និង​មាន​ការ​ត្រួត​ពិ​និត្យ​ដោះ​ស្រាយ។​

អគ្គ​លេខា​បក្ស​ តូ​ឡឹម​ បាន​ស្នើ​ឱ្យ​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​ត្រូវ​ជ្រួត​ជ្រាប​ និង​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោល​ការណ៍​មួយ​ចំ​នួន​ក្នុង​ដំ​ណើរ​ការ​អនុវត្ត​សេច​ក្តី​សម្រេច​ទាំង​នេះ​ នោះ​គឺ៖ ៥​មិន​ងាក​រេ (នយោ​បាយ​ - ច្បាប់​ - ទិន្ន​ន័យ​ - បែង​ចែក​ធន​ធាន​ - សារ​គម​នា​គមន៍); ៣​ប្រ​កាស​ជា​ជំ​ហរ​ (គោល​ដៅ​ - ល្បឿន​ - លទ្ធ​ផល​); ៣​ឆាប់​ (ឆាប់​បង្ហើយ​ក្រឹត្យ​ច្បាប់​ - ឆាប់​ផ្តើម​គម្រោង​សំ​ខាន់​ - ឆាប់​បែង​ចែក​ដើម​ទុន) និង​ ៥ ច្បាស់​លាស់​ (ច្បាស់​លាស់​ការ​ងារ​ - ច្បាស់​លាស់​មនុស្ស​ - ច្បាស់​លាស់​តួនា​ទី - ច្បាស់​លាស់​ពេល​វេលា​ - ច្បាស់​លាស់​លទ្ធ​ផល) ហើយ​ត្រូវ​អនុវត្ត​បណ្តា​ខ្លឹម​សារ​នៃ​សេចក្តី​សម្រេច​នេះ​ក្នុង​ពេល​ឆាប់​បំ​ផុត​។​ អគ្គ​លេខា​បក្ស​ តូ​ឡឹម​ បាន​សង្កត់​ធ្ងន់​លើ​ការ​តម្រង់​ទិស​ភារ​កិច្ច​ និង​ដំ​ណោះ​ស្រាយ​សំ​ខាន់​ៗ​មួយ​ចំ​នួន​នៃ​សេច​ក្តី​សម្រេច​ ទន្ទឹម​នឹង​នោះ​ ធ្វើ​ឱ្យ​ជាក់​ច្បាស់​ទំ​នាក់​ទំ​នង​ និង​ជំ​នួយ​ទៅ​វិញ​ទៅ​មក​រវាង​សេចក្តី​សម្រេច​នា​នា​ដែល​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​អង្គ​សន្និ​បាត។​

អ្នក​តំ​ណាង​ចូល​រួម​អង្គ​សន្និ​បាត​នៅ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ ស្តាប់​នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ធ្វើ​បទ​បង្ហាញ​ប្រ​ធាន​បទ​ស្តី​ពី​សេចក្តី​សម្រេច​ចិត្ត​លេខ​ ៧១-NQ/TW។​

ដោយ​កំ​ណត់​ច្បាស់៖ សមា​ហរណ​កម្ម​អន្តរ​ជាតិ​គឺ​ជា​ទ្វារ​ឈាន​ចេញ​ពិភព​លោក; ថាម​ពល​ស្ថេរ​ភាព​និង​បៃ​តង​ គឺជា​លក្ខ​ខណ្ឌ​ចាំ​បាច់​សម្រាប់​ផលិត​ សម្រាប់​សា​លា​រៀន​ និង​មន្ទីរ​ពេទ្យ; ការ​អប់​រំ-បណ្តុះ​បណ្តាល​គុណ​ភាព​ខ្ពស់​នឹង​ផ្តល់​នូវ​កង​ជួរ​វិស្វករ​ វេជ្ជ​បណ្ឌិត​ និង​អ្នក​គ្រប់​គ្រង​សេវា​សា​ធា​រណៈ​ក្នុង​អនា​គត។​ សុខា​ភិបាល​ទំ​នើប​ ថែ​ទាំ​ល្អ​ ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​សុខ​ភាព​ល្អ​ដើម្បី​រៀន​សូត្រ​ ធ្វើ​ការ​និង​ដើម្បី​ច្នៃ​ប្រ​ឌិត។​

ដោយ​ភាព​សំ​ខាន់​នោះ​ អគ្គ​លេខា​ធិប​ក្ស តូ​ឡឹម​ បាន​ស្នើ​ដល់​ក្រ​សួង​ ផ្នែក​ ភូមិ​ភាគ​ និង​រាល់​អង្គ​ភាព​ កម្មា​ភិបាល​ បក្ខ​ជន​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ភ្លាម​ដោយ​ស្មារតី​ “និយាយ​ទន្ទឹម​នឹង​ធ្វើ” “ការ​ងារ​ថ្ងៃ​នេះ​កុំ​ទុក​ថ្ងៃ​ស្អែក”។​ អ្នក​ដឹក​នាំ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​លទ្ធ​ផល​ មិន​ត្រូវ​រុញ​ទៅ​រុញ​មក មិន​ត្រូវ​គេច​វេះ។​ ទន្ទឹម​នឹង​នោះ​ អគ្គ​លេខា​បក្ស​ តូ​ឡឹម​ បាន​អំ​ពាវ​នាវ​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​មាតុ​ភូមិ​ និង​អង្គ​ការ​មហា​ជន​នា​នា; សហ​គមន៍​អា​ជីវ​កម្ម​ អ្នក​ការ​ទូត​ កង​ជូរ​បញ្ញវន្ត​ គ្រូ​បង្រៀន​ គ្រូ​ពេទ្យ​ កម្ម​ករ​ កសិ​ករ​ និង​យុវ​ជន​ទូទាំង​ប្រ​ទេស​ ស្រុះ​ស្រួល​ រួម​កម្លាំង​ ព្រួត​ដៃ​អនុវត្ត។​

“ចូរ​ធ្វើ​ឱ្យ​ស្មារតី​នៃ​សេច​ក្តី​សម្រេច​ចិត្ត​ដែល​បាន​ជ្រួត​ជ្រាប​ក្នុង​ថ្ងៃ​នេះ​ ជ្រាប​ចូល​គ្រប់​លំ​ដាប់​ថ្នាក់​ គ្រប់​ផ្នែក​ គ្រប់​មជ្ឈ​ដ្ឋាន​សង្គម​ ជ្រាប​ដល់​រាល់​ឃុំ​សង្កាត់​ ភូមិ​ គ្រប់​ថ្នាក់​រៀន​ គ្រប់​សា​ខា​រោង​ជាង​ គ្រប់​មន្ទីរ​ពេទ្យ​ គ្រប់​ផ្ទះ​ និង​មនុស្ស​គ្រប់​រូប​; ប្តូរ​ពី​សេចក្តី​ប្រាថ្នា​ទៅ​ជា​សកម្ម​ភាព​ ប្តូរ​ពី​សកម្ម​ភាព​ទៅ​ជា​លទ្ធ​ផល​ ប្តូរ​ពី​លទ្ធ​ផល​ទៅ​ជា​ជំ​នឿ​ថ្មី​” អគ្គ​លេខា​បក្ស តូឡឹម​ បាន​សង្ត់​ធ្ងន់​ដូច្នេះ៕​

ដាំង​ហ្វិញ​ - ប្រែ​សម្រួល​៖ វ៉ាន់​តឹន

ចែករំលែកអត្ថបទ