ក្រុមប្រតិភូកម្មាភិបាលនៃគណៈកម្មាធិការបក្សក្រុង ដឹកនាំដោយលោក តុងហ្វាងខូយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ លេខាបក្សសង្កាត់ង៉ាបៃ បានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតានៅតាមវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរនៅកេសាច់ (ខ្សាច់), ថើយអាងហូយ និងញ៉ើងមី រួមមាន៖ វត្តពោធិ៍ខ្សាច់ វត្តពោធិ៍ផ្តោក (ឃុំកេសាច់); វត្តពោធិ៍ថ្លឹង (ឃុំថើយអាងហូយ); វត្តកំពង់ជុំ (ឃុំញ៉ើងមី)។

លោក តុងហ្វាងខូយ (ទី៣ពីឆ្វេង) ជូនប្រគេនទេយ្យទាននិងប្រសិទ្ធពរបុណ្យសែនដូនតា
ដល់ព្រះចៅអធិការវត្តពោធិ៍ខ្សាច់។
នៅកន្លែងដែលអញ្ជើញទៅ លោកតុងហ្វាងខូយ បានថ្វាយប្រគេននិងជូនជាព័ត៌មានដល់ព្រះចៅអធិការ និងគណៈកម្មការវត្ត អំពីស្ថានភាពទីក្រុងក្រោយពីរូមបញ្ចូល និងការងារគិតអានជីវភាពរបស់ប្រជាជននៅលើភូមិឋាន។ លោក តុងហ្វាងខូយ បានសង្កត់ធ្ងន់ ថ្នាក់ដឹកនាំទីក្រុងបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការគិតអាន និងអនុវត្តល្អបណ្តាគោលនយោបាយសម្រាប់ជនជាតិ បន្តអនុវត្តកម្មវិធីនិងគោលនយោបាយជនជាតិ ដើម្បីមាមីងមានជីវភាពកាន់តែប្រសើរឡើង។ ស្របក្នុងឱកាសបុណ្យសែនដូនតាឆ្នាំ ២០២៥ លោក តុងហ្វាងខូយ បានប្រសិទ្ធពរដល់ព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការវត្ត និងមាមីងពុទ្ធបរស័ទ ទទួលអំណរបុណ្យសែនដូនតាសប្បាយរីករាយ កក់ក្តៅនិងសុភមង្គល។
ព្រះចៅអធិការនានាវត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ តែងតែយកចិត្តទុកដាក់ដល់ថ្ងៃបុណ្យទានរបស់ជនរួមជាតិខ្មែរ តែងអញ្ជើញមកសួរសុខទុក្ខ ជូនអំណោយអបអរសាទរបង្កបន្ថែមក្តីរំភើបរីករាយ។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយចលនាពុទ្ធសាសនិកសកម្មពលកម្មផលិត អនុវត្តល្អភារកិច្ចរបស់ប្រជាពលរដ្ឋ...រួមចំណែកកសាងទីក្រុងកឹងធើមួយថ្ងៃកាន់តែមានភាពស៊ីវិល័យសម្បូរសប្បាយ។
* ក្នុងថ្ងៃនោះដែរ លោក លីរដ្ឋា អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ រួមជាមួយនឹងក្រុមប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងវីរៈកងកម្លាំងប្រដាប់អាវុធជាជនរួមជាតិខ្មែរ; ព្រះតេជព្រះគុណ ព្រះចៅអធិការ និងគណៈកម្មការវត្តខ្មែរនៅលើភូមិឋានខណ្ឌនិញកេវ។

ក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងប្រគេទេយ្យទានដល់ព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្តពិទូឃោសរង្សី និងព្រះតេជព្រះគុណ លីហុង។
ក្រុមប្រតិភូបានចុះសួរសុខទុក្ខ និងប្រសិទ្ធពរដល់ព្រះចៅអធិការ និងគណៈកម្មការវត្តពិទូឃោសារង្សី; ព្រះតេជគុណ លីហុង អនុប្រធានប្រចាំការ និងជាអគ្គលេខា ប្រធានការិយាល័យសមគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុង; ព្រះចៅអធិការនិងគណៈកម្មការវត្តមុនីរង្សី; ព្រះតេជគុណ ត្រឹងសន អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុង។ គ្រួសារ លោកហ្វិញកឿង អតីតអនុប្រធានរដ្ឋសភា; គ្រួសារវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន ស៊ើងតង; លោកស៊ើងសុងស៊ើង អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតអនុប្រធានគណៈប្រចាំការនៃគណៈចង្អុលការតីណាមបូ។

ក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងប្រគេនទេយ្យទានដល់ព្រះសង្ឃ អាចារ្យ គណៈគណៈកម្មការវត្តមុនីរង្សី និងព្រះតេជគុណ ត្រឹងសន។
នៅកន្លែងដែលអញ្ជើញទៅដល់ លោក លីរដ្ឋា មានប្រសាសន៍ថា៖ រៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំក្រុងតែងយកចិត្តទុកដាក់ចុះទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់ព្រះសង្ឃ និងជនរួមជនខ្មែរក្នុងឱកាសបុណ្យទានប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្លងតាមរយៈនោះ បានរឹតបណ្តឹងចំណងសាមគ្គីភាព។ ជនរួមជនខ្មែរបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធី និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាជំហានលើកកម្ពស់ជីវភាព។ ក្នុងបរិបទនៃការរួមបញ្ចូលអង្គភាពរដ្ឋបាលសហគមន៍ជនរួមជាតិខ្មែរបានចូលរួមយ៉ាងសំខាន់ រួមចំណែកក្នុងការអនុវត្តមានប្រសិទ្ធភាពបណ្តាគោលការណ៍ ជាពិសេសក្នុងការអនុវត្តទម្រង់រដ្ឋអំណាច ២ ថ្នាក់។

ក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារលោកហ្វិញកឿង។
ក្នុងឱកាសបុណ្យសែនដូនតា ក្រុមប្រតិភូបានផ្ញើនូវវាចាប្រសិទ្ធពរ សង្ឃឹមថាជនរួមជាតិខ្មែរជានិច្ចកាលមានសុខភាពល្អ សុខក្សេមក្សាន្ត និងរួមកម្លាំងកសាងទីក្រុងស៊ីវិល័យ និងឆ្លាតវៃ។ ទន្ទឹមនឹងនោះ សង្ឃឹមថា ព្រះតេជព្រះគុណ ព្រះចៅអធិការ គណៈកម្មការនានាវត្តនិងគ្រួសារជនរួមជាតិខ្មែរទាំងអស់នឹងបន្តផ្សព្វផ្សាយ ចលនាបងប្អូនជនរួមជាតិខ្មែរ អនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ; អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ; ពង្រីកស្មារតីសាមគ្គីទូទាំងជនជាតិរួមជាមួយនឹងប្រជាជនគ្រប់ជាន់ស្រទាប់ កសាងទីក្រុងមួយថ្ងៃកាន់តែរីកចម្រើន។
* ក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី១៨ និង១៩ ខែកញ្ញា) បញ្ជាការដ្ឋានយោធាទីក្រុងកឹងធើ បានរៀបចំក្រុមប្រតិភូទៅសួរសុខទុក្ខ និងប្រគេនទេយ្យទានដល់វត្តពុទ្ធសាសនាខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៥។
ក្រុមប្រតិភូបានទៅសួរសុខទុក្ខ និងប្រគេនទេយ្យទានដល់វត្តពោធិ៍សំរោង (សង្កាត់វត្តអូរម៉ូង) វត្តមុនីរង្សី វត្តពិទូឃោសរង្សី (សង្កាត់និញកេវ) វត្តឃ្លាំងនិងវត្តសំរោង (សង្កាត់សុកត្រាំង) វត្តស្រឡូង (សង្កាត់មីស្វៀង) វត្តទំនប់ (ឃុំអាងនិញ) វត្តខេមរារង្សី (ឃុំវិញតឿង) និងវត្តសាសនរង្សី (សង្កាត់វីតឹង)។

តំណាងបញ្ជាការដ្ឋានយោធាទីក្រុងកឹងធើ ប្រសិទ្ធពរបុណ្យដូនតានៅវត្តមុនីរង្សី។
តំណាងបញ្ជាការដ្ឋានយោធាទីក្រុងកឹងធើ ប្រសិទ្ធពរដល់ព្រះតេជគុណ ព្រះឧបជ្ឈាយ៍ ព្រះសង្ឃ គណៈកម្មការវត្តនិងជនរួមជាតិខ្មែរ ទទួលអំណរបុណ្យសែនដូនតា ប្រកបដោយភាពរីករាយ និងសុភមង្គល។ ទន្ទឹមនឹងនោះ កត់សម្គាល់នូវការរួមចំណែកដ៏សំខាន់របស់អ្នកមុខអ្នកការសាសនា ក្នុងការចលនាជនរួមជាតិខ្មែរកសាងខឿនការពារជាតិទូទាំងប្រជាជន; អនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយ និងក្រឹត្យច្បាប់របស់រដ្ឋ ...៕
ធ្វីលីវ - កេវជិញ - ផាមទ្រុង