ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា បញ្ជាការដ្ឋានកងទ័ពការពាព្រំដែនទីក្រុងកឹងធើ ទើបរៀបចំកម្មវិធី “ផ្សារណាត់ពិសេស” លើកទី៨ ដើម្បីជូនអំណោយដល់អ្នកក្រនិងមនុស្សចាស់គ្មានទីពឹងនៅតំបន់ព្រំដែនសមុទ្រ។

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនជូនអំណោយដល់ប្រជាជននៅ
“ផ្សារណាត់ពិសេស”។
ក្នុង “ផ្សារណាត់ពិសេស” នេះ គណៈចាត់តាំងរៀបចំជូនអំណោយ ៤០ ចំណែកដល់មនុស្សចាស់គ្មានទីពឹង និងគ្រួសារមានស្ថានភាពលំបាកនៅឃុំឡាយហ្វា និងសង្កាត់វិញភឿក គិតជាទឹកប្រាក់ ១២ លានដុង។ អំណោយរួមមាន៖ អង្ករ មីកញ្ចប់ សំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
លោកវរសេនីយ៍ត្រី ង្វៀងហ្វាងដេ ស្នងការនយោបាយរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ចែករំលែក៖ “ទម្រង់ “ផ្សារណាត់ពិសេស” ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា បន្តធ្វើបានជិត២ឆ្នាំមកហើយ នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ជ្រាលជ្រៅមួយរួមចំណែកជាក់ស្តែងក្នុងការយកចិត្តទុកដាក់ដល់ជីវភាពប្រជាជន និងលើកទឹកចិត្តមាមីងក្រីក្របានស្ងប់អារម្មណ៍ពលកម្មផលិត ព្រមទាំងរឹតបន្តឹងចំណងសាមគ្គីភាព ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនសមុទ្រ”។
ទម្រង់ “ផ្សារណាត់ពិសេស” បានក្លាយជាចំណុចលេចធ្លោក្នុងការងារប្រជាចលនារបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ជាក់ស្តែងគឺបង្កើតស្មារតី “រួមដៃជាមួយប្រជាជនក្រីក្រ មិនទុកចោលអ្នកណាម្នាក់ឱ្យនៅខាងក្រោយ” រួមចំណែកពង្រឹងជំហរការពារព្រំដែនទូទាំងប្រជាជន កសាងតំបន់ព្រំដែនសមុទ្រពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ៕
យ្វីអាញ-ត្រឹងរ៉ូន