ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/09/2025 - 09:38

សេចក្តី​ជូន​ដំ​ណឹង​អំ​ពី​ការ​ផ្លាស់​ប្តូរ​អត្ត​សញ្ញាណ​សម្គាល់ 

ដោយ​បាន​ការ​ឯក​ភាព​របស់​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ ចាប់​ពី​ម៉ោង ០០:០០ នាទី ថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ​២០២៥ កា​សែត​និង​វិទ្យុ – ទូរ​ទស្សន៍​កឹង​ធើ នឹង​អនុវត្ត​ការ​ផ្លាស់​ប្តូរ​អត្ត​សញ្ញាណ​សម្គាល់​លើ​គ្រប់​វេទិ​កា និង​ឧបករណ៍​ផ្សព្វ​ផ្សាយ​របស់​អង្គ​ភាព រួម​មាន៖ កា​សែត​បោះ​ពុម្ព កា​សែត​អេឡិច​ត្រូ​និក; បណ្ដាញ​វិទ្យុ​និង​ទូរ​ទស្សន៍; វេទិ​កា​ឌីជី​ថល (Fanpage, YouTube, TikTok…); ផលិត​បោះ​ពុម្ព​ផ្សព្វ​ផ្សាយ backdrop standee ផ្លាក​សញ្ញា; គ្រប់​ឯក​សារ​រដ្ឋ​បាល លិ​ខិត​អញ្ជើញ​និង​លិខិត​អំ​ពាវ​នាវ។

យោង​តាម​អត្ត​សញ្ញាណ​សម្គាល់​ថ្មី​ logo គឺ​ជា​រូប​សញ្ញា​បង្កើត​ឡើង​ពី​តួ​អក្សរ “Can Tho” ដោយ​រចនា​ជា ៣ ពណ៌ (ក្រ​ហម - បៃ​តង - ខៀវ) បង្ហាញ​ពី​ភាព​កក់​ក្តៅ - ថាម​ពល - ចំ​ណេះ​ដឹង - ការ​តភ្ជាប់។ Slogan “បង្កើន​ចំ​ណេះ​ដឹង - តភ្ជាប់​សហ​គមន៍”។ ទម្រង់​រចនា​ពណ៌​និង​ពុម្ព​អក្សរ​តាម​ស្ដង់​ដារ៖ ទំ​នើប​ ទាំង​ស្រុង​ ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។ ភ្លេង​សញ្ញា​សម្គាល់​វិទ្យុ​-ទូរ​ទស្សន៍; intro/outro នៃ​កម្ម​វិធី៖ ខ្លី ទាក់​ទាញ​អា​រម្មណ៍ ​ឯក​ភាព។ គំរូ​ឯក​សារ​រដ្ឋ​បាល៖ ប្រើ​ឯក​ភាព​គ្នា​ទូទាំង​ប្រ​ព័ន្ធ។

កា​សែត​និង​វិទ្យុ​-ទូរ​ទស្សន៍​កឹង​ធើ សូម​គោ​រព​ជូន​ដំ​ណឹង ហើយ​សង្ឃឹម​ថា​ នឹង​បន្ត​ទទួល​បាន​ការគាំ​ទ្រ និង​បន្ត​រួម​ដំ​ណើរ​របស់​ប្រិយ​មិត្ត​អ្នក​អាន និង​ទស្ស​និក​ជន - អ្នក​ស្តាប់​គ្រប់​មជ្ឈ​ដ្ឋាន៕         

គណៈ​រៀប​រៀង

ចែករំលែកអត្ថបទ