ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/09/2025 - 10:00

កា​ម៉ាវ បើក​ឱ្យ​ប្រើ​ប្រាស់​មណ្ឌល​កី​ឡា​អរំ​កាយ​ចម្រុះ​សម្រេច​បទ​ដ្ឋាន​ជាតិ​មាន​តម្លៃ​ជាង ៣៦០ ពាន់​លាន​ដុង 

ក្នុង​បរិយា​កាស​ជំរុញ​ការ​ប្រ​ឡង​ប្រ​ណាំង​ក្នុង​ទូ​ទាំង​បក្ស ទូ​ទាំង​ប្រ​ជា​ជន និង​ទូ​ទាំង​កង​ទ័ព បញ្ចេញ​កម្លាំង​ប្រ​ឡង​ប្រ​ណាំង​បង្កើត​ស្នា​ដៃ​អំ​ណរ​៨០​ឆ្នាំ បដិវត្តន៍​ខែ​សី​ហា​បាន​ជោគ​ជ័យ និង​ទិវា​បុណ្យ​ជាតិ ២ កញ្ញា គណៈ​កម្មា​ធិការ​ប្រ​ជា​ជន ខេត្ត​កា​ម៉ាវ បាន​រៀប​ចំ​សម្ពោធ​គម្រោង​មណ្ឌល​កីឡា​អប់រំ​កាយ​ចម្រុះ​នៅ​សង្កាត់​បាក​លីវ។

​  មណ្ឌល​កីឡា​អប់រំ​កាយ​ចម្រុះ​ខេត្ត​កា​ម៉ាវ បាន​បើក​ឱ្យ​ប្រើ​ប្រាស់។

ថ្លែង​សុន្ទរ​កថា​ក្នុង​ព្រឹត្តិ​ការណ៍​នេះ លោក​ង៉ោ​វ៉ូវ​ថាំង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ វាយ​តម្លៃ៖ “គម្រោង​មណ្ឌល​កីឡា​អប់រំ​កាយ​ចម្រុះ​ខេត្ត​កា​ម៉ាវ មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់ មិន​ត្រឹម​តែ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ហ្វឹក​ហ្វឺន​និង​ប្រ​កួត​របស់​កីឡា​ករ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​កន្លែង​ណាត់​ជួប​នៃ​វប្ប​ធម៌ - កី​ឡា​ទូ​ទាំង​ប្រ​ជា​ជន​ទៀត​ផង។ ជា​មួយ​នឹង​សំ​ណង់​សម្រេច​បទ​ដ្ឋាន​ជាតិ នេះចលនា​អប់រំ​កាយ - កីឡា​មហា​ជន​នៅ​កា​ម៉ាវ នឹង​សាយ​ភាយ​ខ្លាំង​ថែម​ទៀត រួម​ចំ​ណែក​លើក​កម្ពស់​សុខ​ភាព ជីវ​ភាព​ស្មារតី​របស់​ប្រ​ជា​ជន ក៏​ដូច​ជា​ជំ​រុញ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​ទូទាំង​ខេត្ត។

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ លោក​ង៉ោ​វ៉ូវ​ថាំង សង្ឃឹម​ថា មណ្ឌល​កី​ឡា​អប់រំ​កាយ​ចម្រុះ​ខេត្ត​កា​ម៉ាវ នឹង​ក្លាយ​ជា​និមិត្ត​រូប​នៃ​ភាព​អង់​អាច ឆន្ទៈ​ឈាន​ឡើង ផ្សារ​ភ្ជាប់​សហ​គមន៍ ជា​កន្លែង​បណ្តុះ​ទេព​កោ​សល្យ​កី​ឡា​ករ​ពេល​អនា​គត។

យោង​តាម​គណៈ​គ្រប់​គ្រង​គម្រោង​វិនិ​យោគ​សាង​សង់​សំ​ណង់​ស៊ី​វិល និង​ឧស្សា​ហកម្ម​បាក​លីវ ខេត្ត​កា​ម៉ាវ - អង្គ​ភាព​ម្ចាស់​វិនិ​យោគ​មណ្ឌល​កីឡា​អប់រំ​កាយ​ចម្រុះ​ខេត្ត​កា​ម៉ាវ បាន​ចាប់​ផ្តើម​ដំ​ណើរ​ការ​កសាង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដោយ​កម្រិត​វិនិ​យោគ​សរុប​ជាង ៣៧០ ពាន់​លាន​ដុង។ សំ​ណង់​បាន​សាង​សង់​លើ​ផ្ទៃ​ដី​ទំ​ហំ​សរុប ៤២.៩០៥ ម៉ែត្រ​កា​រ៉េ បាន​រចនា​ប្លង់​ស្រប​តាម​ការ​ប្រ​កួត​កីឡា​ថ្នាក់​ជាតិ រួម​មាន​សំ​ណង់​រាយ​រង​ជា​ច្រើន ដូច​ជា៖ ទី​លាន​បាល់​ទាត់​១១ នាក់ មានទំហំ ១០០​ម៉ែត្រx៦៤​ម៉ែត្រ; ផ្លូវ​រត់​ត្រង់​ចម្ងាយ​១០០​ម៉ែត្រ និង​ចម្ងាយ​១១០​ម៉ែត្រ ចំនួន​១០​ផ្លូវ; ផ្លូវ​វង់​មូល​ចម្ងាយ​៤០០​ម៉ែត្រ ចំ​នួន​៨​ផ្លូវ; ទី​លាន​លោត​កម្ពស់; ទី​លាន​លោត​ចម្ងាយ; ទី​លាន​ចោល​ថាស, ចោល​ដុំ​ដែក​មាន​ច្រ​វាក់; ចោល​ស្ន​និង​ទី​លាន​កីឡា​ប៉េ​តង់​ជា​ដើម។ នៅ​វេទិ​កា A និង B មាន​កន្លែង​ផ្ទុក​សរុប​៨.០០០ កៅ​អី គួប​ផ្សំ​នឹង​ប្រ​ព័ន្ធ​ចំ​ណត​រថ​យន្ត និង​ទីលាន​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ចុះ​ឈ្មោះ​ទទួល​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​នៅ​ក្នុង​និង​ក្រៅ​ខេត្ត។

គម្រោង​មណ្ឌល​កីឡា​អប់រំ​កាយ​ចម្រុះ​ខេត្ត​កា​ម៉ាវ គឺ​ជា​សំ​ណង់​ស្ថា​បត្យ​កម្ម​ដ៏​ស្រស់​ស្អាត បង្កើត​ភាព​លេច​ធ្លោ​សម្រាប់​ទី​ក្រុង ឆ្លើយ​តប​នឹង​តម្រូវ​ការ​ប្រ​កួត​កីឡា​ថ្នាក់​ជាតិ ហ្វឹក​ហ្វឺន និង​បណ្តុះ​បណ្តាល​កីឡា​ករ​អា​ជីព ក៏​ដូច​ជា​លើក​កម្ពស់​គុណ​ភាព​ហ្វឹក​ហ្វឺន ដើម្បី​អភិ​វឌ្ឍ​វិស័យ​កីឡា​អប់រំ​កាយ​ក្នុង​ខេត្ត ជា​កន្លែង​សម្រាប់​ប្រ​ជា​ជន​ហ្វឹក​ហ្វឺន​កីឡា​អប់រំ​កាយ ទស្សនា​ការ​ប្រ​កួត​កីឡា​អប់រំ​កាយ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ។

ក្រោយ​ពី​ពិធី​សម្ពោធ មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ នឹង​រៀប​ចំ​សិក្ខា​សា​លា ដោយ​មាន​កីឡា​ករ-កីឡា​ការិនី​ចូល​រួម​ជាង​៨០០​នាក់៕

                                  យី្វអាញ-វិមាន

ចែករំលែកអត្ថបទ