ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/09/2025 - 15:01

ទីក្រុង​កឹង​ធើ​ចាត់​តាំង​ក្រុម​ប្រតិ​ភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ពិធី​បុណ្យ​សែន​ដូន​តា​ជន​រួម​ជាតិ​ខ្មែរ 

-នា​ឱកាស​បុណ្យ​សែន​ដូន​តា​ឆ្នាំ​២០២៥ លោក​ឌោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ទីក្រុង​និង​ជា​លេខា​គណៈ​កម្មា​ធិការ​បក្ស​យោ​ធា​ទី​ក្រុង​កឹង​ធើ បាន​ដឹក​នាំ​ក្រុម​ប្រតិ​ភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​ពិធី​បុណ្យ​សែន​ដូន​តា​របស់​ជន​ជាតិ​ខ្មែរ​នៅ​សង្កាត់​សុក​ត្រាំង។​ រួម​ដំ​ណើរ​ជា​មួយ​ក្រុម​ប្រតិ​ភូ​ មាន​លោក​ យឿង​សា​ខា​ សមា​ជិក​គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ លេខា​គណៈ​កម្មា​ធិការ​បក្ស​សង្កាត់​សុក​ត្រាំង​ លោក​វឿង​ក្វឹក​ណាម អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្នាក់​ដឹក​នាំ​មន្ទីរ​ជន​ជាតិ​និង​សាសនា​ ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​និង​សមា​ជិក​ក្រុម​ប្រតិ​ភូ។​

លោក​ឌោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិការ​បក្ស​
ទី​ក្រុង​កឹង​ធើ​បាន​ជូន​អំ​ណោយ​ និង​ប្រ​សិទ្ធ​ពរ​ពិធី​បុណ្យ​សែន​ដូន​តា​ចំ​ពោះ
​ព្រះ​ចៅ​អធិ​ការ​វត្ត​សំ​រោង។​ រូប​ថត​៖ ថាញ​តឹម

ក្រុម​ប្រតិ​ភូ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ​តេជ​ព្រះ​គុណ​តាំង​ណូ សុធម្មា​ធិប​តី​រង​នៃ​ក្រុម​ប្រឹក្សា​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ទី​ក្រុង​កឹង​ធើ និង​ជា​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ព្រម​ទាំង​គណៈ​ប្រ​ចាំ​ការ​នៃ​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ទី​ក្រុង​កឹង​ធើ សួរ​សុខ​ទុក្ខ​គណៈ​នា​យក​ គ្រូ​បង្រៀន​ និង​សម​ណៈ​សិស្ស​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ សួរ​សុខ​ទុក្ខ​ព្រះ​តេជ​ព្រះ​គុណ​លី​ដឹក​ អនុ​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គស្នេហា​ជាតិ​ទី​ក្រុង​កឹង​ធើ សួរ​សុខ​ទុក្ខ​ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​វត្ត​សំ​រោង​ និង​សួរ​សុខ​ទុក្ខ​លោក​ ឡឹម​រ៉ែ​ន អតីត​សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ និង​ជា​អតីត​អនុប្រ​ធាន​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ (ចាស់)។​

នៅ​កន្លែង​ដែល​ទៅ​ដល់​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទីក្រុង​បាន​ផ្ញើ​បិយ​វា​ចា​ប្រ​សិទ្ធ​ពរ​ចំ​ពោះ​ព្រះ​តេជ​ព្រះ​គុណ​ ព្រះ​សង្ឃ​ សមណៈ​និស្សិត​ គ្រូ​បង្រៀន​ប្រា​រព្ធ​ពិធី​បុណ្យ​សែន​ដូន​តាប្រ​កប​ដោយ​ភាព​កក់​ក្តៅ​និង​វិបុល​ភាព។​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​រដ្ឋ​អំ​ណាច​សង្កាត់​សុក​ត្រាំង​ ចំ​ពោះ​ព្រះ​សង្ឃ​ ពុទ្ធ​បរិស័ទ​និង​ជន​រួម​ជាតិ​ខ្មែរ​នា​ពេល​កន្លង។​

លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​បាន​បញ្ជាក់​ថា​ គោល​នយោ​បាយ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ សាសនា​ ធ្លុង​មហា​សាម​គ្គី​ជន​ជាតិ​តាម​រយៈ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ គឺ​ជា​គោល​នយោ​បាយ​មួយ​ដ៏​យូរ​អង្វែង​ និង​កាន់​តែ​រីក​ចម្រើន​របស់​បក្ស​ និង​រដ្ឋ។​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​បាន​សំ​ណូម​ពរ​ឱ្យ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បន្ត​ទិស​ដៅ​កសាង​ធ្លុង​មហា​សាម​គ្គី​ជន​ជាតិ​ រួម​ចំ​ណែ​ក​ការ​ពារ​ប្រ​ទេស។​ ក្នុង​នោះ​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ​គ្រប់​អង្គ​បន្ត​រួម​ដំ​ណើរ​ជា​មួយ​រដ្ឋ​អំ​ណាច​ ណែ​នាំ​ជន​រួម​ជាតិ​ឱ្យ​ប្រតិ​បត្តិ​នូវ​គោល​ការណ៍​ គោល​មា​គ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ រួម​កម្លាំង​ជា​មួយ​ភូមិ​ភាគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ ប្រុង​ប្រ​យ័ត្ន​ជា​មួយ​មុខ​សញ្ញា​មាន​បំ​ណង​បំ​បែក​បំ​បាក់​ធ្លុង​មហា​សាមគ្គី​ជន​ជាតិ។​

តំ​ណាង​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ​ ព្រះ​សង្ឃ​គ្រប់​អង្គ​ កម្មា​ភិបាល​ចូល​និវត្តន៍​ សម​ណៈ​សិស្ស​ គ្រូ​បង្រៀន​ និង​ពុទ្ធ​បរិ​ស័ទ​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​បក្ស​ រដ្ឋ​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​រ​យៈ​ពេល​កន្លង​ដូច​៖ សាង​សង់​ផ្ទះ​ សា​លា​រៀន​ ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ និង​បង្ក​លក្ខណៈ​ឱ្យ​បុល​ដើម​ទុន​ដើម្បី​មា​មីង​មាន​ទុន​ផលិត។​ សូម​អរ​គុណ​ដល់​បក្ស​ និង​រដ្ឋ​បាន​ធ្វើ​ឱ្យ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​កាន់​តែ​មាន​ការ​អភិវឌ្ឍ​និង​ធូរ​ធារ។​ ព្រម​ទាំង​បាន​សន្យា​នឹង​បន្ត​ចលនា​មាមីង​កូន​ចៅ​ជន​រួម​ជាតិ​បន្ត​គាំ​ទ្រ​គោល​នយោ​បាយ​របស់​រដ្ឋ​ សកម្ម​ពល​កម្ម​ផលិត រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​និង​ចូល​រួម​ចលនា​ស្នេហា​ជាតិ។​

នា​ឱកាស​បុណ្យ​សែន​ដូន​តា​ ក្រុម​ប្រតិ​ភូ​ទី​ក្រុង​កឹង​ធើ​ដឹក​នាំ​ដោយ​លោក​ ដុង​វ៉ាំង​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទីក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទីក្រុង​កឹង​ធើ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​វត្ត​មួយ​ចំ​នួន​និង​កម្មា​ភិបាល​ចូល​និវត្តន៍​នៅ​ឃុំ​លីវ​ទូ។​

លោក​ដុង​វ៉ាំង​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទីក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ (ឈរ​ទី​៦ រាប់​ពី​ស្តាំ) និង​សមា​ជិក​ក្រុម​ប្រតិ​ភូ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​ព្រះ​ចៅ​អធិ​ការ​ គណៈ​កម្ម​ការ​វត្ត​សេរី​តា​ម៉ឺន​។​ រូប​ថត​៖ ក្វឹក​ខា

ក្រុម​ប្រ​តិភូ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ​ចៅ​អធិ​ការ​ និង​គណៈ​កម្ម​ការ​វត្ត​បឹង​ភ្នៀត​នៅ​ភូមិ​បឹង​បូយនិង​វត្ត​សេរី​តា​ម៉ឺន​នៅ​ភូមិ​ដាវ​វៀង។​ នៅ​កន្លែង​នី​មួយៗ​ លោក​ដុង​វ៉ាំង​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទីក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​បាន​សាក​សួរ​សុខ​ទុក្ខ​ព្រះ​សង្ឃ​ ជីវ​ភាព​រស់​នៅ​និង​ការ​ផលិត​របស់​មា​មីង​ពុទ្ធ​បរិ​ស័ទ។​

អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​បាន​បញ្ជាក់​ថា​ បក្ស​ និង​រដ្ឋ​តែង​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ហើយ​សង្ឃឹម​ថា​នៅ​ពេល​ខាង​មុខ​វត្ត​នឹង​បន្ត​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បន្ត​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​ទៀត​នូវ​ការ​ឃោស​នា​ ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​របស់​បក្ស​ គោលន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។​

ក្នុង​ឱកាស​ទៅ​សួរ​សុខ​ទុក្ខ​គ្រួ​សារ​ លោក​ ថាច់​ថាន អតីត​សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​និង​ជា​អតីត​អនុប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​(ចាស់​) លោក​ដុង​វ៉ាំង​ថាញ បាន​ផ្តល់​ព័ត៌​មាន​សង្ខេប​អំ​ពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ទម្រង់​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ពីរ​ថ្នាក់។​ តាម​រយៈ​នោះ​ សង្ឃឹម​ថា​ជា​មួយ​នឹង​កិត្តិ​យស បទ​ពិ​សោធន៍​របស់​ខ្លួន​ លោក​ថាច់​ថាន នឹង​បន្ត​ធ្វើ​ជា​គំ​រូ​ ចលនា​មា​មីង​ឱ្យ​គោ​រព​តាម​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ បន្ត​លើក​កម្ពស់​ប្រ​ពៃ​ណី​សាមគ្គី​និង​រួម​កម្លាំង​កសាង​មាតុ​ភូមិ​កាន់​តែ​រីក​ចម្រើន។​

លោក​ដុង​វ៉ាំង​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទីក្រុង​កឹង​ធើនិង​សមា​ជិក​គណៈ​ប្រតិ​ភូ​បាន​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​ពិធី​បុណ្យ​សែន​ដូន​តា​នៅ​វត្ត​បឹង​ទន្សា​នៅ​ឃុំ​តាយ​វាំង។​

ជំ​នួស​មុខ​ក្រុម​ប្រតិ​ភូ​ លោក​ដុង​វ៉ាំង​ថាញ បាន​ផ្តល់​ព័ត៌​មាន​សង្ខេប​អំ​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ទី​ក្រុង​កឹង​ធើ។​ តាម​រយៈ​នោះ​ សម្តែង​នូវ​ក្តី​រំភើប​និង​ទទួល​ស្គាល់​នូវ​ការ​រួម​ចំ​ណែក​ដ៏​សំ​ខាន់​របស់​ព្រះ​សង្ឃ​ កម្មា​ភិបាល​និង​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​ក្នុង​ដំ​ណើរ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ទីក្រុង។​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ សង្ឃឹម​ថា​នៅ​ពេល​ខាង​មុខ​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​និង​ពុទ្ធ​បរិ​ស័ទ​បន្ត​លើក​កម្ពស់​ប្រ​ពៃ​ណី​សាម​គ្គី​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ ដើម្បី​រួម​ចំ​ណែក​ជា​មួយ​ថ្នាក់​ដឹក​នាំ​បក្ស​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​ទី​ក្រុង​កឹង​ធើ​ឱ្យ​កាន់​តែ​អភិវឌ្ឍ​និង​ស្រស់​ស្អាត។​

ក្នុង​ឱកាស​នេះ​ក្រុម​ប្រតិ​ភូ​បាន​ជូន​អំ​ណោយ​ដល់​វត្ត​នា​នា​ក្នុង​ឱកាស​ពិធី​បុណ្យ​សែន​ដូន​តា​ឆ្នាំ​២០២៥។​

ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា​ឆ្នាំ​២០២៥ ​ក្រុម​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ​ដឹក​នាំ​ដោយ​លោក​ ង្វៀង​ត្វឹង​អាញ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​និង​ជូន​អំ​ណោយ​ក្នុង​ឱកាស​ពិធី​បុណ្យ​សែន​ដូន​តា​ជន​រួម​ជាតិ​ខ្មែរ​នៅ​វត្ត​អូរ​ជុំ​ នៅ​សង្កាត់​ង៉ា​ណាំ។​

នៅ​ក្នុង​ពិធី​សួរ​សុខ​ទុក្ខ​នោះ​ លោក​ង្វៀង​ត្វឹង​អាញ បាន​សាក​សួរ​អំ​ពី​ស្ថាន​ភាព​ផលិត ធ្វើ​អា​ជីវ​កម្ម​ និង​ជីវ​ភាព​រស់​នៅ​របស់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​ឋាន​ និង​ប្រ​សិទ្ធ​ពរ​ជូន​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឱកាស​ពិធី​បុណ្យ​សែន​ដូន​តា ព្រម​ទាំង​ផ្តល់​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​ក្រោយ​ពី​ការ​បង្រួប​បង្រួម។​

លោក​ង្វៀង​ត្វឹង​អាញ មាន​ប្រ​សាសន៍​ថា​ ជន​ជាតិ​ភាគ​តិច​និយាយ​រួម​ និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​នៅ​ភូមិ​ឋាន​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ។​ ជា​ពិ​សេស​ នៅ​ក្នុង​ប្រ​ព័ន្ធ​ន​យោ​បាយ​របស់​ទីក្រុង​កឹង​ធើ​ថ្មី​ មាន​កម្មា​ភិបាល​ខ្មែរ​ជាច្រើន​រូប​ដែល​កាន់​តំ​ណែង​សំ​ខាន់ៗ​។​ ក្នុង​ពិធី​សួរ​សុខ​ទុក្ខ​នេះ​ គណៈ​ប្រតិ​ភូ​បាន​ប្រ​គេន​និង​ជូន​អំ​ណោយ​ចំ​ពោះ​ព្រះ​សង្ឃ​និង​អ្នក​មាន​ប្រិយ​ភាព​នៅ​ភូមិ​ភាគ។​

លោក​ង្វៀង​ត្វឹង​អាញ សង្ឃឹម​ថា​ជន​រួម​ជាតិ​ខ្មែរ​ អ្នក​មាន​ប្រិយ​ភាព​ ព្រះ​ចៅ​អធិ​ការ​វត្ត​បន្ត​លើក​កម្ពស់​ប្រ​ពៃ​ណី​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ​ទី​ក្រុង។​ ថ្នា​ក់​ដឹក​នាំ​ទី​ក្រុង​តែង​រួម​ដំ​ណើរ ស្តាប់​និង​ដោះ​ដូរ​មតិ​រួម​យោ​បល់​ពី​សំ​ណាក់​ព្រះ​សង្ឃ​ ព្រះ​ចៅ​អធិ​ការ​វត្ត​និង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ការ​កសាង​និង​អភិវឌ្ឍ​ទី​ក្រុង។​

លោក​ង្វៀង​ហឺវ​ង៉ៀ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​សង្កាត់​វី​ថាញ ព្រម​ទាំង​ក្រុម​ប្រតិ​ភូ​ទី​ក្រុង​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​ពិធី​បុណ្យ​សែន​ដូន​តា​ឆ្នាំ​២០២៥ នៅ​វត្ត​ពោធិ​រង្សី​ វត្ត​សាសនា​រង្សី​នៅ​សង្កាត់​វីតឹង​ វត្ត​មហា​មង្គល​រង្សី​នៅ​សង្កាត់​វី​ថាញ វត្ត​អូរ​ជុំ​វង្សា​នៅ​ឃុំ​ហ្វា​លឺវ និង​វត្ត​រត​នបភា​នៅ​ឃុំ​វីថាញ​ទី១។​

នៅ​កន្លែង​នី​មួយ​ៗ​តំ​ណាង​ក្រុម​ប្រតិ​ភូ​ លោក​ង្វៀង​ហឺវ​ង៉ៀ បាន​ប្រ​សិទ្ធ​ពរ​ចំ​ពោះ​ព្រះ​តេជ​ព្រះ​គុណ​ គណៈ​កម្ម​ការ​វត្ត​និង​ពុទ្ធ​បរិ​ស័ទ​ទទួល​ពិធី​បុណ្យ​សែន​ដូន​តាឆ្នាំ​២០២៥ ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​ និង​សុភ​មង្គល​ ព្រម​ទាំង​កត់​សម្គាល់​នូវ​ការ​រួម​ចំ​ណែក​របស់​ព្រះ​តេជ​ព្រះ​គុណ​និង​ពុទ្ធ​បរិស័ទ​ចំ​ពោះ​ការ​អភិវឌ្ឍ​រួម​របស់​ភូមិ​ភាគ​ដោយ​ការ​សកម្ម​ចូល​រួម​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ គិត​អា​ន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ និង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់។​

លោក​ង្វៀង​ហឺវ​ង៉ៀ សង្ឃឹម​ថា​នៅ​ពេល​ខាង​មុខ​ព្រះ​ចៅ​អធិ​ការ​ គណៈ​កម្ម​ការ​វត្ត​នឹង​បន្ត​ឃោស​នា​អប់រំ​ពុទ្ធ​បរិ​ស័ទ​ ពង្រឹង​ធ្លុង​មហា​សាម​គ្គី​ជន​ជាតិ​ បញ្ចេញ​កម្លាំង​ពល​កម្ម​ផលិត​ដើម្បី​លើក​កម្ពស់​ជីវ​ភាព​ រួម​កម្លាំង​កសាង​មាតុ​ភូមិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​និង​ស៊ី​វិល័យ​។​

លោក​ឡេ​កុង​លី សមា​ជិក​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​គ្រប់​គ្រង​មណ្ឌល​កែ​ច្នៃ​និង​ឧស្សា​ហកម្ម​ទី​ក្រុង​កឹង​ធើ បាន​ដឹក​នាំ​ក្រុម​ប្រតិ​ភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​ព្រះ​ឧបជ្ឈាយ៍​ម៉ាយ​សែ អនុប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ទី​ក្រុង​ ព្រះ​តេជ​ព្រះ​គុណ​យឿងអាង​ អនុ​ប្រ​ធាន​និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​ត្រួត​ពិនិត្យ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទី​ក្រុង​ ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​វត្ត​នា​នា​នៅ​លើ​ភូមិ​ឋាន​ដូច​៖ វត្ត​សេរី​វង្សា វត្ត​នា​រីវ័ន និង​វត្ត​អម្ពវ័ន​នៅ​ឃុំ​ត្រឿង​ថាញ និង​វត្ត​សេតុត្តរ នៅ​ឃុំ​កើ-ដ។​

នៅ​កន្លែង​ដែល​បាន​ទៅ​ដល់​ លោក​ឡេ​កុង​លី បាន​ផ្តល់​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​ទី​ក្រុង​បន្ទាប់​ពី​ការ​រួម​បញ្ចូល​គ្នា​ក្នុង​រយៈ​ពេល​៣​ខែ​និង​ការ​អនុវត្ត​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ពី​រថ្នាក់​។​ ព្រម​ទាំង​ជូន​ពរ​ចំ​ពោះ​ព្រះ​តេជ​ព្រះ​គុណ​ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ប្រា​រព្ធ​ពិធី​បុណ្យ​សែន​ដូន​តា​ប្រ​កប​ដោយ​ភាព​រីក​រាយ។​ លោក​ឡេកុង​លី សង្ឃឹម​ថា​ព្រះ​ឧជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ​ ព្រះ​ចៅ​អធិ​ការ​ និង​គណៈ​កម្ម​ការ​វត្ត​នា​នា​នឹង​បន្ត​ឃោ​សនា​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ រក្សា​និង​លើក​កម្ពស់​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ ស្មារតី​សាមគ្គី​ទូទាំង​ជន​ជាតិ​ រួម​ជា​មួយ​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​កសាង​ទី​ក្រុង​ឱ្យ​កាន់​តែរីក​ចម្រើន។​

ក្នុង​ឱកាស​នេះ​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​បាន​ជូន​អំ​ណោយ​ដល់​អង្គ​ការ​ វត្ត​អា​រាម​ សា​លា​រៀន​ និង​កម្មា​ភិបាល​ចូល​និវត្តន៍​ជា​ជន​ជាតិ​ខ្មែរ។​

ក្រុម​ប្រតិ​ភូ​កម្មា​ភិបាល​ទី​ក្រុង​កឹង​ធើ​ដឹក​នាំ​ដោយ​លោក​ ង្វៀង​វ៉ាំង​ត្រេវ អគ្គ​និពន្ធ​នា​យក​រង​កា​សែត​និង​វិទ្យុ​ទូរ​ទស្សន៍​កឹង​ធើ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​ពិធី​បុណ្យ​សែន​ដូន​តា​ឆ្នាំ​២០២៥ នៅ​វត្ត​ពុទ្ធ​សាសនា​ថេរវាទ​ខ្មែរ​នៅ​សង្កាត់​វិញ​ចូវ។​

ក្រុម​ប្រ​តិភូ​បាន​ទៅ​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ប្រ​សិទ្ធ​ពរ​ពិធី​បុណ្យ​សែន​ដូន​តា​ដល់​ព្រះ​ចៅ​អធិ​ការ​ គណៈ​កម្ម​ការ​និង​ពុទ្ធ​បរិ​ស័ទ​វត្ត​សា​លា​ពោធិ៍​ វត្ត​តាំង​យូ វត្ត​តា​ដឹក​ វត្ត​ក្រ​សាំង​។​ នៅ​កន្លែង​នីមួយៗ​ ក្រុម​ប្រតិ​ភូ​បាន​អាន​លិ​ខិត​ប្រ​សិទ្ធ​ពរ​ពិធី​បុណ្យ​សែន​ដូន​តាឆ្នាំ​២០២៥ របស់​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ដែល​ផ្ញើ​ជូន​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​គ្រប់​រូប​។​

តំ​ណាង​ក្រុម​ប្រតិ​ភូ​ លោក​ង្វៀង​វ៉ាំង​ត្រេវ បាន​ជូន​ពរ​ព្រះ​សង្ឃ​ ពុទ្ធ​បរិ​ស័ទ​ព្រម​ទាំង​កម្មា​ភិបាល​ យុទ្ធ​ជន​ជន​ជាតិ​ខ្មែរ​ទទួល​ពិធី​បុណ្យ​សែន​ដូន​តា​ឆ្នាំ​២០២៥ ប្រ​កប​ដោយ​ភាព​រីក​រាយ សាម​គ្គី​ សុវត្ថិ​ភាព​និង​ប្រិត​សំ​ចៃ។​

ក្រុម​ប្រតិ​ភូ​ក៏​បាន​ទៅ​សួរ​សុខ​ទុក្ខ​គ្រួ​សារ​លោក​ ស៊ើង​កន​ អតីត​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ គ្រួ​សារ​វីរ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ ឡឹម​តឿង។​ ក្រុម​ប្រតិភូ​បាន​ជូន​ពរ​ដល់​គ្រួ​សារ​អំ​ណរ​ពិធី​បុណ្យ​សែន​ដូន​តា​ឆ្នាំ​២០២៥ ប្រ​កប​ដោយ​ភាព​រីក​រាយ និង​សុភ​មង្គល​ បន្ត​ពង្រីក​ប្រ​ពៃ​ណីគ្រួ​សារ​ដើម្បី​រួម​ចំ​ណែក​កសាង​មាតុ​ភូមិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​និង​ស៊ី​វិ​ល័យ៕​

ក្រុម​អ្នក​យក​ព័ត៌​មាន​

ចែករំលែកអត្ថបទ