នារសៀលថ្ងៃទី៤ ខែកញ្ញា នៅការិយាល័យមជ្ឈិមបក្ស ការិយាល័យនយោបាយបានធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ស្តីពីការត្រៀមរៀបចំមហាសន្និបាតតំណាងបក្ខភាគទីក្រុង អាណត្តិកាល ២០២៥- ២០៣០។

សមមិត្ត ដូថាញប៊ិញ សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើថ្លែងយោបល់ក្នុងអង្គប្រជុំ។
សមមិត្ត ត្រឹងថាញម៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាអធិបតីអង្គប្រជុំ។ អញ្ជើញចូលរួមមាន សមមិត្ត ឡេមិញហ៊ឹង - សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម; សមមិត្ត បូយធីមិញហ្វាយ សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ; ឧត្តមសេនីយ៍ឯក ត្រិញវុាំងក្វៀក លេខាមជ្ឈិមបក្ស ប្រធាននាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម; និងថ្នាក់ដឹកនាំនៃគណៈ ក្រសួង និងផ្នែកមជ្ឈិមមួយចំនួន។
តំណាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានរបាយការណ៍ពង្រាងឯកសារសំខាន់ៗ៖ របាយការណ៍នយោបាយ; របាយការណ៍ត្រួតពិនិត្យការដឹកនាំរបស់គណៈប្រតិបត្តិបក្ខភាគក្រុង អាណត្តិកាល ២០២០ - ២០២៥; សេចក្តីពង្រាងសេចក្តីសម្រេចរបស់រដ្ឋសភា; ផែនការបុគ្គលិកនៃគណៈកម្មាធិការបក្សអាណត្តិកាល ២០២៥ - ២០៣០; និងរបាយការណ៍ដំណោះស្រាយ ទទួលយកយោបល់ពីស្ថាប័នមជ្ឈិម។ នេះជាជំហានត្រៀមយ៉ាងប្រុងប្រយ័ត្ន ម៉ឺងម៉ាត់ និងទទួលខុសត្រូវនយោបាយខ្ពស់។ សមាជិកការិយាល័យនយោបាយ និងគណៈលេខាបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលលេចធ្លោក្នុងអាណត្តិកាលកន្លងរបស់ទីក្រុងកឹងធើ ជាពិសេសគឺការខិតខំរៀបចំ ផ្លាស់ថ្មីវិធីសាស្រ្តដឹកនាំ ជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែរក្សារឹងមាំការពារប្រទេស និងសន្តិសុខ។ ទន្ទឹមនឹងនោះ ស្នើឱ្យបំពេញបន្ថែម និងធ្វើឱ្យជាក់ច្បាស់នូវលទ្ធផលនៃការអនុវត្តភារកិច្ចសំខាន់ៗ; ពង្រឹងវិន័យ និងសណ្តាប់ធ្នាប់ក្នុងកងជួរកម្មាភិបាល បក្ខជន; កសាងផែនមហាសាមគ្គី ឯកភាពក្នុងបក្ស និងប្រព័ន្ធនយោបាយ ពង្រឹងទំនុកចិត្តរបស់ប្រជាជន។

សមមិត្ត ត្រឹងថាញម៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា ថ្លែងយោបល់ក្នុងអង្គប្រជុំ។
សមមិត្ត ត្រឹងថាញម៉ឹង ស្ងើចសរសើរចំពោះសមិទ្ធផលដែលបក្ខភាគ រដ្ឋអំណាចនិងប្រជាជនទីក្រុងកឹងធើ ក្នុងអាណត្តិកាលកន្លង ទន្ទឹមនឹងនោះ ចង្អុលបង្ហាញនូវភាពអន់ថយមួយចំនួនគប្បីដោះស្រាយក្នុងពេលឆាប់ៗនេះ។ សមមិត្ត ត្រឹងថាញម៉ឹង បានសង្កត់ធ្ងន់៖ ក្រោយពីការរួមបញ្ចូលទំហំផ្ទៃដីនិងចំនួនប្រជាជនកើនឡើងគួរឱ្យកត់សម្គាល់ បើកទូលាយបរិយាកាសអភិវឌ្ឍន៍រួមជាមួយនឹងឱកាសថ្មីៗជាច្រើន។ ព្រោះហេតុនោះ ឯកសាររបាយការណ៍ ចាំបាច់ត្រូវវិភាគឱ្យបានស៊ីជម្រៅបន្ថែមទៀតអំពីបរិបទ ទីតាំង និងតួនាទីយុទ្ធសាស្ត្ររបស់កឹងធើក្រោយពីរួមបញ្ចូល; ធ្វើឱ្យជាក់ច្បាស់អំពីសក្តានុពល ការប្រកួតប្រជែង និងថាមពលអភិវឌ្ឍន៍ថ្មី។ ជាពិសេស ទីក្រុងកឹងធើត្រូវគិតដល់បញ្ហាប្រឈមមុខ ដូចជាការប្រែប្រួលអាកាសធាតុ និងភាពចាស់នៃចំនួនប្រជាជន; ទន្ទឹមនឹងនោះ កំណត់ច្បាស់នូវការលំបាកក្នុងដំណើរការអនុវត្តទម្រង់រដ្ឋអំណាចមូលដ្ឋានពីរថ្នាក់។ ផ្អែកលើមូលដ្ឋាននោះ គប្បីកំណត់ឱ្យបានត្រឹមត្រូវនូវទីតាំង និងតួនាទីរបស់ទីក្រុងក្នុងតំបន់និងទូទាំងប្រទេស ដើម្បីដាក់ចេញនូវទិសដៅ ភាគកម្រិត ដំណោះស្រាយឱ្យបានសមស្រប។ មិនត្រឹមតែបញ្ឈប់នៅត្រង់តួនាទីជាមជ្ឈមណ្ឌលនៅវាលរាបទន្លេគឺវឡុងប៉ុណ្ណោះទេ ទីក្រុងកឹងធើ ត្រូវបានគេរំពឹងថានឹងក្លាយជាប៉ូលអភិវឌ្ឍន៍ដ៏សំខាន់ក្នុងទូទាំងប្រទេស រួមចំណែកក្នុងការតភ្ជាប់តំបន់-ក្នុងប្រទេស-អន្តរជាតិ។

ប្រធានរដ្ឋសភា ត្រឹងថាញម៉ឹង ជាអធិបតីក្នុងអង្គប្រជុំជាមួយនឹងគណៈអចិន្ត្រៃយ៍
នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ។
ប្រធានរដ្ឋសភា ត្រឹងថាញម៉ឹង បានលើកឡើងនូវទិសដៅសំខាន់ៗជាច្រើន៖ កឹងធើត្រូវយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការងារកសាងបក្ស និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ; កសាងកងជួរកម្មាភិបាល ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។ ទន្ទឹមនឹងនោះ ក្រុងកឹងធើត្រូវអភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍ - ផ្នែកឧស្សាហកម្មគ្មានផ្សែង បំពេញបន្ថែមភារកិច្ចសំខាន់ៗអំពីវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ផ្លាស់ប្តូរឌីជីថល អភិវឌ្ឍន៍ចីរភាពផ្សារភ្ជាប់ជាមួយការការពារបរិស្ថាន។ ទាំងនេះមិនត្រឹមតែជាតម្រូវចំពោះមុខប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យអភិវឌ្ឍន៍យូរអង្វែងរហូតដល់ឆ្នាំ ២០៤៥ នៅពេលដែលទីក្រុងកឹងធើរួមជាមួយនឹងទូទាំងប្រទេសឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី បញ្ជាក់ពីជំហរជាតិក្នុងតំបន់ និងពិភពលោក។
ជំនួសមុខឱ្យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ សមមិត្ត ដូថាញប៊ិញ លេខាបក្សទីក្រុងកឹងធើ បានថ្លែងអំណរគុណចំពោះកិច្ចចង្អុលការដ៏ជ្រាលជ្រៅ និងទូលំទូលាយរបស់ការិយាល័យនយោបាយ និងថ្នាក់ដឹកនាំបក្ស និងរដ្ឋ។ សមមិត្តបានអះអាងថា គណៈកម្មាធិការបក្សទីក្រុងកឹងធើនឹងទទួលយកកិច្ចចង្អុលការយ៉ាងយកចិត្តទុកដាក់ ទន្ទឹមនឹងនោះ នឹងឆាប់កសាងកម្មវិធីសកម្មភាពជាក់ស្តែងដើម្បីអនុវត្តក្រោយពីមហាសន្និបាត ជាមួយនឹងការប្តេជ្ញាចិត្តនាំទីក្រុងកឹងធើអភិវឌ្ឍឆាប់រហ័ស ចីរភាព និងទាន់សម័យ ក្លាយជាមជ្ឈមណ្ឌលថាមវន្តនៃតំបន់ និងជាប៉ូលអភិវឌ្ឍន៍ដ៏សំខាន់របស់ប្រទេស រួមជាមួយនឹងទូទាំងប្រទេសបោះជំហានឆ្ពោះទៅកាន់យុគសម័យឈានឡើងរបស់ប្រជាជាតិ៕
ថាញ់ល្វឹង-វ៉ាន់តឹន