ដោយការប៉ិនប្រសប់និងឧស្សាហ៍ពលកម្ម លោកឡឹមវ៉ាំងស៊ើង នៅភូមិព្រៃជាប់ A ឃុំឡាយហ្វា ទីក្រុងកឹងធើ បានកសាងជោគជ័យទម្រង់ដាំដំណាំឆ្លាស់គ្នា។ មិនត្រឹមតែធ្វើមានសម្រាប់គ្រួសារគាត់ផ្ទាល់ប៉ុណ្ណោះទេ គាត់នៅទាំងខ្នះខ្នែងចងសម្ព័ន្ធ ជួយមាមីងកសិកររាប់សិបគ្រួសារនៅភូមិភាគឈានឡើងពង្រីកសេដ្ឋកិច្ច។
មិនត្រឹមតែស្រឡាញ់ការបួសរៀនប៉ុណ្ណោះទេ ព្រះតេជព្រះគុណ គឹមថាញ់ហៀង ថែមទាំងសកម្មចូលរួមកសាងវត្តអារាម អភិរក្សអត្តសញ្ញាណវប្បធម៌និងយកព្រះទ័យទុកដាក់ចំពោះការអប់រំភាសាខ្មែរដល់យុវជនជំនាន់ក្រោយ។ សកម្មភាពជាក់ស្តែងរបស់ព្រះអង្គ បានរួមចំណែកដល់ការផ្សព្វផ្សាយតម្លៃដ៏ល្អក្នុងជនរួមជាតិខ្មែរ។
ផ្តើមពីការដោះស្រាយបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ រហូតដល់ទម្លាប់ទូទាត់ប្រាក់ដោយមិនប្រើប្រាក់ការងារផ្លាស់ប្តូរឌីជីថលនៅឃុំឡុងភូ ទីក្រុងកឹងធើ បាននាំមកនូវភាពងាយស្រួលយ៉ាងជាក់ស្តែង រួមចំណែកធ្វើឱ្យបច្ចេកវិទ្យាឌីជីថលកាន់តែខិតជិតនឹងជីវភាពប្រជាជន។
ជាមួយនឹងបញ្ហាប្រឈមជាច្រើនពីការប្រែប្រួលអាកាសធាតុ សត្វល្អិតបំផ្លាញ និងតម្រូវការកាន់តែខ្ពស់របស់ទីផ្សារអំពីគុណភាព ការផ្លាស់ប្តូរផ្នត់គំនិតបែរមកអនុវត្តវិទ្យាសាស្រ្ត - បច្ចេកទេសចូលក្នុងផលិត បានក្លាយជាកត្តាដ៏សំខាន់ជួយឱ្យកសិករនៅទីក្រុងកឹងធើ លើកកម្ពស់តម្លៃកសិផល។
ក្រោយការរួមបញ្ចូលនិងស្ថិរភាពប្រព័ន្ធចាត់តាំង ឃុំទ្រីតូង ខេត្តអាងយ៉ាង កំពុងបោះជំហានអភិវឌ្ឍន៍លើវិស័យជាច្រើន។ សេដ្ឋកិច្ចកំណើនវិជ្ជមាន ហេដ្ឋារចនាសម្ព័ន្ធវិនិយោគព្រមៗគ្នា ធ្វើឱ្យទិដ្ឋភាពជនបទមានភាពរីកចម្រើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
“ចំណេះដឹងនិងរបៀបចារសាស្ត្រាស្លឹករឹតរបស់ជនរួមជាតិខ្មែរ” បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ នៅឆ្នាំ២០១៧។ ក្នុងដំណាក់ការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌនោះ គឺមានរួមចំណែកយ៉ាងច្រើនរបស់ព្រះឧបជ្ឈាយ៍ចៅទី សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធរនៃសមាគមពុទ្ធសាសនាវៀតណាម ព្រះចៅអធិការវត្តស្វាយសទំនើប (ឃុំទ្រីតូង ខេត្តអាងយ៉ាង) ព្រះអង្គបានអភិរក្សនិងបង្រៀនរបៀបចារសាស្ត្រាស្លឹករឹតជាច្រើនឆ្នាំ។
និយាយអំពីព្រះតេជព្រះគុណឌិញហ្វាងសឺ ព្រះចៅអធិការវត្តពាមបួនថ្មី សង្កាត់ភូឡើយ ទីក្រុងកឹងធើ តែងបានមាមីងពុទ្ធបរិស័ទគោរពនិងរាប់អាន។ ព្រះអង្គយកអស់ពីកម្លាំងកាយចិត្តកសាងវត្តពាមបួនថ្មី ក្លាយទីអារាមមួយយ៉ាងប្រណីតពីមួយថ្ងៃទៅមួយថ្ងៃ បង្កបានបរិយាកាសសកម្មភាពសាសនាសម្រាប់ធ្វើបុណ្យសុន្ទរ៍ទានដល់ពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត។
ផ្ដើមពីចំណង់ចំណូលចិត្តកីឡាតាំងពីតូច បងស្រីថាច់ធីគួរ ឃុំតាមង៉ាយ ខេត្តវិញឡុង បានខិតខំឈានឡើងក្លាយជាគ្រូបង្វឹកកីឡាអត្តពលកម្ម។ ដោយមានស្មារតីទទួលខុសត្រូវនិងអស់ពីចិត្តពីថ្លើម បងស្រីបានរួមចំណែកក្នុងការបណ្តុះបណ្តាលកីឡាករវ័យក្មេង ជំរុញចលនាកីឡាភូមិភាគអភិវឌ្ឍប្រកបដោយចីរភាព។
ជាច្រើនឆ្នាំមកនេះ ឃុំថាញ់ថើយអាង (ទីក្រុងកឹងធើ) មានការផ្លាស់ប្តូរជាវិជ្ជមាន។ អាស្រ័យដោយពង្រីកឧត្តមភាពកសិកម្ម វិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអនុវត្តកម្មវិធីសុខុមាលភាពសង្គមមានប្រសិទ្ធភាព ជីវភាពប្រជាជនជាជំហានៗបានប្រសើរឡើង ទិដ្ឋភាពជនបទកាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយមានស្មារតីចង់រៀនសូត្រ ព្រមជាមួយនឹងការឧបត្ថម្ភរបស់រដ្ឋអំណាចគ្រប់ថ្នាក់ ជាច្រើនឆ្នាំកន្លង កសិករខ្មែរជាច្រើននៅទីក្រុងកឹងធើ បានមោះមុតអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិត ផ្តើមពីនោះ មានទម្រង់ជាច្រើនបានផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ច ជួយបង្កើនប្រាក់ចំណូល កែលម្អជីវភាពគ្រួសារ។
ជាច្រើនឆ្នាំកន្លង អ្នកមានប្រិយភាពនៅតំបន់ជនជាតិភាគតិចជាគំរូលេចធ្លោក្នុងការផ្សព្វផ្សាយចលនាប្រជាជនគោរពអនុវត្តតាមគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។
មិនត្រឹមតែផ្សារភ្ជាប់ជាមួយដំណាំស្រូវប៉ុណ្ណោះទេ កសិករខ្មែរជាច្រើននៅទីក្រុងកឹងធើ បានមោះមុតបង្វែរការផលិត បង្កើតបានជាទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព រួមចំណែកលើកស្ទួយប្រាក់ចំណូល លំនឹងជីវភាព។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ជាមួយតួនាទីជាអ្នកមានប្រិយភាព លោកស៊ើងសារី នៅឃុំវិញភឿក ខេត្តកាម៉ាវ បានពង្រីកនូវតួនាទីជាមជ្ឈមណ្ឌលនៃសាមគ្គីភាពរបស់ភូមិស្រុក ហើយក្លាយជាគំរូលេចធ្លោក្នុងការចូលរួមកសាងជនបទថ្មី។
ក្នុងបរិការណ៍ផ្លាស់ប្ដូរឌីជីថលដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាដូចសព្វថ្ងៃនេះ យុវជនបានដាក់ក្តីសង្ឃឹមនឹងក្លាយជាកម្លាំងឈានមុខ និងជាស្នូលក្នុងការនាំយកបច្ចេកវិទ្យាឌីជីថល ឱ្យកាន់តែកៀកជិតប្រជាជន។
ពូស៊ើងជួន កើតនៅឆ្នាំ ១៩៥៥ នៅភូមិស្ពឺធំ ឃុំសុងឡុក ខេត្តវិញឡុង។ អ្នកដែលបានបរិច្ចាគដីចំនួន ៤០០ ម៉ែត្រការ៉េសម្រាប់កសាងផ្លូវដាន រួមចំណែកជាមួយរដ្ឋអំណាចភូមិភាគកសាងជនបទថ្មី។
នៅមិនដល់មួយសប្តាហ៍ទៀតទេ ថ្ងៃទី ១៥ ខែមីនា អ្នកបោះឆ្នោតទូទាំងប្រទេសនឹងចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦ - ២០៣១។ នៅតាមភូមិស្រុកតំបន់ដែលមានជនរួមជាតិខ្មែរនៅទីក្រុងកឹងធើ បរិយាកាសនៃការត្រៀមលក្ខណៈកំពុងប្រព្រឹត្តទៅយ៉ាងមមាញឹក ដោយបង្ហាញពីការត្រៀមលក្ខណៈសម្រាប់ថ្ងៃបុណ្យដ៏ធំរបស់ប្រជាជនទូទាំងប្រទេស។
មិនរារែកបង្វែររចនាសម្ព័ន្ធពូជដំណាំ អនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនក្នុងការបង្កបង្កើនផល ជួយឱ្យកសិករដាំដំណាំជាច្រើននៅកាម៉ាវ បង្កើតបានផលិតផលមានគុណភាព ឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់។ ផ្តើមពីនោះ រកបានប្រាក់ចំណូលគ្រាន់បើនិងកែលម្អជីវភាពកាន់តែប្រសើរ។
ដោយឆន្ទៈនិងចរិតឧស្សាហ៍ ប្រឹងប្រែងស៊ូលំបាកក្នុងការពលកម្មផលិត បងស្រីគឹមធីសូវឿន នៅភូមិភុងហៀប ឃុំអាងនិញ ទីក្រុងកឹងធើ ជាសន្សឹមៗឈានឡើងចាកភាពក្រីក្រ លំនឹងជីវភាព។
តាមរយៈការវាយតម្លៃថាជាកម្មាភិបាលគំរូ និងជិតដិតជាមួយប្រជាជន លោក ង្វៀងវ៉ាំងភឿង លេខាសាខាបក្ស និងជាប្រធានភូមិភឿងប៊ិញ ឃុំភឿងប៊ិញ ទីក្រុងកឹងធើ នាពេលកន្លងមក តែងតែពង្រីកស្មារតីសាមគ្គីភាព ខ្នះខ្នែងក្នុងការចលនាប្រជាជនអនុវត្តល្អរាល់ចលនាប្រឡងប្រណាំង នៅភូមិភាគ។
ពង្រីកតួនាទីជាបក្ខជនមូលដ្ឋាន បងស្រីថាច់ធីសាថា ប្រធានសមាគមនារីនៅភូមិសំរោង សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង តែងអស់ពីចិត្តនឹងការងារសមាគម សកម្មឧបត្ថម្ភដល់សមាជិកអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកកសាងមហាសាមគ្គីរឹងមាំនៅក្នុងសហគមន៍។