មកកាន់ឃុំតឹបង៉ាយ ស្រុកទីវកឹង ខេត្តត្រាវិញ និយាយដល់លោកត្រឿងសៀ ប្រជាជននៅទីនេះអ្នកណាក៏ស្គាល់និងគោរពរាប់អានគាត់ដែរ។
បងស្រី ថាច់ធីហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំវិញត្រាច់ដុង ក្រុងបាកលីវ ខេត្តបាកលីវ ជាកម្មាភិបាលនារី ម្នាក់ពូកែក្នុងការងារសម្រុះសម្រួល បានជនរួមជាតិខ្មែរស្រឡាញ់រាប់អាន ថ្នាក់ដឹកនាំឃុំជឿទុកចិត្ត។
រយៈពេលកន្លង ក្រុងកឹងធើ អនុវត្តបានល្អនូវការងារគិតគូរដល់ជនជាតិភាគតិច។ ផ្ដើមពីនោះ ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិភាគតិចនៅលើភូមិសាស្រ្តមានភាពផ្លាស់ថ្មី សេដ្ឋកិច្ចរីកចម្រើន ដូច្នេះ ទើបជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិចត្រូវបានលើកកម្ពស់។
ក្រុមប្រឹក្សាវាយតម្លៃពិនិត្យទទួលថ្នាក់ក្រុង (មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្រុងកឹងធើ) បានឯកភាពពិនិត្យទទួលគម្រោង “កសាងទម្រង់អនុវត្តបច្ចេកវិទ្យាគុណកម្មពូជផ្សិតជាលក្ខណៈវត្ថុរាវ និងផលិតផ្សិតជាអាហារ - ផ្សិតជាឱសថនៅក្រុងកឹងធើ”
ជាបណ្ឌិតនារីខ្មែរដំបូងរបស់ខេត្តត្រាវិញ លោកស្រីង៉ោសុភា មិនត្រឹមតែខិតខំប្រឹងប្រែងជម្នះការលំបាកក្នុងការសិក្សាប៉ុណ្ណោះទេ ថែមទាំងយកអស់ពីកម្លាំងកាយចិត្តក្នុងការអភិវឌ្ឍធនធានមនុស្ស និងអភិរក្សវប្បធម៌ខ្មែរណាមបូទៀតផង។
រយៈពេលជាង ២០ ឆ្នាំផ្សារភ្ជាប់នឹងផ្នែកអប់រំ អ្នកគ្រូហ្វិញធីថាញត្រា គ្រូបង្រៀនវិញ្ញាសាអក្សរសាស្រ្តខ្មែរថ្នាក់ទី១ ថ្នាក់ទី៣ និងថ្នាក់ទី៥។
ភឿកឡុង គឺជាស្រុកដំបូងគេក្នុងខេត្តបាកលីវ មានកិត្កិយសបាននាយករដ្ឋមន្ត្រី ទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់។
អនុវត្តសេចក្តីសម្រេចលេខ ១៨០៤/QĐ-TTg ចុះថ្ងៃទី ១៣/១១/២០២០ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការផ្តល់សច្ចាប័នកម្មវិធីឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព សហករណ៍ ដំណាក់កាល ២០២១-២០២៥
នោះគឺអ្នកកាសែតថាច់ផាត់ (នាមនិពន្ធ ភក្តី) អតីតអគ្គនិពន្ធនាយករង ទទួលបន្ទុកកាសែតកឹងធើភាសាខ្មែរ។ អស់រយៈពេលជាង ៣០ ឆ្នាំផ្សារភ្ជាប់ជាមួយនឹងរបរអ្នកកាសែតថាច់ភក្តី ជានិច្ចកាលនៅតែជក់ចិត្តនិងជាទ្រោលបំភ្លឺសម្រាប់អាជីពសារព័ត៌មាន។
រយៈពេលជាង ២២ ឆ្នាំ បម្រើការនៅស្ថានីយវិទ្យុទូរទស្សន៍ខេត្តបាកលីវ (បច្ចុបុ្បន្ន កាសែតនិងស្ថានីយវិទ្យុទូរទស្សន៍បាកលីវ) អ្នកកាសែតថាច់ឌើណី តែងអនុវត្តល្អភារកិច្ចនិងទទួលបានពានរង្វាន់កាសែតប្រចាំតំបន់និងទូទាំងប្រទេសជាច្រើន។
ឌិញហ្វា ជាឃុំមួយក្នុងចំណោមឃុំទាំង ២ ដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។ ក្នុងដំណាក់ការកសាងជនបទថ្មី ប្រជាជននៅទីនេះតែងគាំទ្រយ៉ាងពេញទំហឹង។
កម្មវិធី “ឃុំមួយផលិតផលមួយ” (OCOP) នៅខេត្តបាកលីវ ទទួលបានលទ្ធផលលេចធ្លោជាច្រើនក្នុងការអភិវឌ្ឍនិងអះអាងពីពាណិជ្ជសញ្ញានៃផលិតផលនៅភូមិភាគ រួមចំណែកជំរុញសេដ្ឋកិច្ចជនបទនិងលើកកម្ពស់តម្លៃផលិតផលពិសេសរបស់ខេត្ត។