អស់រយៈពេលជាច្រើនឆ្នាំមកនេះ ជាមួយតួនាទីជាអ្នកមានប្រិយភាព លោកស៊ើងសារី នៅឃុំវិញភឿក ខេត្តកាម៉ាវ បានពង្រីកនូវតួនាទីជាមជ្ឈមណ្ឌលនៃសាមគ្គីភាពរបស់ភូមិស្រុក ហើយក្លាយជាគំរូលេចធ្លោក្នុងការចូលរួមកសាងជនបទថ្មី។

លោកស៊ើងសារី ។
នៅពេលសាកសួរអំពីលោកសារី លោកត្រឹងថាញម៉ាញ់ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំវិញភឿក បានឱ្យដឹង៖ លោកសារី មិនត្រឹមតែជាអ្នកមានប្រិយភាពគំរូប៉ុណ្ណោះទេ ថែមទាំងជាអ្នកជួយឧបត្ថម្ភមាមីងក្នុងភូមិស្រុកដោយអស់ពីចិត្តទៀតផង។ រៀងរាល់ឆ្នាំ គាត់បានចូលរួមជាទឹកប្រាក់រាប់រយលានដុង សម្រាប់សកម្មភាពសុខុមាលភាពសង្គម និងកសាងភូមិប៊ិញតោក B ឱ្យសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់និងជនបទថ្មីគំរូ។ ពិសេស លោកសារី ក៏បានចែកជូនអង្ករប្រមាន ៣,៥ តោន ក្នុងមួយឆ្នាំ ដើម្បីជួយគ្រួសារក្រីក្រ និងមនុស្សចាស់គ្មានទីពឹងនៅក្នុងភូមិស្រុក។
ដោយទឹកចិត្តសប្បុរស លោកសារី តែងបង្កបានការជឿទុកចិត្តរបស់ប្រជាជននៅក្នុងភូមិស្រុក។ ផ្ដើមពីនោះ លោកបានខិតខំចលនាប្រជាជនព្រួតដៃអនុវត្តលក្ខឋានជនបទថ្មីកម្រិតខ្ពស់ និងជនបទថ្មីគំរូ នៅភូមិប៊ិញតោក B។ ជាក់ស្តែង លោកបានជំរុញឱ្យមាមីងជនរួមជាតិខ្មែរចូលរួមយ៉ាងសកម្មក្នុងការជួសជុលផ្លូវ កាប់ឆ្ការគុម្ពោតព្រៃ ព្រមទាំងដាំផ្កាលម្អ រួមចំណែកកសាងផ្លូវបៃតង- ជ្រះ - ស្អាត។
លោក ត្រឹងថាញម៉ាញ់ បញ្ជាក់៖ “សកម្មភាព និងការងាររបស់លោកសារី សុទ្ធតែនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រជាជន និងរួមចំណែកកសាងភូមិស្រុកឱ្យមានភាពរីកចម្រើន ស្រស់ស្អាត។ មិនត្រឹមតែប៉ុណ្ណោះ លោកសារី ក៏បានចលនាមាមីងជនរួមជាតិខ្មែរមានភាពក្លាហានក្នុងការប្រយុទ្ធប្រឆាំង និងរាយការណ៍អំពីបទល្មើស ព្រមទាំងប្តេជ្ញាលុបបំបាត់ទម្លាប់អាក្រក់ៗ អបិយជំនឿ និងអំពើអាក្រក់ក្នុងសង្គម។ ដោយការរួមចំណែករបស់លោកសារី ភូមិប៊ិញតោក B បានរក្សាខ្ជាប់កិត្តិនាម ជាភូមិមានសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមជាច្រើនឆ្នាំបន្តបន្ទាប់”។
មិនត្រឹមតែប៉ុណ្ណោះទេ ដោយមានតួនាទីជាគ្រូពេទ្យឱសថបុរាណ លោកសារី បានរៀបចំការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃសម្រាប់មាមីងជនរួមជាតិខ្មែរក្រីក្រ និងមនុស្សចាស់គ្មានទីពឹង ដោយគិតជាតម្លៃសរុបជាង ១១០ លានដុង។ លោកសារី រៀបរាប់៖ “អស់រយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំតែងយកអស់ពីកម្លាំងកាយចិត្តដើម្បីបម្រើភូមិស្រុក និងជួយគាំទ្រមាមីងជនរួមជាតិខ្មែរ ឆ្លងកាត់ការលំបាក។ ឥឡូវនេះ ពេលឃើញមាមីង ជនរួមជាតិខ្មែរមានសុខភាពល្អ ជីវភាពកាន់តែល្អប្រសើរ ហើយភូមិស្រុកកាន់តែរីកចម្រើន ស្រស់ស្អាត ខ្ញុំកាន់តែមានកម្លាំងចិត្តបន្តរួមចំណែកធ្វើអំពើល្អៗបន្ថែមទៀត”។
គំរូអ្នកមានប្រិយភាព សកម្មចូលរួមក្នុងការកសាងជនបទថ្មី អស់រយៈពេលជាច្រើនឆ្នាំមកនេះ ជាមួយតួនាទីជាអ្នកមានប្រិយភាព លោកស៊ើងសារី នៅឃុំវិញភឿក ខេត្តកាម៉ាវ បានពង្រីក នូវតួនាទីជាមជ្ឈមណ្ឌលនៃសាមគ្គីភាពរបស់ភូមិស្រុក ហើយក្លាយជាគំរូលេចធ្លោក្នុងការចូលរួមកសាងជនបទថ្មី។
នៅពេលសាកសួរអំពីលោកសារី លោកត្រឹងថាញម៉ាញ់ អនុប្រធានគណៈកម្មាធិការររណសិរ្សមាតុភូមិវៀតណាមឃុំវិញភឿក បានឱ្យដឹង៖ លោកសារី មិនត្រឹមតែជាអ្នកមានប្រិយភាពគំរូប៉ុណ្ណោះទេ ថែមទាំងជាអ្នកជួយឧបត្ថម្ភមាមីងក្នុងភូមិស្រុក ដោយអស់ពីចិត្តទៀតផង។ រៀងរាល់ឆ្នាំ គាត់បានចូលរួម ជាទឹកប្រាក់រាប់រយលានដុង សម្រាប់សកម្មភាពសុខុមាលភាពសង្គម និងកសាងភូមិប៊ិញតោក B ឱ្យសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ និងជនបទថ្មីគំរូ។ ពិសេស លោកសារី ក៏បានចែកជូនអង្ករប្រមាណ ៣,៥ តោនក្នុងមួយឆ្នាំ ដើម្បីជួយគ្រួសារក្រីក្រ និងមនុស្សចាស់គ្មានទីពឹងនៅក្នុងភូមិស្រុក។
ដោយទឹកចិត្តសប្បុរស លោកសារី តែងបង្កបានការជឿទុកចិត្តរបស់ប្រជាជននៅក្នុងភូមិស្រុក។ ផ្ដើមពីនោះ លោកបានខិតខំចលនាប្រជាជនព្រួតដៃអនុវត្តលក្ខឋានជនបទថ្មីកម្រិតខ្ពស់ និងជនបទថ្មីគំរូ នៅភូមិប៊ិញតោក B។ ជាក់ស្តែង លោកបានជំរុញឱ្យមាមីងជនរួមជាតិខ្មែរចូលរួមយ៉ាងសកម្ម ក្នុងការជួសជុលផ្លូវ កាប់ឆ្ការគុម្ពោតព្រៃ ព្រមទាំងដាំផ្កាលម្អ រួមចំណែកកសាងផ្លូវឱ្យបៃតង - ជ្រះ - ស្អាត ។
លោក ត្រឹងថាញម៉ាញ់ បញ្ជាក់៖ “សកម្មភាព និងការងាររបស់លោកសារី សុទ្ធតែនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រជាជន និងរួមចំណែកកសាងភូមិស្រុកឱ្យមានភាពរីកចម្រើន ស្រស់ស្អាត។ មិនត្រឹមតែប៉ុណ្ណោះ លោកសារី ក៏បានចលនាមាមីងជនរួមជាតិខ្មែរមានភាពក្លាហានក្នុងការប្រយុទ្ធប្រឆាំង និងរាយការណ៍អំពីបទល្មើស ព្រមទាំងប្តេជ្ញាលុបបំបាត់ប្រពៃណីអាក្រក់ៗ អបិយជំនឿ និងអំពើអាក្រក់ក្នុងសង្គម។ ដោយការរួមចំណែករបស់លោកសារី ភូមិប៊ិញតោក B បានរក្សាខ្ជាប់កិត្តិនាមជាភូមិមានសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមច្រើនឆ្នាំជាប់ៗគ្នា”។
មិនត្រឹមតែប៉ុណ្ណោះទេ ដោយមានតួនាទីជាគ្រូពេទ្យឱសថបុរាណ លោកសារី បានរៀបចំការ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ សម្រាប់មាមីងជនរួមជាតិខ្មែរក្រីក្រ និងមនុស្សចាស់គ្មានទីពឹង ដោយមានតម្លៃសរុបជាង ១១០ លានដុង។ លោកសារី រៀបរាប់៖ “អស់រយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំតែងយកអស់ពីកម្លាំងកាយចិត្តដើម្បីបម្រើភូមិស្រុក និងជួយគាំទ្រមាមីងជនរួមជាតិខ្មែរ ឆ្លងកាត់ការលំបាក។ ឥឡូវនេះ ពេលឃើញមាមីងជនរួមជាតិខ្មែរមានសុខភាពល្អ ជីវភាពកាន់តែល្អប្រសើរ ហើយភូមិស្រុកកាន់តែរីកចម្រើន ស្រស់ស្អាត ខ្ញុំកាន់តែមានកម្លាំងចិត្តបន្តរួមចំណែកធ្វើអំពើល្អៗបន្ថែមទៀត”។
ដោយមានតួនាទីជាអ្នកមានប្រិយភាព លោកសារី បានផ្សព្វផ្សាយចលនាមាមីងជនរួមជាតិខ្មែរ អនុវត្តបានល្អនូវគោលនយោបាយ និងគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ មានការប្រុងប្រយ័ត្ន និងតស៊ូប្រឆាំងយ៉ាងម៉ឺងម៉ាត់រាល់ការអត្ថាធិប្បាយមូលបង្កាច់របស់អានុភាពអមិត្តពីខាងក្រៅ។ ដោយសារការរួមចំណែក មិនចេះនឿយហត់ នៅឆ្នាំ ២០២៣ លោកសារី មានកិត្តិយសបានខេត្តកាម៉ាវ ជ្រើសរើសចូលរួមក្នុងកម្មវិធីស្ងើចសរសើរនិងលើកតម្កើងគំរូឆ្នើម ដែលជាអ្នកមានប្រិយភាពក្នុងជនជាតិភាគតិចទូទាំងប្រទេស៕
យ៉ីអាញ់-ពេជ្រសឿន