មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/03/2026 - 06:42

អ្នក​បណ្តុះ​កីឡា​អត្ត​ពល​កម្ម​វ័យ​ក្មេង​ដោយ​ស្ងៀម​ស្ងាត់ 

ផ្ដើម​ពី​ចំ​ណង់​ចំ​ណូល​ចិត្ត​កី​ឡា​តាំង​ពី​តូច បង​ស្រី​ថាច់​ធី​គួរ ឃុំ​តាម​ង៉ាយ ខេត្ត​វិញ​ឡុង បាន​ខិត​ខំ​ឈាន​ឡើង​ក្លាយ​ជា​គ្រូ​បង្វឹក​កី​ឡា​អត្ត​ពល​កម្ម។ ដោយ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​និង​អស់​ពី​ចិត្ត​ពី​ថ្លើម បង​ស្រី​បាន​រួម​ចំ​ណែក​ក្នុង​ការ​បណ្តុះ​បណ្តាល​កី​ឡា​ករ​វ័យ​ក្មេង ជំ​រុញ​ចលនា​កីឡា​ភូមិ​ភាគ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព។

គ្រូ​បង្វឹក​ថាច់​ធី​គួរ (ខាង​ឆ្វេង​)។

កើត​ឆ្នាំ ១៩៩៣ ក្នុង​គ្រួ​សារ​ខ្មែរ​នៅ​ឃុំ​តាម​ង៉ាយ បង​ស្រី​ថាច់​ធី​គួរ បាន​គ្រួ​សារ​តម្រង់​ទិស​សំ​ខាន់​គឺ​ផ្ដោត​លើ​ការ​សិក្សា​រៀន​សូត្រ ព្រោះ​បង​ប្អូន​សុទ្ធ​តែ​ជា​បុគ្គ​លិក​រដ្ឋ​និង​គ្រូ​បង្រៀន។ ប៉ុន្តែ ដោយ​ការ​ស្រ​ឡាញ់​កី​ឡា ពិ​សេស​គឺ​វិញ្ញា​សា​កី​ឡា អត្ត​ពល​កម្ម បាន​ដក់​ជាប់​ក្នុង​អា​ម្មណ៍​បងស្រី​តាំងពី​កុមារ​ភាព។ ដោយ​មាន​ទេព​កោ​សល្យ​លេច​ធ្លោ ឆ្នាំ ២០១២ បង​ស្រី​បាន​ប្រ​ឡង​ជាប់​មហា​វិទ្យា​ល័យ កី​ឡា​អប់រំ​កាយ​នៅ​ទី​ក្រុង​ហូ​ជី​មិញ។ ក្រោយ​ពី​សិក្សា​និង​ហ្វឹក​ហាត់​អស់​រយៈ​ពេល ៤ ឆ្នាំ បង​ស្រី​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ ២០១៦; មក​ដល់​ឆ្នាំ ២០១៧ បង​ស្រី​បាន​ចាត់​មក​បំ​ពេញ​ការ​ងារ​នៅ​សា​លា​ជំ​នាញ​ទេព​កោ​សល្យ​កី​ឡា​អប់រំ​កាយ​ខេត្ត​ត្រា​វិញ (ចាស់)។

បន្ទាប់​ពី​បញ្ចប់​អា​ជីព​ប្រ​កួត​ប្រ​ជែង បង​ស្រី​សម្រេច​ចិត្ត​បន្ត​ចូល​រួម​ក្នុង​វិស័យ​កី​ឡា​ក្នុង​នាម​ជា​គ្រូ​បង្វឹក។ ដោយ​ផ្អែក​លើ​បទ​ពិ​សោធន៍​ជាក់​ស្តែង​របស់​កី​ឡា​ករ បង​ស្រី​យល់​ពី​ការ​លំ​បាក​និង​សម្ពាធ ដែល​កី​ឡា​ករ​វ័យ​ក្មេង​តែង​ជួប​ប្រ​ទះ​ក្នុង​ពេល​ហ្វឹក​ហាត់។ បច្ចុ​ប្បន្ន បង​ស្រី​បាន​គ្រប់​គ្រង​និង​ហ្វឹក​ហាត់​កី​ឡា​ករ​វ័យ​ក្មេង​ចំ​នួន ៦២ នាក់​ដោយ​ផ្ទាល់។ គម្រោង​ហ្វឹក​ហាត់​នី​មួយៗ​បាន​រៀប​ចាត់​តាំង​ឡើង សម​ស្រប​តាម​កាយ​សុខ​ភាព​និង​ជំ​នាញ​របស់​ប្អូនៗ ជួយ​ឱ្យ​ប្អូនៗ​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​កាយ​សម្ប​ទា និង​បច្ចេក​ទេស។

មិន​ត្រឹម​តែ​ផ្តោត​លើ​ស្នា​ដៃ​ប្រ​កួត​ប្រ​ជែង​ប៉ុណ្ណោះ​ទេ បង​ស្រី​ថាច់​ធី​គួរ ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ដល់​ការ​អប់រំ​សិស្ស​ឱ្យ​មាន​ស្មារតី​វិន័យ និង​ស្មារតី​ឆ្លង​កាត់​លំ​បាក។ តាម​បង​ស្រី អត្ត​ពល​កម្ម​មិន​ត្រឹម​តែ​រត់​លើ​ទី​លាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ដំ​ណើរ​ការ​ហ្វឹក​ហាត់​ឆន្ទៈ​និង​ក្លា​ហាន។ ដូច្នេះ ក្រៅ​ពី​ម៉ោង​ហ្វឹក​ហាត់ បង​ស្រី​សហ​ការ​ជា​មួយ​គ្រួ​សារ​និង​សា​លា​រៀនដើម្បី​ជួយ​សិស្ស​ឱ្យ​មាន​តុល្យ​ភាព​រវាង​ការ​សិក្សា​វប្ប​ធម៌ ​និង​ហ្វឹក​ហាត់​កី​ឡា។

គឹម​ធី​ហ្វៀង កី​ឡា​កា​រិនី​ក្រុម​ជម្រើស​ជាតិ ឱ្យ​ដឹង៖ “អា​ស្រ័យ​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​របស់​អ្នក​គ្រូ​គួរ មាន​កី​ឡា​ករ​វ័យ​ក្មេង​ជា​ច្រើន​សម្រេច​បាន​លទ្ធ​ផល​ខ្ពស់​និង​បាន​ជ្រើស​រើស​ចូល​ក្រុម​ជម្រើស​ជាតិ។ ថ្មីៗ​នេះ ខ្ញុំ​បាន​ចូល​រួម​ស៊ី​ហ្គេម ៣៣ នៅ​ប្រ​ទេស​ថៃ ហើយ​បាន​ឈ្នះ​មេ​ដាយ​សំ​រិទ្ធ ក្នុង​នោះ​ក៏​មាន​ការ​ចូល​រួម​ណែ​នាំ​និង​ហ្វឹក​ហាត់​របស់​អ្នក​គ្រូ​ផង​ដែរ។ ខ្ញុំ​ពិត​ជា​ដឹង​គុណ​ចំ​ពោះ​ការ​លើក​ទឹក​ចិត្ត​និង​ណែ​នាំ​របស់​អ្នក​គ្រូ​ណាស់”។

ចំ​ពោះ​បង​ស្រី​ថាច់​ធី​គួរ មោ​ទនៈ​បំ​ផុត​មិន​ត្រឹម​តែ​ជា​មេ​ដាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​រីក​ចម្រើន​របស់​សិស្ស​បន្ទាប់​ពី​ហ្វឹក​ហាត់​ម្ដងៗ។ ការ​ត​ស៊ូ​ទទួល​ខុស​ត្រូវ​និង​លះ​បង់​របស់​គ្រូ​បង្វឹក​នារី​ខ្មែរ​រូប​នេះ កំ​ពុង​រួម​ចំ​ណែក​ដល់​ការ​អភិ​វឌ្ឍ​ចលនា កី​ឡា​អត្ត​ពល​កម្ម​នៅ​ភូមិ​ភាគ​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បង្ក​មូល​ដ្ឋាន​រឹង​មាំ​សម្រាប់​ជំ​នាន់​កី​ឡា​ករ​វ័យ​ក្មេង​ឱ្យ​មាន​ភាព​ជឿ​ជាក់​ឆ្ពោះ​ទៅ​អនា​គត៕

 ទី​ទុយ

ចែករំលែកអត្ថបទ