ជាច្រើនឆ្នាំមកនេះ ឃុំថាញ់ថើយអាង (ទីក្រុងកឹងធើ) មានការផ្លាស់ប្តូរជាវិជ្ជមាន។ អាស្រ័យដោយពង្រីកឧត្តមភាពកសិកម្ម វិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអនុវត្តកម្មវិធីសុខុមាលភាពសង្គមមានប្រសិទ្ធភាព ជីវភាពប្រជាជនជាជំហានៗបានប្រសើរឡើង ទិដ្ឋភាពជនបទកាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រជាជនរួមគ្នាសម្អាតសម្រាមនៅតាមផ្លូវជនបទថ្មី។
នៅឆ្នាំ ២០២៥ ផ្ទៃដីធ្វើស្រែសរុបនៅក្នុងឃុំសម្រេចជាង ១២.១០០ ហិកតា ទិន្នផលមធ្យមជិត ៦ តោនក្នុងមួយហិកតា។ គ្រួសារជាច្រើនបានផ្លាស់ប្តូរទម្រង់ផលិត ដោយរួមបញ្ចូលការធ្វើស្រែ ចិញ្ចឹមបង្គានិងត្រី ផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
លោកពូតាំងបូរ៉ា អ្នកមានប្រិយភាពនៅភូមិតាក់ប៊ឺម ចែករំលែក៖ “ដោយបានរដ្ឋអំណាចភូមិភាគជំនួយបច្ចេកទេសផលិត និងវិនិយោគប្រព័ន្ធធារាសាស្ត្រ មាមីងធ្វើស្រែ ចិញ្ចឹមបង្គាមានភាពងាយស្រួលជាង។ ប្រាក់ចំណូលរបស់គ្រួសារខ្ញុំមានស្ថិរភាពជាងមុន ហើយជីវភាពក៏ប្រសើរឡើង”។
រួមជាមួយនឹងការអភិវឌ្ឍផលិត ឃុំថាញ់ថើយអាង បានយកចិត្តទុកដាក់ជាពិសេសចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យសុក្រឹតប្រព័ន្ធគមនាគមន៍ជនបទបន្តិចម្តងៗ។ ផ្លូវតភ្ជាប់ភូមិជាច្រើនបានចាក់បេតុង និងស្ពានជនបទបានកសាងថ្មី ជួយដល់ការធ្វើដំណើរនិងការដឹកជញ្ជូនកសិផលរបស់ប្រជាជនកាន់តែងាយស្រួល។ ប្រព័ន្ធអគ្គិសនី និងទឹកស្អាតសម្រាប់ប្រើប្រាស់ក៏បានកែលម្អគួរឱ្យកត់សម្គាល់ រួមចំណែកលើកកម្ពស់គុណភាពការរស់នៅរបស់ប្រជាជនក្នុងភូមិភាគ។
ក្នុងអំឡុងពេលដំណើរការកសាងជនបទថ្មី ភូមិភាគបានផ្តោតលើការអនុវត្តល្អការងារសុខុមាលភាពសង្គម។ មានកម្មវិធីជាច្រើនឧបត្ថម្ភផ្ទះនៅដល់គ្រួសារក្រីក្រ និងគ្រួសារស្ថិតក្នុងស្ថានភាពលំបាកបានអនុវត្ត ជួយឱ្យគ្រួសារជាច្រើនឱ្យមានលំនៅឋានស្ថិរភាព ស្ងប់អារម្មណ៍ពលកម្មផលិត។ ទន្ទឹមនឹងនោះ អង្គការនិងសមាគមនានា ដូច៖ សម្ព័ន្ធយុវជន សមាគមនារីនិងសមាគមកសិករ តែងចាត់តាំងសកម្មភាពស្ម័គ្រចិត្ត ដូចជាការជួសជុលស្ពាន និងផ្លូវជនបទ អនាម័យបរិស្ថាននិងដាំដើមឈើ រួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទកាន់តែទូលំទូលាយ និងស្រស់ស្អាត។
អាស្រ័យការព្រួតដៃរបស់ទូទាំងប្រព័ន្ធនយោបាយនិងប្រជាជន អត្រាភាពក្រីក្ររបស់ឃុំ បច្ចុប្បន្ន នៅត្រឹមប្រមាណ ០,៤២% ប៉ុណ្ណោះ ថយចុះគួរឱ្យកត់សម្គាល់បើប្រៀបនឹងពីមុន។ ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោក ឡេទ្រុងទ្វឹង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនឃុំថាញ់ថើយអាង មានប្រសាសន៍៖ “សមិទ្ធផលទាំងនេះ គឺអាស្រ័យការយកចិត្តទុកដាក់ពីគ្រប់ថ្នាក់ និងគ្រប់ផ្នែក រួមជាមួយនឹងការគាំទ្ររបស់ប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងជនបទថ្មី។ នាពេលខាងមុខ ឃុំនឹងបន្តពង្រីកឧត្តមភាពវិស័យកសិកម្ម ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសក្នុងការផលិត ទន្ទឹមនឹងការបន្តវិនិយោគហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងឧបត្ថម្ភលំនៅឋានដល់គ្រួសារដែលមានជីវភាពលំបាក ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន”៕
វឌ្ឍា-មេងលី