តាមរយៈការវាយតម្លៃថាជាកម្មាភិបាលគំរូ និងជិតដិតជាមួយប្រជាជន លោក ង្វៀងវ៉ាំងភឿង លេខាសាខាបក្ស និងជាប្រធានភូមិភឿងប៊ិញ ឃុំភឿងប៊ិញ ទីក្រុងកឹងធើ នាពេលកន្លងមក តែងតែពង្រីកស្មារតីសាមគ្គីភាព ខ្នះខ្នែងក្នុងការចលនាប្រជាជនអនុវត្តល្អរាល់ចលនាប្រឡងប្រណាំង នៅភូមិភាគ។

ទម្រង់ចិញ្ចឹមទាកាប៉ារបស់បងស្រី ធីយ៉ុប។
ក្នុងរយៈពេល ១៤ ឆ្នាំក្នុងតួនាទីជាលេខាសាខាបក្ស និងជាប្រធានភូមិ លោកង្វៀងវ៉ាំងភឿង តែងទទួលបានការស្រឡាញ់រាប់អានពីមាមីង អាស្រ័យភាពសកម្មនិងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការងារ។ ជ្រាបច្បាស់នូវដំបូន្មានអ៊ំ៖ “ប្រជាចលនាប៉ិនប្រសប់ គឺការងារអ្វីក៏សម្រេចជោគជ័យ” លោកមិនត្រឹមតែបំពេញល្អការងារ ចលនាប្រជាជនឱ្យអនុវត្តតាមគោលការណ៍ គោលមាគ៌ារបស់បក្ស និងច្បាប់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងប៉ិនប្រសប់ក្នុងការចលនានិងពង្រីកកម្លាំងមហាជន ដើម្បីអនុវត្តល្អរាល់សកម្មភាពចលនាដែលភូមិភាគបំផុសទៀតផង។ លោកភឿង ចែករំលែក៖ “ចង់ឱ្យប្រជាជនជឿទុកចិត្ត កម្មាភិបាលត្រូវធ្វើជាគំរូ និយាយត្រូវដើរទន្ទឹមនឹងធ្វើ។ សាខាបក្សត្រូវសាមគ្គីចំពោះប្រជាជនត្រូវបង្កឱ្យមានការឯកភាព រាល់កិច្ចការត្រូវតែពិភាក្សាជាចំហប្រជាធិបតេយ្យ និងដោះស្រាយឱ្យបានសមហេតុផល។ នៅពេលដែលប្រជាជនមិនទាន់យល់ស្រប យើងត្រូវខិតខំពន្យល់ឱ្យពួកគាត់ជ្រាបច្បាស់ ទើបការចលនាទទួលបានប្រសិទ្ធភាព”។
តាមរយៈភាពប៉ិនប្រសប់ក្នុងការចលនា ភាពជិតស្និទ្ធនិងចេះស្ដាប់មតិ គោលបំណងប្រជាជន ដើម្បីស្នើដោះស្រាយរាល់ការលំបាក ជំពាក់ជំពិនបានទាន់ពេល ផ្ដើមពីនោះ ពង្រីកបាននូវកម្លាំងមហាសាមគ្គីទូទាំងប្រជាជន រួមចំណែកអនុវត្តសម្រេចរាល់ភារកិច្ចនយោបាយ ពិសេសគឺក្នុងចលនាកសាងជនបទថ្មី។ យោងតាមនោះ ក្នុងឆ្នាំ ២០១៨ លោកបានចលនាប្រជាជនបរិច្ចាគដីចំនួន ៣២០ ម៉ែត្រការ៉េ ដើម្បីពង្រីកផ្លូវជនបទ និងដីចំនួន ១.០០០ ម៉ែត្រការ៉េទៀតសម្រាប់សាងសង់ស្ថានីយបូមទឹក។ លោកត្រឹងឌឹក-ថ ប្រជាជននៅភូមិភាគ រ៉ាយរ៉ាប់៖ “កាលពីមុន ផ្លូវថ្នល់មានសភាពទ្រុឌទ្រោម ការធ្វើដំណើរនិងដឹកជញ្ជូនទំនិញមានការលំបាក។ អាស្រ័យដោយមានលោកភឿង ចលនាប្រជាជនរួមគ្នាធ្វើ ឥឡូវនេះផ្លូវថ្នល់ត្រូវបានកសាងរឹងមាំ ស្អាតបាត ប្រជាជនត្រេកអរ រីករាយគ្រប់គ្នា”។ មិនតែប៉ុណ្ណោះ លោកភឿង នៅទាំងបានចលនាប្រជាជនរួមវិភាគទានទឹកប្រាក់ជាង ៥០០ លានដុង ដើម្បីសាងសង់ស្ពានជនបទថ្មីចំនួន ៤ កន្លែង រួមចំណែកកែលម្អហេដ្ឋារចនាសម្ព័ន្ធ បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងដោះដូរទំនិញរបស់ប្រជាជន។ ជារៀងរាល់ឆ្នាំ លោកតែងតែសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ចលនាអង្ករបានជាង ៤ តោន និងអំណោយជាង ៦០០ ចំណែក ដើម្បីឧបត្ថម្ភដល់គ្រួសារដែលមានស្ថានភាពលំបាក ជួយឱ្យពួកគាត់មានជីវភាពលំនឹង។
“ក្នុងតួនាទីជាលេខាសាខាបក្ស និងជាប្រធានភូមិ លោកភឿង តែងតែលើកកម្ពស់ស្មារតីទទួលខុសត្រូវ សម្រេចល្អនូវភារកិច្ចដែលប្រគល់ជូន។ ឆ្លុះបញ្ចាំងបានទាន់ពេលនូវរាល់មតិ គោលបំណងរបស់ប្រជាជន ជា“ស្ពានតភ្ជាប់” រវាងបក្ស រដ្ឋអំណាចនិងប្រជាជន ក្នុងការផ្សព្វផ្សាយអនុវត្តសំណង់ជាក់ស្តែង បានប្រជាជនឯកភាព គាំទ្រ រួមចំណែកអនុវត្តជោគជ័យនូវភារកិច្ចនយោបាយរបស់ភូមិភាគក្នុងពេលកន្លង” សមមិត្ត ហូហ្វាងឌីប លេខាគណៈកម្មាធិការបក្សឃុំភឿងប៊ិញ បានឱ្យដឹងដូច្នោះ ៕
ថាញវ៉ាង - ថាច់ធី