មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/03/2026 - 06:58

កសិ​ករ​ខ្មែរ​រវៀស​រវៃ​បង្វែរ​ផលិត ឈាន​ឡើង​លំ​នឹង​ជីវ​ភាព 

មិន​ត្រឹម​តែ​ផ្សារ​ភ្ជាប់​ជា​មួយ​ដំ​ណាំ​ស្រូវ​ប៉ុណ្ណោះ​ទេ កសិ​ករ​ខ្មែរ​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ បាន​មោះ​មុត​បង្វែរ​ការ​ផលិត បង្កើត​បាន​ជា​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​លើក​ស្ទួយ​ប្រាក់​ចំ​ណូល លំ​នឹង​ជីវ​ភាព។

សមា​គម​កសិ​ករ​ឃុំ​ញូ​យ៉ា មក​ទស្សនា​ទម្រង់​ដាំ​ដំ​ណាំ​របស់​គ្រួ​សារ​ពូ​ស៊ើង​សង្ហា​និង​អ្នក​មីង​យឿង​ធី​ឡេន។

នៅ​ភូមិ​ហ៊ឹង​ថើយ ឃុំ​ថាញ់​ថើយ​អាង ក្រៅ​ពី​ដី​ផលិត​ស្រូវ​ជាង ១ ហិក​តា ពូ​យ៉ុយ បាន​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ដី​ភ្លឺ​ប្រ​ឡាយ​ជាង ១ កុង​ដើម្បី​ដាំ​ខ្ជាយ។ បើ​តាម​ពូ​យ៉ុយ ខ្ជាយ​ជា​ប្រ​ភេទ​ដំ​ណាំ​ងាយ​ដាំ គ្មាន​សត្វ​ល្អិត​បំ​ផ្លាញ មិន​ទាម​ទារ​ចំ​ណាយ​កម្លាំង​ថែ​ទាំ​ច្រើន។ គ្រាន់​តែ​ចុះ​ពូជម្តង រយៈ​ពេល​ប្រ​មាណ ៦ ខែ​អាច​នឹង​ប្រ​មូល​ផល។ “ដំ​ណាំ​នេះ​មិន​បាច់​ថែ​ទាំ​ច្រើន​ទេ គ្រាន់​តែ​ដី​មាន​សំ​ណើម​គឺ​លូត​លាស់​ល្អ។ ប្រ​មូល​ផល​រួច​ស្រេច​គឺ​យើង​ជ្រោយ​ដី​ដាំ​ឡើង​វិញ បង្វិល​ជុំ​ជា​បន្ត​បន្ទាប់” ពូ​យ៉ុយ បាន​ចែក​រំលែក​ដូច្នេះ។

ក្នុង​មួយ​លើកៗ គ្រួ​សារ​ពូ​យ៉ុយ​ប្រ​មូល​ផល​ខ្ជាយ បាន​ពី​៣ - ៤ តោន។ ឈ្មួញ​ចុះ​មក​ទិញ​ដល់​ផ្ទះ ម្ល៉ោះ​ហើយ​ច្រក​ចេញ​លំ​នឹង។ លក់​ក្នុង​តម្លៃ​ប្រ​មាណ ១៨​.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម ដូច​ឆ្នាំ​កន្លង ក្រោយ​ពី​ទូ​ទាត់​ចំ​ណាយ គាត់​ចំ​ណេញ​បាន​ជិត ២០ លាន​ដុង​ក្នុង​មួយ​រដូវ។ អា​ស្រ័យ​រក្សា​ទម្រង់​ដាំ​នេះ​ជា​ច្រើន​ឆ្នាំ ថែម​ទាំង​បង្ក​បង្កើន​ផល​ស្រូវ​ផង គ្រួ​សារ​ពូ​យ៉ុយ​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម គួរ​កត់​សម្គាល់។

រីឯ​នៅ​ភូមិ​ព្រែក​អណ្តើក ឃុំ​ញូ​យ៉ា គ្រួ​សារ​ពូ​ស៊ើង​សង្ហា​និង​អ្នក​មីង​យឿង​ធី​ឡេន ដោយ​មាន​បទ​ពិ​សោធន៍​ច្រើន​ឆ្នាំ​ដាំ​ដំ​ណាំ​រួម​ផ្សំ ម្ល៉ោះ​ហើយ​គ្រួ​សារ​ពូ​មីង​ចេះ​អនុ​វត្ត​វិធី​ដាំ​ផ្លាស់​វេន​គ្នា​ដំ​ណាំ​ជា​ច្រើន​ប្រ​ភេទ​លើ​ផ្ទៃ​ដី​ប្រ​មាណ​៤​កុង។

ឆ្នាំ​នេះ គ្រួ​សារ​គាត់​ដាំ​ប្រ​ភេទ​ដំ​ណាំ​ដូច៖ ស្ពៃ​ក្តោប ត្រ​សក់ ត្រ​ឡាច ឃ្លោក ដាំ​សម​ស្រប​ទៅ​តាម​រដូវ​កាល​នី​មួយៗ ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ផល​ដី​ធ្លី​ផង ជា​មេ​គ្រួ​សារ​បន្ថយ​ហា​និភ័យ​ដោយ​សារ​ប្រែ​ប្រួល​នៃ​តម្លៃ​ផង។ អា​ស្រ័យ​វិធី​ធ្វើ​ប្រ​កប​ដោយ​ភាព​បត់​បែន​នេះ គួប​ផ្សំ​នឹង​អា​កាស​ធាតុ​អំ​ណោយ​ផល ចម្ការ​ដំ​ណាំ​លូត​លាស់​ល្អ ផ្តល់​ផល​ជុំ​ឆ្នាំ។

គួរ​កត់​សម្គាល់​ក្នុង​រដូវ​ចុង​ឆ្នាំ​កន្លង ដោយ​ឡែក​ត្រ​សក់​ដាំ​លើ​ផ្ទៃ​ដី ៣ កុង ផ្តល់​បរិ​មាណ​ផល​ជាង ២ តោន​ក្នុង​មួយ​កុង។ ក្នុង​តម្លៃ​លក់ ១០.​០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម បន្ទាប់​ពី​ទូ​ទាត់​ចំ​ណូល​ចំ​ណាយ​រួច គ្រួ​សារ​គាត់​ចំ​ណេញ​បាន​ជិត ៧០ លាន​ដុង។ លទ្ធ​ផល​នេះ​មិន​ត្រឹម​តែ​ជួយ​គ្រួ​សារ​លើក​ស្ទួយ​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ជា​កម្លាំង​ចល​ករ ដើម្បី​បន្ត​រក្សា​បើក​ទូ​លាយ​ទម្រង់​ដាំ​ដំ​ណាំ​រួម​ផ្សំ​ក្នុង​រយៈ​ពេល​ខាង​មុខ​ទៀត​ផង។

លោក​ស្រី ង្វៀង​ហុង​ក្វាង ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ញូ​យ៉ា ឱ្យ​ដឹង៖ “ទម្រង់​បង្ក​បង្កើន​ផល​មាន​ប្រ​សិទ្ធ​ភាព​របស់​កសិ​ករ​ខ្មែរ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ភូមិ​ភាគ។ រយៈ​ពេល​ខាង​មុខ សមា​គម​កសិ​ករ​ឃុំ នឹង​ជំ​រុញ​ទឹក​ចិត្ត​មា​មីង​មោះ​មុត​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ផ្ទៃ​ដី​ដែល​មាន​ស្រាប់​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល ជា​ជំ​ហានៗ​ឈាន​ឡើង​ធ្វើ​មាន​ស្រប​ច្បាប់​លើ​ផ្ទៃ​ដី​ភូមិ​កំ​ណើត”៕

                                  ហុង​ទើ - លី​សៀ

ចែករំលែកអត្ថបទ