ពង្រីកតួនាទីជាបក្ខជនមូលដ្ឋាន បងស្រីថាច់ធីសាថា ប្រធានសមាគមនារីនៅភូមិសំរោង សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង តែងអស់ពីចិត្តនឹងការងារសមាគម សកម្មឧបត្ថម្ភដល់សមាជិកអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកកសាងមហាសាមគ្គីរឹងមាំនៅក្នុងសហគមន៍។

បងស្រី ថាច់ធីសាថា(ខាងស្ដាំ) ។
ជាច្រើនឆ្នាំកន្លង ក្នុងនាមជាប្រធានសាខាសមាគម បងស្រីថាច់ធីសាថា ប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើជាគំរូឈានមុខក្នុងការចលនាប្រឡងប្រណាំងដែលភូមិភាគបំផុស។ បងស្រី តែងសកម្មផ្សព្វផ្សាយ ចលនាសមាជិកអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; សកម្មចូលរួមកសាងជីវភាពវប្បធម៌នៅតំបន់តាំងទីលំនៅ រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគ។
ដោយកំណត់ច្បាស់ការលើកកម្ពស់ជីវភាពរបស់សមាជិក គឺជាភារកិច្ចដ៏សំខាន់ បងស្រីបានផ្សព្វផ្សាយទម្រង់ឧបត្ថម្ភបង្វិលជុំ ដោយមានសមាជិកចូលរួមចំនួន ២៨ នាក់ ប្រកបដោយប្រសិទ្ធភាព។ ជារៀងរាល់ខែ ប្រភពទុនបង្វិលជុំមានចំនួន ៥.៦០០.០០០ ដុង បង្កលក្ខណៈសម្រាប់បងប្អូននារីមានដើមទុនទាន់ពេល ដើម្បីលក់ដូរ ចិញ្ចឹមសត្វនិងបង្កើនប្រាក់ចំណូលគ្រួសារ។ ទន្ទឹមនឹងនោះ បងស្រីថែមទាំងសហការជាមួយធនាគារគោលនយោបាយសង្គម ឧបត្ថម្ភគ្រួសារចំនួន ៦០ បានបុលទុនសរុបជាង ១,៨ ពាន់លានដុង ជួយគ្រួសារជាច្រើនលំនឹងការផលិតឈានឡើងចាកផុតភាពក្រីក្រដោយចីរភាព។ បងស្រី សើុងធីឡែធ្វី សមាជិកសាខាសមាគមនារីភូមិសំរោង ឱ្យដឹង៖ “អាស្រ័យបានបងស្រីសាថា ឧទ្ទេសនាមឱ្យបុលទុនពីធនាគារគោលនយោបាយសង្គម ទើបខ្ញុំមានទុនលក់ដូរតិចតួច លំនឹងសេដ្ឋកិច្ចគ្រួសារ។ បច្ចុប្បន្ន ខ្ញុំអាចគិតគូរឱ្យកូនពីរនាក់សិក្សារៀនសូត្រជាបន្ត។ ខ្ញុំពិតជាដឹងគុណបងស្រីសាថា ដែលជួយខ្ញុំដោយអស់ពីចិត្តពីថ្លើម”។
មិនត្រឹមតែសកម្មក្នុងការងារសមាគមប៉ុណ្ណោះទេ បងស្រីថាច់ធីសាថា ថែមទាំងជានារីម្នាក់ពោរពេញដោយកម្លាំងចិត្តចំពោះគ្រួសារទៀតផង។ ទោះបីជីវភាពប្រឈមនឹងការលំបាកច្រើន បងស្រី នៅតែខិតខំចិញ្ចឹមកូនពីរនាក់សិក្សារៀនសូត្រ។ កូនប្រុសច្បង បច្ចុប្បន្នកំពុងសិក្សាឆ្នាំទីពីរនៅសាកលវិទ្យាល័យត្រាវិញ ហើយកូនស្រីពៅរបស់បងស្រីកំពុងសិក្សាថ្នាក់ទី ១២ ត្រៀមចូលមហាវិទ្យាល័យ។ គំរូជម្នះលំបាករបស់បងស្រីស័ក្តិសមជាបក្ខជនគំរូ។
ចំពោះការរួមចំណែកជាវិជ្ជមានក្នុងសមាគម បងស្រីថាច់ធីសាថា បានសមាគមសម្ព័ន្ធនារីសង្កាត់ង្វៀកហ្វា ជូនបណ្ណសរសើរដោយមានស្នាដៃឆ្នើមក្នុងការចលនាសមាគមនារីនៅភូមិភាគ។ ការទទួលស្គាល់នេះមិនត្រឹមតែជាកិត្តិយសសម្រាប់បងស្រីផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តសម្រាប់បងស្រីបន្តពង្រីកតួនាទីឈានមុខរបស់បក្ខជន រួមកម្លាំងកសាងចលនានារីកាន់តែរីកចម្រើន និងរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍរួមរបស់ភូមិភាគ៕
ទីទុយ