ក្នុងបរិការណ៍ផ្លាស់ប្ដូរឌីជីថលដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាដូចសព្វថ្ងៃនេះ យុវជនបានដាក់ក្តីសង្ឃឹមនឹងក្លាយជាកម្លាំងឈានមុខ និងជាស្នូលក្នុងការនាំយកបច្ចេកវិទ្យាឌីជីថល ឱ្យកាន់តែកៀកជិតប្រជាជន។ ជាមួយនឹងស្មារតីគំរូ ច្នៃប្រតិដ្ឋនិងការងារជាក់ស្តែងនៅមូលដ្ឋាន យុវជនទីក្រុងកឹងធើកំពុងផ្លាស់ប្តូរទម្លាប់ជាបណ្តើរៗ បណ្តុះបំណិនឌីជីថលនិងជំរុញការផ្លាស់ប្ដូរឌីជីថលឱ្យកាន់តែស៊ីជម្រៅ។

កម្លាំងយុវជនជួយប្រជាជនបំពេញព័ត៌មានដែលចាំបាច់។
ជាមួយសមត្ថភាពក្នុងការចាប់យកបច្ចេកវិទ្យាព័ត៌មានយ៉ាងឆាប់រហ័ស ភាពច្នៃប្រតិដ្ឋរួមជាមួយស្មារតីស្ម័គ្រចិត្ត យុវជនបានក្លាយជាធនធាន “ស្ពានឌីជីថល” ជំនួយប្រជាជនក្នុងការខិតជិត ស្វែងយល់និងប្រើប្រាស់បណ្តាញឌីជីថលក្នុងជីវភាពប្រចាំថ្ងៃ។
“សម្ព័ន្ធយុវជនសង្កាត់មីស្វៀង បានម្ចាស់ការ និងសកម្មចូលរួមក្នុងការកសាងនិងផ្សព្វផ្សាយជាច្រើនទម្រង់ផ្លាស់ប្តូរឌីជីថលក្នុងការងារឃោសនា ដើម្បីចុះផ្សាយទាន់ពេលនូវខ្លឹមសារផ្សព្វផ្សាយអំពីគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ សហការជាមួយមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលសាធារណៈ បង្កើតវីដេអូឃ្លីបចំនួន ២០ ណែនាំពីរបៀបដាក់ពាក្យនិងបែបបទរដ្ឋបាលនៅលើសេវាសាធារណៈទាក់ទាញបានការចាប់អារម្មណ៍ជាង២.០០០លើក ណែនាំប្រជាជនឱ្យចុះឈ្មោះនិងដាក់ពាក្យតាមប្រព័ន្ធអ៊ីនធឺណិត តាមរយៈទំព័រសេវាសាធារណៈ ស្វែងរកព័ត៌មាននិងចុះឈ្មោះគណនីអត្តសញ្ញាណអេឡិចត្រូនិក VNeID ដោយមានសមាជិកសម្ព័ន្ធយុវជនជាង១០០នាក់ចូលរួម...” - សមមិត្តទ្រីវហ្វាតី អនុលេខាសម្ព័ន្ធយុវជនសង្កាត់មីស្វៀង បានឱ្យដឹងដូច្នេះ។
ដូចគ្នាដែរ នៅឃុំវិញធ្វឹងដុង ការងារផ្លាស់ប្ដូរឌីជីថលក៏បានផ្សព្វផ្សាយព្រមៗគ្នា ដោយមានការចូលរួមក្នុងទូទាំងប្រព័ន្ធនយោបាយ ក្នុងនោះ កម្លាំងសម្ព័ន្ធយុវជនដើរតួនាទីជាស្នូលក្នុងកិច្ចការឃោសនានិងជំនួយប្រជាជនឱ្យចូលប្រើប្រាស់បណ្តាញឌីជីថល។ តាមប្រសាសន៍បងស្រីលឿងធីគឹមឡេធី លេខាសម្ព័ន្ធយុវជនឃុំវិញធ្វឹងដុង បានឱ្យដឹង ជាមួយនឹងស្មារតី “យុវជនឈានមុខក្នុងការផ្លាស់ប្ដូរឌីជីថល” សម្ព័ន្ធយុវជនឃុំបានបង្កើតក្រុម “ប្រជាជនសិក្សាឌីជីថល” បានជួយប្រជាជនដោយផ្ទាល់នៅមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលសាធារណៈចំនួន២.០១៩លើក។ សហការជាមួយភូមិនានាបង្កើត “ក្រុមបច្ចេកវិទ្យាឌីជីថល” ណែនាំប្រជាជនឱ្យចូលប្រើប្រាស់សេវាសាធារណៈ ជៀសវាងការបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត និងបង្កើតកូដ QR សម្រាប់គ្រួសារធ្វើអាជីវកម្ម អាជីវករខ្នាតតូច។ល។ តាំងពីនោះមក ជួយឱ្យពួកគាត់ផ្លាស់ប្តូរការគិតនិងមានទំនុកចិត្តកាន់តែខ្លាំងក្នុងការប្រើប្រាស់សេវាឌីជីថល។
តាមប្រសាសន៍ សមមិត្តត្រឹងវៀតត្វឹង - អនុលេខាសម្ព័ន្ធយុវជនទីក្រុងកឹងធើ ឱ្យដឹង តាមរយៈការផ្សព្វផ្សាយជាក់ស្តែងនៅតាមភូមិភាគនានា បង្ហាញឱ្យឃើញថា ការផ្លាស់ប្ដូរឌីជីថល គឺជាភារកិច្ចដ៏លំបាកនិងពោរពេញដោយបញ្ហាប្រឈម។ ក្រៅពីបច្ចេកវិទ្យា សំខាន់បំផុតនោះគឺការផ្លាស់ប្តូរការយល់ដឹងទម្លាប់និងទង្វើរបស់ប្រជាជន។ ក្នុងដំណើរការនោះ យុវជននិងអង្គការសម្ព័ន្ធយុវជន ជាមួយស្មារតីម្ចាស់ការនិងច្នៃប្រតិដ្ឋបាននិងកំពុងបញ្ជាក់ជាបណ្តើរៗនូវតួនាទីស្នូល ក្លាយជាកម្លាំងឈានមុខក្នុងការបើកផ្លូវនាំយកការផ្លាស់ប្ដូរឌីជីថលឱ្យកាន់តែកៀកជិតនឹងជីវភាពរបស់សហគមន៍៕
ថាញ់វ៉ាង-ដាលីន