មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

24/03/2026 - 09:08

អ្នក​មាន​ប្រិយ​ភាព​ធ្វើ ច្រើន​ទង្វើ​ល្អ 

ជា​ច្រើន​ឆ្នាំ​កន្លង អ្នក​មាន​ប្រិយ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ជា​គំរូ​លេច​ធ្លោ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​គោ​រព​អនុវត្ត​តាម​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ។ ទន្ទឹម​នឹង​នោះ នៅ​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណវប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ។ ជាក់​ស្តែង​ដូច​លោក​យ័ញ​ហិន នៅ​ភូមិ​ង៉ា​ប៉ាក់ ឃុំ​សា​ភៀង ទី​ក្រុង​កឹង​ធើ។

     លោក​យ័ញ​ហិន (ខាង​ឆ្វេង) អ្នក​មាន​ប្រិយ​ភាព​នៅ​ភូមិ​ង៉ា​ប៉ាក់ ឃុំ​សា​ភៀង ទី​ក្រុង​កឹង​ធើ។

ជា​អ្នក​មាន​ប្រិយ​ភាព​នៅ​ក្នុង​ភូមិ​ស្រុក លោក យ័ញ​ហិន តែង​នាំ​មុខ​ក្នុង​ការ​ចលនា​របស់​ភូមិ​ភាគ ចលនា​កសាង​សំ​ណង់​សុខុ​មាល​ភាព បម្រើ​ជីវ​ភាព​និង​ស្មារតី​ដល់​ប្រ​ជា​ជន។ សំ​ណេះ ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ គាត់​ចែក​រំលែក៖ “កាល​នោះ ជីវ​ភាព​មា​មីង​នៅ​ជួប​ការ​លំ​បាក​ច្រើន បំ​ផុត គឺ​ក្នុង​ការ​អភិ​វឌ្ឍ​ផលិត ដោយ​សារ​ខ្វះ​ប្រ​ភព​ទឹក​ស្រោច​ស្រព ដី​ជ្រាប​ជាតិ​ប្រៃ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ទិន្ន​ផល គុណ​ភាព​កសិ​ផល សង្កេត​ឃើញ​បញ្ហា​ប្រ​ឈម​ទាំង​នោះ ខ្ញុំ​បាន​ខិត​ខំ​បញ្ចេញ​កម្លាំង​ចលនា​ដោយ​ស្មារ​តី រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ ដើម្បី​ការ​ចលនា​សម្រេច​ប្រ​សិទ្ធ​ភាព ខ្ញុំ​បាទ​ត្រូវ​ធ្វើ​ជា​គំរូ ពេល​អ្នក​ទាំង​ឡាយ​សង្កេត​ឃើញ​មាន​ប្រ​សិទ្ធ​ភាព នឹង​រៀន​សូត្រ​តាម។ ហេតុ​នេះ គ្រួ​សារ​ខ្ញុំ​បាន​រួម​វិភាគ​ទាន​ប្រាក់​ជិត ៦០០ លាន​ដុង ដើម្បី​សាង​សង់​ស្ថា​នីយ​បូម​ទឹក​បម្រើ​ការ​ផលិត”។ ដោយ​ឃើញ​ទង្វើ​ដូច​ពោល​ខាង​លើ​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង ម៉្លោះ​ហើយ ការ​ចលនា​របស់​គាត់​ក្រោយៗ​មក សុទ្ធ​តែ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ា​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​ប្រ​ជា​ជន ដូច្នេះ​នៅ​ឆ្នាំ ២០២២ គាត់​ចលនា​ប្រាក់​បាន​ជាង ៤០០ លាន​ដុង ដើម្បី​រួម​ជា​មួយ​រដ្ឋ​សាង​សង់​ស្ថា​នីយ​បូម​ទឹក ២ កន្លែង ជួយ​មា​មីង​លំ​នឹង​ការ​ផលិត បង្កើន​ទិន្ន​ផល​ដាំ​ណាំ កែ​លម្អ​ជីវ​ភាព។

ក្រៅ​ពី​ការ​រួម​ចំ​ណែក​កសាង​សំ​ណង់​នានា​នៅ​មូល​ដ្ឋាន លោក​យ័ញ​ហិន ថែម​ទាំង​អនុវត្ត​ល្អ​តួនា​ទី ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ពោធិ​វណ្ណ​វង្សា (កាយ​រន្ត​ខាង​កើត) ឃុំ​សា​ភៀង។ សង្កេត​ឃើញ​ផ្នែក​សំ​ណង់​ជា​ច្រើន​ក្នុង​វត្ត​មាន​ភាព​ទ្រុឌ​ទ្រោម ឆ្នាំ ២០២២ គាត់​រួម​ជា​មួយ​គណៈ​កម្ម​ការ​វត្ត ចលនា​មា​មីង​រួម​វិភាគ​ទាន​ជា​ទឹក​ប្រាក់​បាន ៦០០ លាន​ដុង និង​កម្លាំង​ពល​កម្ម ២៤០ ថ្ងៃ ដើម្បី​សាង​សង់​រោង​ភត្ត ដល់​ឆ្នាំ ២០២៣ គាត់​បន្ត​ចលនា​មា​មីង​រួម​វិភាគ​ទាន​ប្រាក់​បាន​ជាង ១០០ លាន​ដុង ជួស​ជុល​កុដិ សា​លា ដើម្បី​ព្រះ​សង្ឃ​និង​មា​មីង​ពុទ្ធ​បរិ​ស័ទ​មាន​កន្លែង​សម​រម្យ​សម្រាប់​ប្រ​ជុំ​ជីវ​ភាព​សាស​នា​នៅ​ថ្ងៃ​សីល និង​ថ្ងៃ​បុណ្យ​ទាន​ប្រ​ចាំ​ឆ្នាំ។ ព្រះ​តេជ​ព្រះគុណ ឡឹម​វង្ស ព្រះ​ចៅ​អធិ​ការ​វត្ត​ពោ​ធិវណ្ណ​វង្សា កាយ​រន្ត​ខាង​កើត មាន​ថេរ​ដី​កា៖ “ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត អ្នក​ណា​ក៏​គោ​រព​ស្រ​ឡាញ់​លោក​យ័ញ​ហិន ពី​ព្រោះ​គាត់​មាន​ចរិត​ស្លូត​បូត តែង​នាំ​មុខ​ជា​គំរូ ដូច្នេះ ពេល​ឃោស​នា ចល​នា​កសាង​ផ្នែក​ការ​ងារ​អ្វី តែង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​មា​មីង​ពុទ្ធ​បរិ​ស័ទ​ទាំង​សកម្ម​ភាព​ចលនា​របស់​មូល​ដ្ឋាន​និង​ផ្នែក​ការ​ងារ​របស់​វត្ត”។

តាម​ប្រ​សាសន៍​របស់​សម​មិត្ត ផាង​វ៉ាំង​លិន ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​សា​ភៀង ជីវ​ភាព​ប្រ​ជា​ជន​បាន​លើក​ស្ទួយ ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​នោះ មាន​ការ​រួម​ចំ​ណែក​ជាក់​ស្តែង​របស់​អ្នក​មាន​ប្រិយ​ភាព។ ពួក​គាត់​គឺ​ជា​ស្ពាន​តភ្ជាប់​ដ៏​រឹង​មាំ​រវាង​ឆន្ទៈ​បក្ស ទឹក​ចិត្ត​ប្រ​ជា​ជន រួម​ចំ​ណែក​នាំ​មក​ភាព​សុខ​សាន្ត​និង​ភាព​រីក​ចម្រើន ក្នុង​ការ​អនុវត្ត​នូវ​គោល​ការណ៍ គោល​នយោ​បាយ​ជន​ជាតិ កសាង​ភូមិ​ភាគ​ឱ្យ​កាន់​តែ​ស៊ី​វិល័យ​និង​រីក​ចម្រើន៕

                          ថាញ​វ៉ាង-មុនី

ចែករំលែកអត្ថបទ