មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/04/2026 - 06:26

ព្រះ​តេជ​ព្រះ​គុណ​គឹម​ថាញ់​ហៀង – គំរូ​ឆ្នើម 

មិន​ត្រឹម​តែ​ស្រ​ឡាញ់​ការ​បួស​រៀន​ប៉ុណ្ណោះ​ទេ ព្រះ​តេជ​ព្រះ​គុណ គឹម​ថាញ់​ហៀង ថែម​ទាំង​សកម្ម​ចូល​រួម​កសាង​វត្ត​អា​រាម អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​និង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំ​ពោះ​ការ​អប់រំ​ភា​សា​ខ្មែរ​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ។ សកម្ម​ភាព​ជាក់​ស្តែង​របស់​ព្រះ​អង្គ បាន​រួម​ចំ​ណែក​ដល់​ការ​ផ្សព្វ​ផ្សាយ​តម្លៃ​ដ៏​ល្អ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។

  ព្រះ​តេជ​ព្រះ​គុណ ​គឹម​ថាញ់​ហៀង (ខាង​ឆ្វេង) ចូល​រួម​សិក្ខា​សា​លា "សាស្រ្តា​ស្លឹក​រឹត - អភិ​រក្ស​បេ​តិក​ភណ្ឌ​វប្ប​ធម៌​ខ្មែរ​តាម​រយៈ​បច្ចេក​វិទ្យា​ឌីជី​ថល"។

កើត​ឆ្នាំ ១៩៨៦ ក្នុង​គ្រួ​សារ​ខ្មែរ​មួយ​នៅ​សង្កាត់​ង្វៀក​ហ្វា ខេត្ត​វិញ​ឡុង គឹម​ថាញ់​ហៀង មាន​និស្ស័យ​នឹង​ពុទ្ធ​សាស​នា។ ឆ្នាំ ២០០២ អា​យុ ១៦ ឆ្នាំ គឹម​ថាញ់​ហៀង បាន​ចូល​សាង​ផ្នួស​នៅ​វត្ត​សំ​រោង​ឯក ដើម្បី​សិក្សា​រៀន​សូត្រ។ ក្នុង​អំ​ឡុង​ពេល​សាង​ផ្នួស ព្រះ​តេជ​ព្រះ​គុណ​ថាញ់​ហៀង បាន​និមន្ត​ទៅ​សិក្សា​រៀន​សូត្រ​នៅ​សា​លា​ពុទ្ធិក​សិក្សា​ខ្មែរ - បា​លី​នៅ​តាម​វត្ត​អា​រាម​នា​នាក្នុង​ខេត្ត ហើយ​បាន​បញ្ចប់​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​ទុ​តិយ​ភូមិ​នៅ​ឆ្នាំ ២០០៩ ។ ព្រះ​តេជព្រះគុណ​ថាញ់​ហៀង បាន​សម្រេច​ចិត្ត​ស្នាក់​នៅ​វត្ត​ដើម្បី​បង្រៀន​ភា​សា​ខ្មែរ​ដល់​ព្រះ​សង្ឃ​បួស​ថ្មី និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្នុង​ភូមិ​ស្រុក។ ដោយ​មាន​ស្មារតី ទទួល​ខុស​ត្រូវ ព្រះ​តេជ​គុណ​ថាញ់​ហៀង បាន​ខិត​ខំ​បង្ហាត់​បង្រៀន​ជួយ​ប្អូនៗ​ជា​ច្រើន​ឱ្យ​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ ព្រម​ទាំង​រួម​ចំ​ណែក​ដល់​ការ​អភិ​រក្ស​ភា​សា​និង​អក្សរ​សាស្រ្ត​ជាតិ។

ឆ្នាំ ២០១៨ ដោយ​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​វត្ត ព្រះ​តេជ​គុណ​ គឹម​ថាញ់​ហៀង បាន​ប្រ​គល់​ភារ​កិច្ច​ជួស​ជុល​និង​កសាង​ឡើង​វិញ​នូវ​សំ​ណង់​នា​នា​ក្នុង​វត្ត​ដែល​ទ្រុឌ​ទ្រោម។ ព្រះ​អង្គ​បាន​និមន្ត​ទៅ​សិក្សា​រៀន​សូត្រ​ពី​សំ​ណាក់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​ចៅ​អធិ​ការ​ដែល​មាន​បទ​ពិ​សោធន៍​និង​ចំ​ណេះ​ដឹង​ផ្នែក​ស្ថា​បត្យ​កម្ម ប្រ​ពៃ​ណី​ដើម្បី​កសាង​ព្រះ​វិហារ​ដោយ​គ្រឿង​ឈើ និង​បាន​សម្រេច​រួច​រាល់​នៅ​ឆ្នាំ ២០២៣ ។ សំ​ណង់​ព្រះ​វិហារ​បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​វត្ត​កាន់​តែ​ល្អ​ប្រ​ណីត ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​នៃ​ស្ថា​បត្យ​កម្ម​ខ្មែរ​ជា​មួយ​នឹង​គ្រឿង​ឈើ​ដ៏​ប្រ​ណីត ក្លាយ​ជា​កន្លែង​សម្រាប់​អ្នក​ទេស​ចរណ៍ និង​ពុទ្ធ​បរិ​ស័ទ​មក​ទស្ស​នា គោ​រព​បូជា។ ទន្ទឹម​នឹង​ការ​ជួស​ជុល កែ​លម្អ​ស្ថា​បត្យ​កម្ម​និង​ទេស​ភាព​ក្នុង​វត្ត ព្រះ​អង្គ​ថែម​ទាំង​យក​ព្រះ​ទ័យ​ទុក​ដាក់​លើ​ការ​អប់រំ​ផង​ដែរ។ ជា​រៀង​រាល់​ឆ្នាំ វត្ត​ចាត់​តាំង​បើក​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​ទុ​តិយ​ភូមិ​ឆ្នាំ​ទី ៣ មួយ​ថ្នាក់ និង​ខេមរ​ភា​សា​ចំ​នួន ៥ ថ្នាក់​ក្នុង​រដូវ​វិស្សម​កាល សម្រាប់​សិស្សា​នុសិស្ស ចាប់​ពី​ថ្នាក់​ទី ១ ដល់​ទី ៥ ។ ដោយ​មាន​សកម្ម​ភាព​ជាក់​ស្តែង​និង​មាន​សារៈ​សំ​ខាន់​ចំ​ពោះ​សហ​គមន៍ ឆ្នាំ ២០២៤ ព្រះ​អង្គ​បាន​ព្រះ​ចៅ​អធិ​ការ​និង​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​តែង​តាំង​ជា​ព្រះ​ពហុ​ស្សូត​ឆ្វេង​រហូត​មក​ទល់​បច្ចប្បន្ន។

លោក​តា ថាច់​យ្វៀង​ថាយ អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត ឱ្យ​ដឹង៖ ព្រះ​តេជ​ព្រះ​គុណ​គឹម​ថាញ់​ហៀង គឺ​ជា​ព្រះ​សង្ឃ​វ័យ​ក្មេង​មួយ​អង្គ​ដែល​មាន​សមត្ថ​ភាព​និង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។ ព្រះ​អង្គ​បាន​រួម​ចំ​ណែក​កសាង​វត្ត​យ៉ាង​ល្អ​ប្រ​ណីត និង​គិត​គូរ​អប់រំ​ដល់​កូន​ចៅ​ពុទ្ធ​បរិ​ស័ទ ជា​គំរូ​ដ៏​ល្អ​ក្នុង​ការ​លះ​បង់​ចំ​ពោះ​សហ​គមន៍ និង​រួម​ចំ​ណែក​ដល់​ការ​អភិ​រក្ស​និង​លើក​កម្ពស់​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ៕

  ទីទុយ

ចែករំលែកអត្ថបទ