មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

17/03/2026 - 10:49

គំរូ​លេច​ធ្លោ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី 

ពូស៊ើង​ជួន កើត​នៅ​ឆ្នាំ ១៩៥៥ នៅ​ភូមិ​ស្ពឺ​ធំ ឃុំ​សុង​ឡុក ខេត្ត​វិញ​ឡុង។ អ្នក​ដែល​បាន​បរិច្ចាគ​ដី​ចំ​នួន ៤០០ ម៉ែត្រ​កា​រ៉េ​សម្រាប់​កសាង​ផ្លូវ​ដាន រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី។

 ពូ ស៊ើង​ជួន (ខាង​ស្តាំ) កំ​ពុង​ប្តូរ​យោ​បល់​ជា​មួយ​កម្មា​ភិបាល​ឃុំ​សុង​ឡុក។

កាល​ពី​មុន ផ្លូវ​នៅ​ភូមិ​ស្ពឺ​ធំ​ជា​ផ្លូវ​តូច​ចង្អៀត ដើម​ឈើ​ស៊ុប​ទ្រុប ការ​ធ្វើ​ដំ​ណើរ​និង​ដឹក​ទំ​និញ​កសិ​ផល​របស់​ប្រ​ជា​ជន​ជួប​ការ​លំ​បាក។ នៅ​រដូវ​វស្សា ផ្លូវ​ភក់​ល្បាប់​រអិល​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ការ​លំ​បាក។ ក្រោយ​ពី​បាន​ក្រាល​ដាន​រួច ផ្លូវ​បាន​បើក​ទូ​លាយ ជ្រះ​ស្អាត ដោយ​មាន​ទទឹង​ប្រ​មាណ ២,៥ ម៉ែត្រ និង​បណ្តោយ​ជិត ៣,៥ គីឡូ​ម៉ែត្រ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ ដឹក​ទំ​និញ និង​ជួយ​ប្អូនៗ​សិស្សា​នុសិស្ស ទៅ​សា​លា​រៀន​មាន​សុ​វត្ថិ​ភាព។

ដោយ​ឃើញ​ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​បទ​នៅ​មាន​ការ​លំ​បាក បំ​ផុត​គឺ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​នៅ​ពេល​ដែល​រដ្ឋ​បំ​ផុស​ចលនា កសាង​ផ្លូវ​ជន​បទ​ក្នុង​កម្ម​វិធី​កសាង​ជន​បទ​ថ្មី ពូ​ស៊ើង​ជួន បាន​ខ្នះ​ខ្នែង​ចលនា​មា​មីង​ក្នុង​ភូមិ​បរិច្ចាគ​ដី ដើម​ឈើ ដំ​ណាំ និង​កម្លាំង​ពល​កម្ម​ដើម្បី​កសាង​ផ្លូវ។ ដោយ​ឡែក​គ្រួ​សារ​របស់​គាត់ ឈាន​មុខ​បរិច្ចាគ​ជាង ៤០០ ម៉ែត្រ​កា​រ៉េ គិត​ជា​តម្លៃ​ជាង ៤០០ លាន​ដុង រួម​ចំ​ណែក​ដល់​ការ​ពង្រីក​ផ្លូវ និង​សម្រួល​ដល់​ការ​ធ្វើ​ដំ​ណើរ​របស់​ប្រ​ជា​ជន និង​ការ​សិក្សា​របស់​កូន​ចៅ​ក្នុង​ភូមិ។

ពូ​ស៊ើង​ជួន បាន​ចែក​រំលែក៖ “ពី​មុន​ផ្លូវ​ពិ​បាក ធ្វើ​ដំ​ណើរ​ណាស់ បំ​ផុត​គឺ​រដូវ​វស្សា។ ដូច្នេះ នៅ​ពេល​ដែល​មាន​គោល​ការណ៍​កសាង​ផ្លូវ ខ្ញុំ​ក៏​បរិច្ចាគ​ដី​ដោយ​ស្ម័គ្រ​ចិត្ត។ ទោះ​បី​ដី​ជា​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា ដើម្បី​អភិ​វឌ្ឍ​ភូមិ ស្រុក គឺ​ពល​រដ្ឋ​ម្នាក់ៗ​ត្រូវ​ធ្វើ​ជាគំរូ​ចូល​រួម​ទាំង​អស់។ ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ដែល​សកម្ម​ភាព​របស់​ខ្លួន​បាន​រួម​ចំ​ណែក​ក្នុង​ការ​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​ជន​បទ ជួយ​ឱ្យ​មា​មីង​ធ្វើ​ដំ​ណើរ​ងាយ​ស្រួល។ ទន្ទឹម​នឹង​នោះ ខ្ញុំ​តែង​តែ​ចលនា​ប្រ​ជា​ជន និង​អប់រំ​កូន​ចៅ​ឱ្យ​ខិត​ខំ​សិក្សា​រៀន​សូត្រ​និង​ពល​កម្ម​ផលិត​អនុ​វត្ត​ល្អ​ការ​ងារ​រៀន​សូត្រ និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌ ឥរិ​យា​បថ​ហូជី​មិញ​ជា​ប្រ​ចាំ”។

លោក​ស្រី ថាច់​ធី​គឹម​ហឿង លេ​ខា​សា​ខា​បក្ស ភូមិ​ស្ពឺ​ធំ មាន​ប្រ​សាសន៍៖ “ភូមិ​ស្ពឺ​ធំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។ នៅ​ពេល​ដែល​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​ចលនា​កម្ម​វិធី​គោល​ដៅ​ជាតិ​ពី​ការ​កសាង​ជន​បទ​ថ្មី ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ​ទាំង​អស់​បាន​គាំ​ទ្រ​និង​ធ្វើ​តាម ក្នុង​នោះ ពូ​ស៊ើង​ជួន គឺ​ជា​អ្នក​ចូល​រួម​យ៉ាង​សកម្ម​បំ​ផុត និង​មាន​ការ​រួម​ចំ​ណែក​ច្រើន។ ក្នុង​ដំ​ណើរ​ការ​កសាង​ផ្លូវ គ្រួ​សារ​ពូ​មាន​ការ​រង​ផល​ប៉ះ​ពាល់ មាន​ដូច៖ ដើម​ឈើ និង​ដំ​ណាំ​ជា​ច្រើន ប៉ុន្តែ​ពូ​នៅ​តែ​មាន​ឆន្ទៈ​បរិច្ចាគ​ដី ដើម្បី​រួម​ចំ​ណែក​ជួយ​ឱ្យ​ការ​ធ្វើ​ដំ​ណើរ​របស់​មា​មីង​មាន​ភាព​ងាយ​ស្រួល និង​លើក​កម្ពស់​ជីវ ភាព​សម្ភារៈ ស្មារតី​របស់​ប្រ​ជា​ជន។ រាល់​ទង្វើ​របស់ពូ​បាន​រួម​ចំ​ណែក​សាយ​ភាយ​ស្មារតី​សាម​គ្គី រួម​គ្នា​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​នៅ​ក្នុង​ភូមិ​ភាគ”៕   

                            ស៊ើងម៉ាល័យ-មេងលី

ចែករំលែកអត្ថបទ