ស្របឱកាសអនុស្សាវរីយ៍លើកទី ៩៦ ឆ្នាំទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៦) នៅថ្ងៃទី ៣ ខែកុម្ភៈ លោក ឡេក្វាងទុង សមាជិកមជ្ឈិមបក្ស លេខាបក្សទីក្រុងកឹងធើ បានអញ្ជើញទៅជូនសញ្ញាលក្ខន៍អាយុបក្ស ៨០ ឆ្នាំ ជូនបក្ខជន ហូគឹមផឹង នៅសាខាបក្សមណ្ឌលភូហឹង បក្ខភាគសង្កាត់ហឹងភូ ។
ស្ថិតក្នុងបរិយាកាសអំណរបុណ្យចូលឆ្នាំប៊ិញង៉២០២៦ នៅបណ្តាឃុំតំបន់ជនជាតិភាគតិចនៃទីក្រុងកឹងធើ ផុសផុលចាត់តាំងសកម្មភាពជាច្រើនគិតគូរដល់សុខុមាលភាពសង្គម និងឧបត្ថម្ភប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីសុខដុមរមនា តាមរយៈនោះ ធ្វើឱ្យរីកសាយ ភាយ ស្មារតីសាមគ្គី មនោសញ្ចេតនា។
នៅព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៊ិញង៉ ឆ្នាំ២០២៦ ក្រុមការងាររបស់គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ
គណៈកម្មាធិការបោះឆ្នោតទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំហ្វឹកហ្វឺនអំពីអនុវត្តដំណើរការប្រព័ន្ធគ្រប់គ្រងព័ត៌មានបោះឆ្នោត បម្រើការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាល ទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៥-២០៣១ នៅលើភូមិឋានទីក្រុងកឹងធើ។
នាឱកាសបុណ្យចូលឆ្នាំថ្មី ប៊ិញង៉ ឆ្នាំ២០២៦ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានសហការជាមួយគណៈកម្មាធិការប្រជាជនសង្កាត់វិញចូវ ទីក្រុងកឹងធើ ចាត់តាំងកម្មវិធី “និទាឃរដូវការពារព្រំដែនកក់ក្តៅទឹកចិត្តអ្នកភូមិ” នៅប៉ុស្តិ៍ការពារព្រំដែនវិញចូវ។
នៅវត្តឃ្លាំង (ទីក្រុងកឹងធើ) សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំបូកសរុបការងារសមាគម ឆ្នាំ២០២៥ និងដាក់ទិសដៅ ភារកិច្ច ឆ្នាំ២០២៦។ ព្រះឧបជ្ឈាយ៍ តាំងណោ សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធរនៃសមាគមពុទ្ធសាសនាវៀតណាម ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ ធ្វើជាអធិបតីអង្គប្រជុំ។
អាពាហហ៍ពិពាហ៍បែកបាក់ ប្រាក់ខែបន្តិចបន្តួច ខ្ញុំខំប្រឹងចិញ្ចឹមកូន២នាក់រៀនសូត្រ។ ផ្ទះចាស់ទ្រុឌទ្រោមលេចមុខលេចក្រោយពេលមេឃភ្លៀង។ បានរណៈសិរ្សមាតុភូមិសង្កាត់ពិនិត្យជូនផ្ទះមហាសាមគ្គីខ្ញុំអរណាស់។
គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិនិងបណ្តាអង្គការនយោបាយ-សង្គមឃុំទ្រឿងឡុង ប្រមូលផ្តុំផ្សព្វផ្សាយបណ្តាផ្នែកការងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ ត្រូវតាមការកំណត់ សម្រេចត្រូវតាមល្បឿនដំណើរការ។ ទន្ទឹមនឹងនោះ បម្រុងម៉ត់ចត់រាល់ផ្នែក ឆ្ពោះដល់ការបោះឆ្នោតត្រូវតាមច្បាប់និងសម្រេចជោគជ័យ។
តាមភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំការនៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៨ ខែមករា គេហទំព័ររបស់អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិបានចុះផ្សាយសារអបអរសាទររបស់អង្គការយូណេស្កូចំពោះសេចក្តីសម្រេចចិត្តលេខ៨០-NQ/TW របស់ការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តវៀតណាម ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។
តាមការរំពឹងទុក នៅក្នុងខែមេសា ឆ្នាំ២០២៦ នឹងចាត់តាំងកិច្ចប្រជុំចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការបក្សក្រុងកឹងធើ តំបន់ប៉ូលីសសមុទ្រ ៤ និងភូមិភាគនានាដែលមានសមុទ្រនៅតំបន់វាលរាបទន្លេគឺវឡុង។
- នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៦ គណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចាត់តាំងសន្និសីទអ្នករាយការណ៍ព័ត៌មាន ប្រចាំខែមករា ឆ្នាំ២០២៦។ សន្និសីទបានចាត់តាំងផ្ទាល់ពីទីតាំងភ្ជាប់ប្រព័ន្ធរបស់គណៈកម្មាធិការបក្សទីក្រុង គួបផ្សំនឹងភ្ជាប់ប្រព័ន្ធអនឡាញទៅកាន់ទីតាំងឃុំ សង្កាត់ទាំងអស់។
រយៈពេលកន្លង សម្ព័ន្ធយុវជនសង្កាត់ទ្រុងញឹក ទីក្រុងកឹងធើ ខិតខំប្រឹងប្រែងចលនាប្រមូលផ្តុំសមាជិកសម្ព័ន្ធយុវជនអនុវត្តសំណង់ការងារជាក់ស្តែងជាច្រើន។ តាមរយៈនោះ យុវវ័យបានចូលរួមកម្លាំងកសាង បង្កឱ្យទិដ្ឋភាពភូមិភាគពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍ អរិយធម៌ ទំនើប។
ការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល២០២៦-២០៣១ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិ ជាទិវាជួបជុំរបស់ប្រជាជនទាំងមូល។
- ប្រចាំការគណៈកម្មាធិការបក្សទីក្រុងកឹងធើ សំណូមពរបណ្តាមន្ទីរ ផ្នែកនិងអង្គភាពដែលពាក់ព័ន្ធ បង្កើនការដោះស្រាយរាល់ការលំបាក និងបញ្ហានានា ដើម្បីបន្តអនុវត្តគម្រោងនានា ធានាសម្រេចតាមល្បឿននិងផែនការដែលបានកំណត់។
ការសិក្សាស្រាវជ្រាវ រៀនសូត្រ បញ្ជ្រាប ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ សំដៅរួមចំណែកបង្កើនការកសាងបក្សអំពីនយោបាយ សតិអារម្មណ៍ សីលធម៌ អង្គការចាត់តាំង កម្មាភិបាល និងការការពារមូលដ្ឋានគ្រឹះនៃឧត្តមគតិរបស់បក្ស។
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV (មហាសន្និបាតលើកទី XIV) របស់បក្សកុម្មុយនីស្ត វៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងដំណើរឈានចូលយុគសម័យថ្មី យុគសម័យអភិវឌ្ឍន៍របស់ ប្រជាជាតិវៀតណាម មានអត្ថន័យជាប្រវត្តិសាស្ត្រ។
លោកត្រឹងវុាំងហ្វៀង អនុលេខាគណៈកម្មា ធិការបក្សទីក្រុង បានដឹកនាំក្រុមការងារអន្តរ ផ្នែកចុះទៅពិនិត្យផ្សារអណ្តែតកៃរុាំង (សង្កាត់ កៃរុាំង) Mekong Silt Ecolodge និងភូមិទេស ចរណ៍មីខាញ់ (សង្កាត់អាងប៊ិញ)។
នៅទីក្រុងកឹងធើ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រហូឡង់ប្រចាំការនៅទីក្រុងហូជីមិញ សហការជាមួយសាកលវិទ្យាល័យកឹងធើ និងអង្គភាពនានាពាក់ព័ន្ធ បានចាត់តាំងវេទិកា “ដីជ្រាបជាតិប្រៃ ព្រួតដៃស្វែងរកដំណោះស្រាយ៖ វៀតណាមនិងហូឡង់ សហប្រតិបត្តិការអំពីបញ្ហាការជ្រាបចូលនៃទឹកប្រៃលើវិស័យដាំដុះនៅវាលរាបទន្លេគឺវឡុង”។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងជាឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនិងសារៈសំខាន់នៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្សកុម្មុយនីស្តវៀតណាម។
យោងតាមកម្មវិធីមហាសន្និបាត នាព្រឹកនេះ (ថ្ងៃទី២៣ ខែមករា) គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី១៤ ដំណើរការកិច្ចប្រជុំលើកទីមួយ។ នៅពេលរសៀល មហាសន្និបាតនឹងធ្វើពិធីបិទសម័យប្រជុំ។