ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/03/2026 - 10:48

លេខា​សា​ខា​បក្ស​ធ្វើ​ជា​គំរូ 

ជា​ច្រើន​ឆ្នាំ​ចូល​រួម​ការ​ងារ​នៅ​ភូមិ​ភាគ លោក​ឡេ​យ្វី​តឹង លេខា​សា​ខា​បក្ស ប្រ​ធាន​មណ្ឌល​ធើយ​ហ្វា ២ សង្កាត់​ធើយ​ឡុង​តែង​អស់​ពី​ចិត្ត មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ងារ។ លោក​និង​សមូ​ហភាព​គណៈ​ប្រតិ​បត្តិ​ការ​សា​ខា​បក្ស គណៈ​ប្រ​ជា​ជន​មណ្ឌល​ពង្រីក​តួ​នា​ទី​ស្នូល​ក្នុង​ដឹក​នាំ ប្រ​មូល​ផ្តុំ​កម្លាំង​មហា​សាម​គ្គី​របស់​កម្មា​ភិបាល បក្ខ​ជន​និង​ប្រ​ជា​ជន ដើម្បី​កសាង​មណ្ឌល​អា​សយ​ជន​កាន់​តែ​រីក​ចម្រើន។

លោក​ឡេ​យ្វី​តឹង (ខាង​ឆ្វេង) ជូន​អំ​ណោយ​ប្រ​ជា​ជន​មាន​ស្ថាន​ភាព​លំ​បាក​ក្នុង​មណ្ឌល។

លោក​តឹង ធ្លាប់​កាន់​តួនា​ទី​ជា​ប្រ​ធាន​សា​ខា​មា​គម​អតីត​យុទ្ធ​ជន​និង​ជា​ប្រ​ធាន​មណ្ឌល​នា​ឆ្នាំ​២០១២។ ចាប់​ពី​ឆ្នាំ​២០១៩មក លោក​ជា​លេ​ខា​សា​ខា​បក្ស ប្រ​ធាន​មណ្ឌល។ ក្នុង​ដំ​ណាក់​កាល​បំ​ពេញ​ការ​ងារ លោក​តឹង រួម​ជា​មួយ​គណៈ​ប្រតិ​បត្តិ​ការ​គណៈ​ប្រ​ជា​ជន​មណ្ឌល ផ្សព្វ​ផ្សាយ​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន ជួយ​ប្រ​ជា​ជន​លើក​កម្ពស់​ជីវ​ភាព​កសាង​មណ្ឌល​អា​ស្រ័យ​ជន​មួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍន៍។

បច្ចុប្បន្ន​មណ្ឌល​ធើយ​ហ្វា​២ មាន​៤២៦​គ្រួ​សារ ដោយ​មាន​ប្រ​ជា​ជន​ជិត​២.០០០​រូប។ ដើម្បី​ជួយ​ប្រ​ជា​ជន​កែ​ប្រែ​សេដ្ឋ​កិច្ច​លើក​កម្ពស់​ជីវ​ភាព លោក​តឹង និង​កម្មា​ភិបាល បក្ខ​ជន​សា​ខា​មណ្ឌល ឧបត្ថម្ភ​ប្រ​ជា​ជន​អនុវត្ត​វិទ្យា​សាស្ត្រ​បចេ្ចក​ទេស​ក្នុង​ការ​ផលិត ស្នើ​ថ្នាក់​លើ​ឧបត្ថម្ភ​ពូជ​ដំ​ណាំ ឧបត្ថម្ភ​បុល​ទុន​អា​ទិភាព​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​។ល។ បច្ចុប្បន្ន ផ្ទៃ​ដី​ចម្ការ​ជាង ១០០​ហិក​តា លើ​ភូមិ​ឋាន​ភូមិ​គ្រប​ដណ្ឌប់​ដោយ​រុក្ខ​ជាតិ​ឈើ​ហូប​ផ្លែ ក្នុង​នោះ មាន​ជិត ៨០​ហិក​តា​បាន​ប្រ​មូល​ផល។ រួម​ជា​មួយ​នោះ លោក​តឹង តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​សុខុ​មាល​ភាព​សង្គម។ លេច​ធ្លោ​ក្នុង​រយៈ​៧​ឆ្នាំ​កន្លង លោក​រួម​ជា​មួយ​សមូ​ហភាព​សា​ខា​បក្ស គណៈ​ប្រ​ជា​ជន​មណ្ឌល​កៀរ​គរ​បណ្តា​ប្រ​ភព​កម្លាំង​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​មហា​សាម​គ្គី ផ្ទះ​មេត្តា​ធម៌​ចំ​នួន​២០​ខ្នង​លើ​ភូមិ​ឋាន ជួយ​គ្រួ​សារ​ជា​ច្រើន​ឆ្លង​កាត់​លំ​បាក ឈាន​ឡើង​ស្ថិរ​ភាព​ជីវ​ភាព។ បច្ចុប្បន្ន មណ្ឌល​គ្មាន​គ្រួ​សា​រក្រ នៅ​តែ​២២​គ្រួ​សារ​ក្បែរ​ក្រ។

ទន្ទឹម​នឹង​នោះ លោក​តឹង រួម​ជា​មួយ​សាខា​បក្ស គណៈ​ប្រ​ជា​ជន គណៈ​ការ​ងារ​រណ​សិរ្ស​មាតុ​ភូមិ​និង​បណ្តា​សា​ខា​ក្រុម សមា​គម​មណ្ឌល​សកម្ម​ឃោស​នា ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី រួម​ចំ​ណែក​ជា​ទឹក​ប្រាក់ កម្លាំង​ពល​កម្ម ចូល​រួម​កសាង​បណ្តា​សំ​ណង់​គមនា​គមន៍​ជន​បទ។ បច្ចប្បន្ន បណ្តា​ដង​ផ្លូវ​បូលូ​អូប ប្រ​វែង​១.៤០០​ម៉ែត្រ ទ​ទឹង​៣,៥​ម៉ែត្រ ដង​ផ្លូវ​ពី​ស្ពាន​បូ​លូ​ដល់​ស្ពាន​គិញ​ប្រ​វែង ១.៧០០ម៉ែត្រ ទទឹង​៣​ម៉ែត្រ បាន​លើក​កម្ពស់​ក្រាល​បេ​តុង​ស្អាត​បាត ស្ពាន​បូ​លូ ស្ពាន​ប្រ​ឡាយ​ធ្វី​ឡើយ​និង​ស្ពាន​ចម្ការ​អុង​ហ្វាង​ទោក បាន​លើក​កម្ពស់​កសាង​រឹង​មាំ។

ក្នុង​ការ​ងារ​កសាង​បក្ស លោក​តឹង​និង​គណៈ​ប្រតិ​បត្តិ​ការ យក​ចិត្ត​ទុក​ដាក់​កសាង​សាខា​បក្ស​មណ្ឌល​តម្លា​ភាព​មុត​មាំ។ ក្នុង​នោះ​អនុវត្ត​មធ្យ័ត​ការ​ងារ​ប្រ​ជុំ​សា​ខា​បក្ស ពង្រីក​ស្មារតី​សាម​គ្គី​ឯក​ភាព​ក្នុង​បណ្តា​បក្ខ​ជន។ សា​ខា​បក្ស​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​បង្ក​ប្រ​ភព​មហា​ជន​ឆ្នើម​ដើម្បី​ពង្រីក​បក្ខ​ជន ឆ្លង​តាម​នោះ រាល់​ឆ្នាំ​សា​ខា​បក្ស​បាន​បញ្ចូល​បក្ខ​ជន​ថ្មី​១​រូប បង្កើន​ចំ​នួន​បក្ខ​ជន​ឡើង​ដល់​២២​រូប។ រាល់​ឆ្នាំ​សា​ខា​បក្ស​បាន​គណៈ​កម្មា​ធិការ​បក្ស​វាយ​តម្លៃ​សម្រេច​ល្អ​ភារ​កិច្ច​ឡើង​ទៅ។ លោក​តឹង​បាន​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ស្ងើច​សរ​សើរ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង ជូន​ប័ណ្ណ​សរ​សើរ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌ ឥរិ​យា​បថ​​ហូ​ជី​មិញ៕

អាង​បិញ - ចន្ថា

ចែករំលែកអត្ថបទ