ដើម្បីឆ្ពោះដល់ថ្ងៃបុណ្យធំរបស់ប្រជាជនទូទាំងប្រទេស នៅឃុំឡាយហ្វា ទីក្រុងកឹងធើ បានសកម្មផ្សព្វផ្សាយនូវសកម្មភាពជាច្រើនឃោសនាអំពីខ្លឹមសារ សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋក្នុងការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ សមស្របជាមួយនឹងលក្ខណៈពិសេសដោយឡែករបស់ភូមិភាគ។

ការឃោសនាចល័តរបស់ឃុំឡាយហ្វា ទីក្រុងកឹងធើ។
ក្នុងអំឡុងប៉ុន្មានថ្ងៃមកនេះ នៅតាមដងផ្លូវនិងមណ្ឌលតាំងទីលំនៅ នៅឃុំឡាយហ្វា បានតុបតែងយ៉ាងត្រចះត្រចង់ដោយទង់ជាតិ ផ្កា និងពាក្យស្លោក ដើម្បីឃោសនាការបោះឆ្នោតខាងមុខ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការបោះឆ្នោតឃុំបានម្ចាស់ការផ្សព្វផ្សាយនូវទម្រង់ឃោសនាជាច្រើន ដូចជា ផ្សាយតាមវិទ្យុ តាមឧគ្ឃោសនសព្ទចល័ត ចុះផ្សាយអត្ថបទនៅលើច្រកទ្វារព័ត៌មានអេឡិចត្រូនិក និងបណ្តាញសង្គម ឬផ្គួបបញ្ចូលខ្លឹមសារបោះឆ្នោតក្នុងសកម្មភាពសហគមន៍ជាដើម។
សមមិត្ត ត្រឹងកីមហ្វី - លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជន និងជាប្រធានគណៈចង្អុលការបោះឆ្នោតឃុំឡាយហ្វា ឱ្យដឹង៖ "គណៈកម្មាធិការបោះឆ្នោតឃុំបានកំណត់ការផ្សព្វផ្សាយជាភារកិច្ចដ៏សំខាន់។ អាស្រ័យហេតុនោះ គណៈកម្មាធិការបោះឆ្នោតឃុំបានចង្អុលការផ្សព្វផ្សាយការឃោសនាដោយរូបភាពជាច្រើន មានខ្លឹមសារសម្បូរបែប ដើម្បីជួយម្ចាស់ឆ្នោតយល់ច្បាស់អំពីខ្លឹមសារ សិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋពេលចូលរួមបោះឆ្នោត”។
ឡាយហ្វា ជាឃុំមានជនរួមជាតិខ្មែររស់នៅជាង៧២%។ ហេតុនោះ ក្រៅពីការឃោសនាជាភាសាវៀត ភូមិភាគនៅទាំងបង្កើនការឃោសនាជាភាសាខ្មែរទៀតផង។ ទន្ទឹមនឹងនោះ ពង្រីកតួនាទីរបស់អ្នកមានប្រិយភាពក្នុងជនរួមជាតិ ដើម្បីឃោសនា ចលនាមាមីងសកម្មចូលរួមបោះឆ្នោតដោយផ្ទាល់។ លោកហ្វិញឌិន ម្ចាស់ឆ្នោតនៅភូមិឡាយហ្វា A ឃុំឡាយហ្វា ឱ្យដឹង៖ "រដ្ឋអំណាចភូមិភាគបានបង្កើតក្រុមឃោសនា មានទាំងរថយន្តចល័ត ម្ល៉ោះហើយមាមីងម្ចាស់ឆ្នោតយើងខ្ញុំដឹងច្បាស់ពីខ្លឹមសារនៃថ្ងៃបោះឆ្នោត។ យើងខ្ញុំបានយល់ច្បាស់ នេះមិនត្រឹមតែជាកាតព្វកិច្ចប៉ុណ្ណោះទេ ថែមទាំងជាសិទ្ធិរបស់ខ្លួនដើម្បីជ្រើសរើសអ្នកមានចរិយាសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ដើម្បីតំណាងឱ្យប្រជាជន ដល់ថ្ងៃនោះខ្ញុំពិតជានឹងចូលរួម"។

ម្ចាស់ឆ្នោតកំពុងពិនិត្យមើលបញ្ជីអ្នកឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ នៅមណ្ឌលបោះឆ្នោត។
នៅលើភូមិឋានឃុំឡាយហ្វា មានភូមិចំនួន១១ បានបែងចែកជា៧អង្គភាពបោះឆ្នោត ដោយមានមណ្ឌលបោះឆ្នោតចំនួន១៦។ លោក ត្រឹងកីមហ្វី លេខាគណៈកម្មាធិការបក្សឃុំឡាយហ្វា ឱ្យដឹងបន្ថែម៖ “មកដល់ពេលនេះ ការត្រៀមបម្រុងសម្រាប់ការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦ - ២០៣១ នៅភូមិភាគជាសាវន្តធានាត្រូវតាមដំណើរការ។ ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត គណៈកម្មាធិការបោះឆ្នោតឃុំនឹងបន្តចង្អុលការដល់គណៈ ក្រុម ពិនិត្យឡើងវិញផ្នែកត្រៀមបម្រុង ពិសេសគឺបញ្ជីឈ្មោះម្ចាស់ឆ្នោត ដើម្បីធានាដល់ថ្ងៃទី១៥ ខែមីនា ប្រជាជនទាំងអស់នឹងចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា”។
ជាមួយនឹងភាពម្ចាស់ការ និងការប្តេជ្ញាចិត្តរបស់រដ្ឋអំណាចភូមិភាគ រួមនឹងការព្រមព្រៀងរបស់ប្រជាជន ការឃោសនាបោះឆ្នោតនៅឃុំឡាយហ្វា ទីក្រុងកឹងធើ កំពុងបានអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាព។ ឆ្លងតាមរយៈនោះ រួមចំណែកបង្កបរិយាកាសរីករាយ ដើម្បីឆ្ពោះដល់ថ្ងៃបោះឆ្នោតពិតជាថ្ងៃបុណ្យធំរបស់ប្រជាជនទូទាំងប្រទេស៕
ដាលីន - វិមាន