ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/03/2026 - 15:49

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ទទួល​ជួប​តំ​ណាង Viettel កឹង​ធើ ពិ​ភាក្សា​អំ​ពី​ភារ​កិច្ច​ជំ​រុញ​ការ​ផ្លាស់​ប្ដូរ​ឌី​ជី​ថល 

លោក​ង្វៀង​ត្វឹង​អាញ់ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋសភា​ទី​ក្រុង​កឹង​ធើ និង​អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​ចង្អុល​ការ​ទី​ក្រុង ស្តី​ពី​ការ​អភិវឌ្ឍ​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ការ​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្ដូរ​ឌី​ជី​ថល បាន​ធ្វើ​ការ​ជា​មួយ​តំ​ណាង​ថ្នាក់​ដឹក​នាំ​និង​អង្គ​ភាព​ជំ​នាញ​របស់ Viettel កឹង​ធើ ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​ភារ​កិច្ច​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ  បច្ចេក​វិទ្យា​លើ​ភូមិ​ឋាន​ទី​ក្រុង ឆ្នាំ​២០២៦។

 លោក​ង្វៀង​ត្វឹង​អាញ់ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋសភា​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​ឱកាស​ជួប​ពិភាក្សា​ការ​ងារ។

តំ​ណាង Viettel កឹង​ធើ បាន​ឧទ្ទេស​នាម ស្នើ​សុំ​ដំ​ណោះ​ស្រាយ​មួយ​ចំ​នួន ដើម្បី​ជំ​រុញ​ការផ្លាស់​ប្ដូរ​ឌី​ជី​ថល​សម្រាប់​ទី​ក្រុង។ តាម​រយៈ​នោះ តំ​ណាង Viettel កឹង​ធើ បាន​ឧទ្ទេស​នាម​ពី​ទិដ្ឋ​ភាព​ទូទៅ​នូវ​ភារ​កិច្ច​នៃ​ការ​ផ្លាស់​ប្ដូរ​ឌី​ជី​ថល​លើ​ភូមិ​ឋាន​ទី​ក្រុង ដំ​ណាក់​កាល ២០២៦-​២០៣០ និង​ដំ​ណើរ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​របស់​ទី​ក្រុង ឆ្នាំ​២០២៦។ ក្នុង​នោះ មាន​ភារ​កិច្ច​ចំ​នួន១៨ ដែល​ជា​ភារ​កិច្ច​ដ៏​លេច​ធ្លោ​ចំ​ណុះ​បី​ក្រុម រួម​មាន៖ វេទិ​កា​ឌីជី​ថល និង​ទិន្ន​ន័យ; ស​សរ​ស្ដម្ភ​នៃ​រដ្ឋា​ភិ​បាល​ឌី​ជី​ថល និង​សង្គម​ឌី​ជី​ថល; និង​វិស័យ​សេដ្ឋ​កិច្ច​លោត​ផ្លោះ។ តំ​ណាង Viettel កឹង​ធើ ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​រួម​បញ្ចូល និង​បង្កើន​កម្រិត​មជ្ឈ​មណ្ឌល​ទិន្ន​ន័យ​របស់​ទី​ក្រុង​សម្រេច​តាម​ស្តង់​ដារ កសាង​ប្រ​ព័ន្ធ​ធា​នា​សុ​វត្ថិ​ភាព​ព័ត៌​មាន​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​ទី​ក្រុង​ទាំង​មូល; កសាង និង​អនុ​វត្ត​ទម្រង់​ប្រ​កប​ដោយ​បទដ្ឋាន ជំ​រុញ​ថ្នាក់​ឃុំ សង្កាត់​ក្នុង​ការ​ផ្លាស់​ប្ដូរ​ឌី​ជី​ថល​ទូទាំង​ប្រ​ជា​ជន និង​គ្រប់​វិស័យ (ស​សរ​ស្ដម្ភ ចំ​នួន​៣៖ រដ្ឋា​ភិបាល​ឌី​ជី​ថល សេដ្ឋ​កិច្ច​ឌី​ជី​ថល និង​សង្គម​ឌី​ជី​ថល)។ ព្រម​ជា​មួយ​នោះ ក៏​ស្នើ​សុំ​ដំ​ណោះ​ស្រាយ​មួយ​ចំ​នួន​ជំ​រុញ​ការ​ផ្លាស់​ប្ដូរ​ឌី​ជី​ថល​លើ​វិស័យ​ផ្សេងៗ ដូច​ជា ទេស​ចរណ៍ កសិ​កម្ម​បច្ចេក​វិទ្យា​ខ្ពស់ សេដ្ឋ​កិច្ច​សមុទ្រ​និង​ឡូជី​ស្ទិក ហេដ្ឋា​រចនា​សម្ព័ន្ធ បច្ចេក​វិទ្យា​ឌី​ជី​ថល ការ​គ្រប់​គ្រង​ទី​ក្រុង។

ថ្លែង​ក្នុង​ឱកាស​ជួប​ពិ​ភាក្សា​ការ​ងារ លោក​ង្វៀង​ត្វឹង​អាញ់ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​រួម​ដំ​ណើរ ការ​គាំ​ទ្រ​និង​ភាព​ជំ​នាញ​របស់​ក្រុម​ហ៊ុន Viettel ព្រម​ទាំង​សំ​ណើ​ដំ​ណោះ​ស្រាយ​ដើម្បី​ជំ​រុញ​ការ​ផ្លាស់​ប្ដូរ​ឌី​ជី​ថល​លើ​ភូមិ​ឋាន​ទី​ក្រុង។ ទន្ទឹម​នឹង​នោះ ក៏​បាន​ស្នើ Viettel កឹង​ធើ ធ្វើ​របាយ​ការណ៍​សំ​ណើ​ដំ​ណោះ​ស្រាយ​អនុ​វត្ត​ភារ​កិច្ច​នៃ​ការ​ផ្លាស់​ប្ដូរ​ឌី​ជី​ថល ផ្ញើ​ទៅ​គណៈ​ចង្អុល​ការ​ទី​ក្រុង អំ​ពី​ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ការ​ផ្លាស់​ប្ដូរ​ឌី​ជី​ថល ដើម្បី​គណៈ​ចង្អុល​ការ​ប្រ​គល់​ឱ្យ​អង្គ​ភាព​ដែល​ពាក់​ព័ន្ធ​សិក្សា​ស្រាវ​ជ្រាវ និង​ផ្តល់​យោ​បល់៕

             ក្វឹក​ថាយ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ