ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/03/2026 - 15:49

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ៖ បន្ត​ដោះ​ស្រាយ​បញ្ហា​ដែល​ជំ​ពាក់​ជំ​ពិន នៅ​សេស​សល់ រំ​ដោះ​ប្រ​ភព​ធន​ធាន ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​ពី ១០% ឡើង​ទៅ 

នៅ​ទី​ស្នាក់​ការ​រដ្ឋា​ភិ​បាល នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​នៃ​គណៈ​ប្រ​ចាំ​ការ​រដ្ឋា​ភិ​បាល ដើម្បី​ផ្តល់​មតិ​លើ​ខ្លឹម​សារ​សំ​ខាន់ៗ​មួយ​ចំ​នួន សំ​ដៅ​បន្ត​ដោះ​ស្រាយ​ការ​លំ​បាក បញ្ហា​ដែល​ជំ​ពាក់​ជំ​ពិន នៅ​សេស​សល់ និង​អូស​បន្លាយ​នៃ​បណ្តា​គម្រោង​នា​នា។ គោល​បំ​ណង​គឺ​ដើម្បី​បើក​ច្រក​រំ​ដោះ និង​កៀរ​គរ ព្រម​ទាំង​ប្រើ​ប្រាស់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​រាល់​ប្រ​ភព​ធន​ធាន ជំ​រុញ​កម្លាំង​ចល​ករ​សម្រាប់​ការ​អភិ​វឌ្ឍ រួម​ចំ​ណែក​អភិ​វឌ្ឍ​ឆាប់​រហ័ស និង​ប្រ​កប​ដោយ​ចីរ​ភាព អនុ​វត្ត​ទិស​ដៅ​កំ​ណើន​សេដ្ឋ​កិច្ច​ចាប់​ពី ១០% ឡើង​ទៅ រក្សា​និរន្តរ​ភាព​ម៉ា​ក្រូ​សេដ្ឋ​កិច្ច គ្រប់​គ្រង​អតិ​ផរ​ណា និង​ធា​នា​តុល្យ​ភាព​ធំៗ​នៃ​ខឿន​សេដ្ឋ​កិច្ច ក្នុង​បរិ​ការណ៍​ដែល​ស្ថាន​ភាព​មាន​ការ​លំ​បាក និង​បញ្ហា​ប្រ​ឈម​ជា​ច្រើន។

 នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ អញ្ជើញ​ជា​អធិប​តី​ក្នុង​កិច្ច​ប្រ​ជុំ​នៃ​គណៈ​ប្រ​ចាំ​ការ​រដ្ឋា​ភិបាល ដើម្បី​ផ្តល់​មតិ​យោ​បល់​លើ​ខ្លឹម​សារ​សំ​ខាន់ៗ​មួយ​ចំ​នួន ក្នុង​គោល​បំ​ណង​បន្ត​ដោះ​ស្រាយ​រាល់​ការ​លំ​បាក បញ្ហា​ជំ​ពាក់​ជំ​ពិន​បញ្ហា​នា​នា និង​គម្រោង​ដែល​នៅ​សេស​សល់​អូស​បន្លាយ​ពេល​យូរ។ (រូបថត៖ VGP/ញឹកបាក់)

អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​នេះ មាន​បណ្តា​ឧប​នា​យក​រដ្ឋ​មន្ត្រី ថ្នាក់​ដឹក​នាំ​ក្រ​សួង ស្ថា​ប័ន​នា​នា ចំ​ណុះ​រដ្ឋា​ភិបាល។

គណៈ​ប្រ​ចាំ​ការ​រដ្ឋា​ភិ​បាល​បាន​ផ្តល់​មតិ​លើ​ស្ថាន​ភាព និង​លទ្ធ​ផល​អនុវត្ត​ការ​ដោះ​ស្រាយ​គម្រោង និង​អា​ជីវ​កម្ម​ដែល​យឺត​យ៉ាវ​ល្បឿន​និង​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ផ្នែក​ឧស្សា​ហ- ពា​ណិជ្ជ​កម្ម ដើម្បី​ត្រៀម​របាយ​ការណ៍​ជូន​ថ្នាក់​មាន​សមត្ថ​កិច្ច។ កសាង និង​បង្ហើយ​សេចក្តី​ព្រាង​គម្រោង​ស្រាវ​ជ្រាវ វាយ​តម្លៃ​ជា​រួម​លើ​បញ្ហា​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម នៅ​តាម​តំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស​ដើម្បី​ត្រៀម​របាយ​ការណ៍​ជូន​ថ្នាក់​មាន​សមត្ថ​កិច្ច។ ក្រៅ​ពី​នេះ ក៏​មាន​ការ​ត្រៀម​គម្រោង​ឧបត្ថម្ភ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​បច្ចេក​ទេស​សម្រាប់​ស្រូវ​គុណ​ភាព​ខ្ពស់ និង​ការ​បញ្ចេញ​ឧស្ម័ន​ទាប​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ដោយ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​កម្ចី IBRD របស់​ធនា​គារ​ពិ​ភព​លោក សេចក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តី​ពី​ការ​ដោះ​ស្រាយ​បញ្ហា​ជំ​ពាក់​ជំ​ពិន​សម្រាប់​គម្រោង BOT ចរា​ចរណ៍; ដោះ​ស្រាយ​ឱ្យ​ដាច់​ស្រ​ឡះ​នូវ​រាល់​ការ​ចំ​ណាយ​លើ​ការ​ពិ​និត្យ និង​ព្យា​បាល​ជំ​ងឺ​តាម​រយៈ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ដែល​នៅ​សេស​សល់​តាំង​ពី​មុន​ឆ្នាំ ២០២៥; ​ត្រួត​ពិ​និត្យ​ស្ថាន​ភាព​នៃ​ការ​ចេញ​ឯក​សារ​ណែ​នាំ​លម្អិត​ការ​អនុ​វត្ត​ច្បាប់ និង​សេចក្តី​សម្រេចចិត្ត​ដែល​បាន​ចូល​ជា​ធរ​មាន ព្រម​ទាំង​ខ្លឹម​សារ​សំ​ខាន់ៗ​មួយ​ចំ​នួន​ទៀត។

ការ​ផ្តល់​មតិ​ដើម្បី​បន្ត​បង្ហើយ​គម្រោង​ស្រាវ​ជ្រាវ និង​វាយ​តម្លៃ​ជា​រួម​លើ​ការ​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស​វឹង​ដោង វឹង​ផុង​និង​ភូ​ក្វឹក ដើម្បី​ត្រៀម​របាយ​ការណ៍​ជូន​ថ្នាក់​មាន​សមត្ថ​កិច្ច នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ បាន​សំ​ណូម​ពរ​ឱ្យ​ប្រ​កាន់​ខ្ជាប់​នូវ​រាល់​សេច​ក្តី​សន្និ​ដ្ឋាន និង​កិច្ច​ចង្អុល​របស់​កា​រិ​យា​ល័យ​នយោ​បាយ បណ្តា​ក្រ​សួង ស្ថា​ប័ន តាម​មុខ​ងារ ភារ​កិច្ច និង​សិទ្ធិ​អំ​ណាច ស្នើ​ដាក់​ឱ្យ​អនុវត្ត​សា​កល្បង​នូវ​យន្ត​ការ និង​គោល​នយោ​បាយ​ពិ​សេសៗ លោត​ផ្លោះ មាន​លក្ខណៈ​ជា​ដង​សន្ទូច​ទី​បង្អែក ធា​នា​មាន​ចំ​ណុច​ស្នូល និង​លក្ខណៈ​សំខាន់ៗ រួម​មាន​ទាំង​គោល​នយោ​បាយ​រួម និង​គោល​នយោ​បាយ​ដោយ​ឡែក​ឱ្យ​ស្រប​តាម​តំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស​នី​មួយៗ ដើម្បី​ឱ្យ​តំ​បន់​ទាំង​នេះ​ពង្រីក​ខ្ពស់​បំ​ផុត​នូវ​សក្តា​នុភាព​ដាច់​ដោយ​ឡែក ឱកាស​លេច​ធ្លោ និង​ប្រៀប​ខ្លាំង​ប្រ​កួត​ប្រ​ជែង ក្លាយ​ជា​កម្លាំង​អភិ​វឌ្ឍ​របស់​ភូមិ​ភាគ តំ​បន់ និង​ទូ​ទាំង​ប្រ​ទេស។

ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព លទ្ធ​ផល​ផ្សព្វ​ផ្សាយ​ដោះ​ស្រាយ​បណ្តា​គម្រោង និង​អា​ជីវ​កម្ម​ដែល​យឺត​យ៉ាវ​ល្បឿន មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ផ្នែក​ឧស្សាហ​-ពា​ណិជ្ជ​កម្ម នា​យក​រដ្ឋ​មន្ត្រី​បាន​ចង្អុល​ការ​ដាក់​ចេញ​នូវ​ភារ​កិច្ច​ដំ​ណោះ​ស្រាយ និង​កាល​កំ​ណត់​បង្ហើយ​ជាក់​លាក់​សម្រាប់​ក្រ​សួង ស្ថាប័ន និង​អា​ជីវ​កម្ម​នី​មួយៗ​ដែល​ពាក់​ព័ន្ធ​ទៅ​តាម​មុខ​ងារ​ភារ​កិច្ច សិទ្ធិ​អំ​ណាច។ លោក​នា​យក​រដ្ឋមន្រ្តី​បាន​សំ​ណូម​ពរ​បញ្ចប់​ការ​ដោះ​ស្រាយ​ឱ្យ​ដាច់​ស្រ​ឡះ​នូវ​រាល់​គម្រោង​ដែល​នៅ​សេស​សល់ ដោយ​ផ្អែក​លើ​ឧប​ករណ៍ និង​យន្ត​ការ​ដែល​ថ្នាក់​មាន​សមត្ថ​កិច្ច​បាន​អនុញ្ញាត។ ប្រ​សិនបើ​មាន​បញ្ហា​កើត​ឡើង ត្រូវ​បន្ត​រាយ​ការណ៍ និង​ស្នើ​ដំ​ណោះ​ស្រាយ ដោយ​ផ្អែក​លើ​ស្មារតី ​ហ៊ាន​គិត ហ៊ាន​ធ្វើ ហ៊ាន​ទទួល​ខុស​ត្រូវ ដើម្បី​ផល​ប្រ​យោជន៍​រួម ជា​ពិ​សេស​គឺ​ចំ​ពោះ​ថ្នាក់​ដឹក​នាំ​អង្គ​ភាព៕     

                                                ហា​វ៉ាំង - សុ​ផន

ចែករំលែកអត្ថបទ