លោក ង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ សំណូមពរមជ្ឈមណ្ឌលអភិវឌ្ឍន៍មូលនិធិដីទីក្រុង សហការពន្លឿនល្បឿនដំណើរការរហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦ នឹងអនុវត្តរួចរាល់ការពង្រាបផ្ទៃដី បង្កលក្ខណៈដំណើរការសាងសង់ស្ថានីយបង់ប្រាក់ដើម្បីយកថ្លៃសេវាផ្លូវល្បឿនលឿននៅក្នុងខែមិថុនា ឆ្នាំ២០២៦។
នៅព្រឹកថ្ងៃទី ១០ ខែមីនា លោកង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកមួយចំនួនរបស់ទីក្រុងនិងឃុំ សង្កាត់នានា មានកិច្ចប្រជុំធ្វើការជាមួយគណៈគ្រប់គ្រងគម្រោងមីធ្វឹង ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការពង្រាបផ្ទៃដីសម្រាប់ផ្នែកសំណង់កើនបន្ថែម ចំណុះគម្រោងចំនួន ២ សមាសភាគផ្លូវល្បឿនលឿនកំណាត់កឹងធើ- ហូវយ៉ាងនិងកំណាត់ហូវយ៉ាង - កាម៉ាវ (ផ្លូវល្បឿនលឿនខាងជើង - ខាងត្បូង)។

លោក ង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
យោងតាមគណៈគ្រប់គ្រងគម្រោងមីធ្វឹង ដងផ្លូវល្បឿនលឿនកឹងធើ-កាម៉ាវ បានដាក់ឱ្យដំណើរការ។ បណ្តាបញ្ហាលំបាកជាប់ទាក់ទិនដល់ការពង្រាបផ្ទៃដីគម្រោងសមាសភាគផ្លូវល្បឿនលឿនកំណាត់កឹងធើ- ហូវយ៉ាង រួមមាន៖ ទីតាំងពង្រីកថ្មីមួយចំនួនដែលបានប្រគល់បង្គោលព្រំឈូសឆាយពង្រាបផ្ទៃដី ត្រូវការផ្ទៃដីបន្ថែមដើម្បីសាងសង់ប្រព័ន្ធចរាចរណ៍ទំនើប (ចំណុចប្រសព្វ TS) ស្ថានីយបង់ប្រាក់ផ្លូវល្បឿនលឿន ស្ថានីយថ្លឹងរថយន្ត (ភាគច្រើនស្ថិតនៅត្រង់ចំណុចប្រសព្វ IC2, IC3, IC4និង IC5លើភូមិឋានសង្កាត់ហឹងភូ ឃុំដុងភឿក ថាញ់ហ្វា តឹងប៊ិញនិងវីធ្វី); កើនបន្ថែមប្រឡាយទឹកស្រោចស្រពនិងផ្លូវបម្រើជីវភាពប្រជាជន។ ប៉ុន្តែ មកទល់ពេលនេះ ចំពោះទីតាំងដែលកើនបន្ថែមទាំងនេះ មិនទាន់បានផ្តល់សច្ចានុម័តនៅឡើយ…។
គម្រោងសមាសភាគផ្លូវល្បឿនលឿនកំណត់ហូវយ៉ាង-កាម៉ាវ ពង្រាបផ្ទៃដីកើនបន្ថែមនៅក្នុងបរិវេណស្ថានីយបង់ប្រាក់ ស្ថានីយថ្លឹងរថយន្តត្រង់ចំណុចប្រសព្វ IC6ឈូសឆាយពង្រាបផ្ទៃដីពង្រីកផ្លូវខេត្តលេខ ៩៣០ តភ្ជាប់ទៅនឹងចំណុចប្រសព្វIC6កើនបន្ថែមប្រឡាយទឹកស្រោចស្រពនិងផ្លូវប្រសព្វ។ល។ គណៈគ្រប់គ្រងគម្រោង ស្នើទៅទីក្រុងឱ្យពន្លឿនល្បឿនដំណើរការអនុវត្ត និងប្រគល់ផ្ទៃដីសម្រាប់ផ្នែកសំណង់កើនបន្ថែមចំណុះគម្រោងផ្លូវល្បឿនលឿនកឹងធើ- កាម៉ាវឱ្យបានឆាប់ ដើម្បីបម្រើការសាងសង់ប្រព័ន្ធចរាចរណ៍ទំនើប ស្ថានីយបង់ប្រាក់ ស្ថានីយថ្លឹងរថយន្ត។ល។ ផ្លូវល្បឿនលឿនគ្រោងនឹងយកថ្លៃសេវាក្នុងខែមិថុនា ឆ្នាំ២០២៦។
ថ្លែងការណ៍ក្នុងកិច្ចប្រជុំ លោក ង្វៀងវ៉ាំងហ្វាបញ្ជាក់ ផ្លូវល្បឿនលឿនកឹងធើ- កាម៉ាវ គឺជាគម្រោងមួយដ៏សំខាន់របស់ជាតិ ភូមិភាគតែងយកចិត្តទុកដាក់ជាចម្បង ពិសេសគឺក្នុងការងារឈូសឆាយពង្រាបផ្ទៃដីសាងសង់ផ្លូវសំខាន់អនុវត្តរួចរាល់។ ផ្នែកសំណង់កើនបន្ថែម គឺជាសំណង់បន្ទាប់បន្សំសម្រាប់ផ្លូវល្បឿនលឿន ស្ថិតក្រៅឯកសារដែលបានប្រគល់តាំងពីដំបូង ផ្នែកនេះ ទើបតែប្រគល់បង្គោលពង្រាបផ្ទៃដីនៅប៉ុន្មានខែចុងឆ្នាំ២០២៥។ មជ្ឈមណ្ឌលអភិវឌ្ឍន៍មូលនិធិដីទីក្រុង សហការជាមួយម្ចាស់វិនិយោគនិងភូមិភាគនានា ដើម្បីពន្លឿនល្បឿនដំណើរការរហូតដល់ថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៦ នឹងអនុវត្តរួចរាល់ការពង្រាបផ្ទៃដីផ្នែកសំណង់កើតបន្ថែម ដើម្បីបង្កលក្ខណៈដំណើរការសាងសង់ស្ថានីយបង់ប្រាក់ ដើម្បីយកថ្លៃសេវាផ្លូវល្បឿនលឿននៅក្នុងខែមិថុនា ឆ្នាំ២០២៦។ទន្ទឹមនឹងនោះ ក្នុងដំណើរការសាងសង់ប្រសិនបើមានបញ្ហាលំបាកជាប់ទាក់ទិន ម្ចាស់វិនិយោគត្រូវផ្តល់ព័ត៌មានទៅទីក្រុងជាបន្ទាន់សហការជាមួយមូលដ្ឋានដើម្បីដោះស្រាយ ប្រញាប់អនុវត្តរួចរាល់ផ្នែកសំណង់ផ្លូវល្បឿនលឿនតាមកិច្ចចង្អុលការរបស់នាយករដ្ឋមន្ត្រី៕
អាញខ្វា-មុនី