ការដាក់បង្ហាញរូបភាពឯកសារស្តីពីការបោះឆ្នោតតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ជាមួយនឹងប្រធានបទ “ឆន្ទៈបក្ស - ទឹកចិត្តប្រជាជន” ដោយមានរូបភាព ឯកសារ និងវត្ថុតាំងជាង ១៤០ ប្រភេទ។ ការតាំងពិព័រណ៍ សៀវភៅ “ក្តីជំនឿ សាមគ្គីនិងបំណងប្រាថ្នា” ក៏ បានឧទ្ទេសនាមសៀវភៅ កាសែតនិងឯកសារចំនួន ៣០០ ច្បាប់ផងដែរ។ ការដាក់បង្ហាញ និងតាំងពិព័រណ៍សៀវភៅនេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៦ នៅសារមន្ទីរ ក្រុងកឹងធើ លេខ ១ ផ្លូវហ្វាប៊ិញ សង្កាត់និញកេវ។

តំណាងកាត់ខ្សែបូសម្ពោធការដាក់បង្ហាញរូបភាពឯកសារ និងតាំងពិព័រណ៍សៀវភៅ។
នៅសារមន្ទីរក្រុងកឹងធើ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានបើកពិធីដាក់បង្ហាញរូបភាព ឯកសារស្តីពីការបោះឆ្នោតតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ “ឆន្ទៈបក្ស - ទឹកចិត្តប្រជាជន” និងតាំងពិព័រណ៍សៀវភៅ “ក្តីជំនឿ សាមគ្គី និងបំណងប្រាថ្នា”។
អញ្ជើញចូលរួមក្នុងពិធីនេះមានលោក ដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជន និងជាប្រធានគណៈកម្មាធិការបោះឆ្នោតក្រុងកឹងធើ; រួមជាមួយនឹងសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង និងថ្នាក់ដឹកនាំមន្ទីរ ផ្នែកនានា...។
ថ្លែងក្នុងពិធីបើកសម្ពោធ ថ្នាក់ដឹកនាំនៃមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ក្រុងកឹងធើ បានសង្កត់ធ្ងន់៖ ការបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិ ជាថ្ងៃបុណ្យដ៏ធំរបស់ប្រជាជនទាំងមូល ដែលបង្ហាញពីសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ ការដាក់បង្ហាញរូបភាពនិងតាំងពិព័រណ៍សៀវភៅនេះ សំដៅផ្សព្វផ្សាយទូលំទូលាយអំពីអត្ថន័យ និងសារៈសំខាន់នៃការបោះឆ្នោត បញ្ជាក់ពីតួនាទី ឋានៈរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់អាណត្តិ។ ទន្ទឹមនឹងនោះ រួមចំណែកអប់រំប្រពៃណីស្នេហាជាតិ ស្មារតីទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ និងពង្រឹងក្តីជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់បក្ស និងមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសជាតិ។

តំណាងអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធ និងអុជធូបរំលឹកគុណលោកប្រធានហូជីមិញ ក្នុងបរិវេណសារមន្ទីរក្រុងកឹងធើ។
ការដាក់បង្ហាញរូបភាពឯកសារស្តីពីការបោះឆ្នោតតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន ក្រោមប្រធានបទ “ឆន្ទៈបក្ស - ទឹកចិត្តប្រជាជន” ដោយមានរូបភាព ឯកសារ និងវត្ថុតាំងជាង ១៤០ ប្រភេទ។ តាំងបង្ហាញឧទ្ទេសនាមរូបភាព លេចធ្លោមួយចំនួនអំពីលោកប្រធានហូជីមិញ ជាមួយនឹងការងារបោះឆ្នោត; ការបោះឆ្នោតជាសកលលើកដំបូង បោះឆ្នោតតំណាងរដ្ឋសភា អាណត្តិទី ១ រហូតមកទល់បច្ចុប្បន្ន និងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់នៅក្រុងកឹងធើ។ ក្រៅពីនេះ ក៏មានវត្ថុតាងប្រវត្តិសាស្ត្រ ជាច្រើនគ្រប់សម័យកាល ដូចជា រូបភាពផ្សព្វផ្សាយការបោះឆ្នោត ប័ណ្ណតំណាងរដ្ឋសភា និងប័ណ្ណបោះឆ្នោតជាដើម។
ការតាំងពិព័រណ៍សៀវភៅ “ក្តីជំនឿ សាមគ្គី និងបំណងប្រាថ្នា” បានឧទ្ទេសនាមសៀវភៅ កាសែត និងឯកសារចំនួន ៣០០ ច្បាប់ អំពីលោកប្រធានហូជីមិញ ជាមួយនឹងការបោះឆ្នោតតំណាងរដ្ឋសភាគ្រប់អាណត្តិ; បណ្តាឯកសារស្តីពីការបោះឆ្នោតតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់។ ពិធីតាំងពិព័រណ៍ ថែមទាំងផ្តល់នូវឯកសារជាច្រើនណែនាំផ្សព្វផ្សាយអំពីការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី XVI និងការបោះឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១។
ការដាក់បង្ហាញរូបភាព និងតាំងពិព័រណ៍ សៀវភៅនេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៦ នៅសារមន្ទីរក្រុងកឹងធើ លេខ ១ ផ្លូវហ្វាប៊ិញ សង្កាត់និញកេវ៕
ដាំងហ្វិញ-វ៉ាន់តឹន