ថ្ងៃ១៣ ខែមីនា បរិយាកាសនៃទិវាបុណ្យធំទូទាំងប្រជាជន មានភាពអ៊ូអរនៅប្រជុំកោះហងជូយនិងហងខ្វាយ ខេត្តកាម៉ាវ។ ដោយសារលក្ខណៈធើ្វដំណើរទៅមកលំបាក អាស្រ័យលើអាកាសធាតុ ក្រុមប្រឹក្សាបោះឆ្នោតជាតិ បានអនុញ្ញាតឱ្យម្ចាស់ឆ្នោត នៅប្រជុំកោះទាំងពីរនេះ ធ្វើការបោះឆ្នោតមុនពេលកំណត់២ថ្ងៃ បើធៀបនឹងថ្ងៃបោះឆ្នោតទូទាំងប្រទេស។
នៅប៉ុស្តិ៍ការពារព្រំដែនហងជូយ ក្រុមបោះឆ្នោតលេខ៣ឃុំសុងដុក ចាត់តាំងបើកការបោះឆ្នោតនៅវេលាម៉ោង៦ៈ៣០នាទី។ នៅវេលាម៉ោង៧ ការបោះឆ្នោតចាប់ផ្តើមជាផ្លូវការ។ បន្ទាប់ពីនោះ ម្ចាស់ឆ្នោតចំនួន១៥៩នាក់ បានបំពេញសិទ្ធិពលរដ្ឋ បោះជ្រើសតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តកាម៉ាវ តំណាងក្រុមប្រឹក្សាប្រជាជនឃុំសុងដុក អាណត្តិកាល២០២៦ –២០៣១។
.gif)
បើកពិធីបោះឆ្នោតនៅកោះហងជូយ។
ម្ចាស់ឆ្នោតង្វៀងវ៉ាំងអាង ឱ្យដឹង៖ “អាស្រ័យបានណែនាំហ្មត់ចត់ និងបានចំណាយពេលស្វែងយល់បញ្ជីបេក្ខជនឈរឈ្មោះច្បាស់លាស់ ខ្ញុំបានបោះសន្លឹកឆ្នោតដោយដៃខ្លួនឯង ជ្រើសអ្នកដែលសក្តិសមបំផុត ដោយសង្ឃឹមថា ពួកគាត់នឹងយកចិត្តទុកដាក់យ៉ាងជិតដិតដល់ជីវភាពរបស់ប្រជាជននៅភូមិភាគ"។
.gif)
ម្ចាស់ឆ្នោតលើកោះហងជូយទៅបោះឆ្នោតតាំងពីពេលព្រឹក។
ការបោះឆ្នោតមុនពេលកំណត់នៅកោះហងជូយ បានបញ្ចប់ដោយបរិបូណ៌ ដោយម្ចាស់ឆ្នោត១៥៩/១៥៩នាក់ បានចូលរួមបោះឆ្នោតសម្រេចអត្រា១០០%។ លោកស្រីឡឹមអៀងញ៉ី ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ អនុប្រធានគណៈកម្មាធិការបោះឆ្នោតឃុំសុងដុក គូសបញ្ជាក់៖ "ការចាត់តាំងជោគជ័យនូវការបោះឆ្នោតមុនពេលកំណត់នៅកោះហងជូយ មិនត្រឹមតែសំដៅពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈងាយស្រួលបំផុតដើម្បីមាមីងម្ចាស់ឆ្នោតនៅតំបន់ឃុំកោះ អនុវត្តសព្វគ្រប់សិទ្ធិពលរដ្ឋរបស់ខ្លួន។ ពិសេស សន្លឹកឆ្នោតនីមួយៗរបស់ម្ចាស់ឆ្នោតនៅទីនេះ នៅទាំងមានអត្ថន័យដ៏ពិសិដ្ឋក្នុងការបញ្ជាក់ពីអធិបតេយ្យភាពលើកោះសមុទ្រនៃមាតុភូមិទៀតផង"។
ក្នុងពេលជាមួយគ្នានោះដែរ នៅប្រជុំកោះហងខ្វាយ ឃុំដឹកម៉ូយ ម្ចាស់ឆ្នោតចំនួន២៩២នាក់ រួមមានកម្លាំងកងទ័ពការពារព្រំដែន ស្ថានីយរ៉ាដា បង្គោលភ្លើងហ្វា រដ្ឋបាលព្រៃឈើនិងកម្មករសាងសង់នូវសំណង់សំខាន់ៗរបស់ប្រទេសនៅលើកោះ ក៏រីករាយទៅកាន់មណ្ឌលបោះឆ្នោតលេខ៤ ដើម្បីបោះឆ្នោត។ នេះគឺជាមណ្ឌលតែមួយគត់ក្នុងខេត្តកាម៉ាវ ចាត់តាំងបោះឆ្នោត២កម្រិតគឺ៖ តំណាងរដ្ឋសភានិងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត។ ការងារតុបតែង ទទួលបិទបញ្ជីឈ្មោះបានរៀបចំហ្មត់ចត់ មានរបៀបរៀបរយ។ ទិវាបុណ្យបោះឆ្នោតមុនពេលកំណត់បានប្រព្រឹត្តឡើងយ៉ាងពេញលេញនិងជោគជ័យល្អប្រសើរ។
ចង្អុលការអំពីសកម្មភាពនយោបាយដ៏មហោឡារិកនេះ សមមិត្តង្វៀងហូហាយ សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្តកាម៉ាវ បានបញ្ជាក់៖ ទិសដៅដ៏សំខាន់នៃការបោះឆ្នោត គឺពង្រីកទំនុកចិត្តរបស់ប្រជាជន ឆ្លងតាមរយៈការជ្រើសរើសអ្នកតំណាង ដែលមានលក្ខណសម្បត្តិល្អនិងមានសមត្ថភាពគ្រប់គ្រាន់។ ថ្ងៃនេះ សន្លឹកឆ្នោតដំបូងពីកោះហងខ្វាយនិងកោះហងជូយ មិនត្រឹមតែពាំនាំនូវទំនុកចិត្តប៉ុណ្ណោះទេ ថែមទាំងបានចាត់ទុកជាបង្គោលព្រំដែនបញ្ជាក់ពីអធិបតេយ្យភាពដ៏ពិសិដ្ឋ បង្កជាមូលដ្ឋានគ្រឹះរីករាយសម្រាប់ទូទាំងខេត្តកាម៉ាវ ឈានចូលទិវាបុណ្យទូទាំងប្រទេស៕
យ្វីអាញ - លីសៀ