ក្នុងបរិយាកាសរីករាយនាថ្ងៃបុណ្យទូទាំងប្រទេស កម្មាភិបាល បក្ខជននិងប្រជាជននៅតាមមណ្ឌលបោះឆ្នោតនានាក្នុងសង្កាត់មីស្វៀង ឃុំតាយវ៉ាំង ទីក្រុងកឹងធើ មានភាពរីករាយក្នុងការផ្ញើសន្លឹកឆ្នោតដែលពោរពេញដោយក្តីជឿជាក់លើភាពរុងរឿងនិងការអភិវឌ្ឍន៍ ឆ្ពោះទៅរកព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសជាតិ។

ថ្នាក់ដឹកនាំចូលរួមពិធីបើកការបោះឆ្នោតនៅក្រុមបោះឆ្នោតលេខ ១៤
សង្កាត់មីស្វៀង។
នៅវិហារថាញ់ដេម៉ីវ មណ្ឌលផ្សារចាស់ ក្រុមបោះឆ្នោតលេខ ១៤ សង្កាត់មីស្វៀង បានចាត់តាំងពិធីបើកការបោះឆ្នោតនៅម៉ោង ៦ ព្រឹក ហើយចាប់ផ្តើមបោះឆ្នោតពីម៉ោង ៦ និង ៣០ នាទីព្រឹក។ នៅទីនេះ ម្ចាស់បោះឆ្នោតចំនួន ៨៧៩ នាក់ បានអនុវត្តសិទ្ធិជាពលរដ្ឋ ដើម្បីបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើគ្រប់ថ្នាក់ អាណត្តិកាល ២០២៦ - ២០៣១។ តាមលោកង៉ោវ៉ាំងមិញ បានឱ្យដឹង ប៉ុន្មានថ្ងៃកន្លងមក អាស្រ័យកម្មាភិបាលសង្កាត់និងក្រុមបោះឆ្នោតបានចុះផ្សព្វផ្សាយនិងពន្យល់ជាប្រចាំ ទើបមាមីងយល់កាន់តែច្បាស់អំពីអត្ថន័យនៃការបោះឆ្នោត។ ខ្ញុំសង្ឃឹមថា៖ "បេក្ខជនដែលជាប់ឆ្នោតនឹងយកចិត្តទុកដាក់ដល់ជីវភាពរបស់ប្រជាជននៅភូមិភាគ" -លោកមិញបានឱ្យដឹងដូច្នេះ។
ដោយការត្រៀមលក្ខណៈយ៉ាងម៉ត់ចត់តាំងពីព្រលឹម ការងារបោះឆ្នោតនៅក្រុមទី ១៤ មណ្ឌលផ្សារចាស់ បានប្រព្រឹត្តទៅដោយធានានូវប្រជាធិបតេយ្យ ត្រឹមត្រូវតាមច្បាប់ សុវត្ថិភាព និងក្លាយជាថ្ងៃបុណ្យទូទាំងប្រជាជនពិតប្រាកដ។ សមមិត្ត ហ្វាងមិញទ្រី - អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់មីស្វៀង បានឱ្យដឹង៖ "ដើម្បីបង្កលក្ខណៈងាយស្រួលជូនអ្នកបោះឆ្នោតទៅបោះឆ្នោត អនុវត្តកាតព្វកិច្ចដ៏ពិសិដ្ឋរបស់ខ្លួន អង្គភាពបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគនិងកងកម្លាំងនានា ដើម្បីផ្សព្វផ្សាយអនុវត្តសកម្មភាពជាច្រើនបម្រើដល់ការងារបោះឆ្នោត។ សកម្មឃោសនាចលនាប្រជាជនឱ្យយល់ច្បាស់អំពីអត្ថន័យនិងសារៈសំខាន់នៃការបោះឆ្នោត ព្រមទាំងជំនួយភូមិភាគនានាក្នុងការរៀបចំមូលដ្ឋានសម្ភារៈ ធានាសន្តិសុខនិងសុវត្ថិភាពនៅតាមមណ្ឌលបោះឆ្នោត សំដៅធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅបានជោគជ័យល្អប្រសើរ"។
-1.gif)
អ្នកបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ២៣ ភូមិទីបញឹក ឃុំតាយវ៉ាំងកំពុងបោះឆ្នោត។
រីឯនៅមណ្ឌលបោះឆ្នោតលេខ ២៣ ភូមិទីបញឹក ឃុំតាយវ៉ាំង បានតុបតែងដោយទង់ជាតិ បដា និងពាក្យស្លោកយ៉ាងស្អាតបាត។ នៅពេលមណ្ឌលបោះឆ្នោតបើកការបោះឆ្នោតភ្លាម ម្ចាស់បោះឆ្នោតជាច្រើនបានមានមុខដើម្បីចូលរួមបោះឆ្នោតទាន់ពេល។ ក្រោមការណែនាំដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមបោះឆ្នោត ម្ចាស់បោះឆ្នោតម្នាក់ៗបានទទួលសន្លឹកឆ្នោតនិងអនុវត្តសិទ្ធិពលរដ្ឋរបស់ខ្លួនដោយភាពម៉ត់ចត់និងមានសណ្តាប់ធ្នាប់ ដោយមានម្ចាស់បោះឆ្នោតចំនួន ៦៤៧/៦៤៧ នាក់បានចូលរួមបោះឆ្នោត សម្រេច១០០%។ សន្លឹកឆ្នោតនីមួយៗគឺជាការផ្ញើនូវជំនឿទុកចិត្តនិងសេចក្តីប្រាថ្នាចង់អភិវឌ្ឍភូមិស្រុកក្នុងដំណាក់កាលថ្មី នៅពេលរដ្ឋអំណាចភូមិភាគពីរថ្នាក់មួយថ្ងៃកាន់តែសុក្រឹត មានសុពលភាពជាជំហាននាំមកនូវប្រសិទ្ធភាព។
ចង្អុលការអំពីព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិ សមមិត្ត ហូធីកឹមដាវ - អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានស្នើគណៈកម្មការរៀបចំការបោះឆ្នោតនិងអង្គភាពបម្រើការបោះឆ្នោតនានា បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ អនុវត្តឱ្យបានម៉ឺងម៉ាត់រាល់សេចក្តីកំណត់នៃច្បាប់បោះឆ្នោត ធានាការងារចាត់តាំងប្រកបដោយភាពម៉ត់ចត់ ប្រជាធិបតេយ្យនិងតម្លាភាព។ ទន្ទឹមនឹងនោះ សមមិត្តក៏បានសម្តែងនូវបំណងចង់ឱ្យមាមីងជាម្ចាស់ឆ្នោតលើភូមិឋានទីក្រុង បន្តពង្រីកស្មារតីទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ ចូលរួមបោះឆ្នោតយ៉ាងសកម្ម រួមចំណែកសម្រេចជោគជ័យរួមនៃការបោះឆ្នោតនិងការអភិវឌ្ឍន៍របស់ទីក្រុងកឹងធើនាពេលខាងមុខ៕
ថាញ់វ៉ាង-ដាលីន